ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ញាក់សាច់​! តារា​កូរ៉េ Jessi មក​កាន់​កម្ពុជា​លើក​ទី​១​សោះ តែ​ឆក់​យក​បេះដូង​អ្នកគាំទ្រ​យ៉ាង​ភ្លូកទឹកភ្លូកដី

1 ឆ្នាំ មុន
  • ភ្នំពេញ

ពេលវេលា​នៃ​ការ​ទន្ទឹងរង់ចាំ​របស់​អ្នកគាំទ្រ​កម្ពុជា ពិតជា​មិន​ខកបំណង​មែន ក្នុង​ការ​សម្តែង ក៏​ដូច​ជា​ការ​បង្ហាញ​វត្តមាន​ជា​លើក​ដំបូង​របស់​កំពូល​តារាចម្រៀង​ស្រី K-Pop នៅ​លើ​ទឹកដី​ប្រទេស​កម្ពុជា របស់ Jessi គ្រាន់តែ​ឃើញ​នាង​បង្ហាញខ្លួន​នៅ​លើ​ឆាក​ភ្លាម មហាជន ក៏​ដូច​ជា

រាជធានី​ភ្នំពេញ ៖ ពេលវេលា​នៃ​ការ​ទន្ទឹងរង់ចាំ​របស់​អ្នកគាំទ្រ​កម្ពុជា ពិតជា​មិន​ខកបំណង​មែន ក្នុង​ការ​សម្តែង ក៏​ដូច​ជា​ការ​បង្ហាញ​វត្តមាន​ជា​លើក​ដំបូង​របស់​កំពូល​តារាចម្រៀង​ស្រី K-Pop នៅ​លើ​ទឹកដី​ប្រទេស​កម្ពុជា របស់ Jessi គ្រាន់តែ​ឃើញ​នាង​បង្ហាញខ្លួន​នៅ​លើ​ឆាក​ភ្លាម មហាជន ក៏​ដូច​ជា​ហ្វេ​ន​ៗ​ដែល​មាន​វត្ត​មាននៅ​ក្នុង Concert ទាំងមូល​ហាក់​មានការ​ហ៊ោកញ្ជ្រៀវ​យ៉ាង​ខ្លាំង​នៅ​ក្នុង​កម្មវិធី Year of The Tiger ដែល​រៀបចំ​ប្រគំ​តន្ត្រីសម័យ និង​មានការ​ចូលរួម​ពី​សំណាក​សិល្បករ​ក្នុង​ប្រទេស​កម្ពុជា និង​កំពូល​តារាចម្រៀង K-Pop របស់​ប្រទេស​កូរ៉េ​ខាងត្បូង Jessi នៅ​យប់​ថ្ងៃ​ទី​៣ ខែធ្នូ ឆ្នាំ​២០២២​កន្លង​ទៅ​នេះ ដែល​ប្រព្រឹត្តិ​នៅ​ឯ​បរិវេណ​កោះ​ពេជ្រ ក្នុង​កម្មវិធី Year of The Tiger ហើយ​តារា​ស្រី​រូប​នេះ រួសរាយ​រាក់ទាក់ ចេះ​លេងសើច​ជាមួយ​ហ្វេ​ន​ៗ រហូត​ធ្វើ​អោយ​អ្នកគាំទ្រ​ដែល​នៅ​ប្រទេស​កម្ពុជា​ទាំងមូល ស្រលាញ់​ចូល​ចិត្ត​តារា​កូរ៉េ សញ្ជាតិ​អា​មេ​រិ​ក រូប​នេះ​កាន់តែ​ខ្លាំង​ឡើង​ៗ​។

ហើយ​ថែម​ទាំង​មានការ​រាំ​លេង​សប្បាយ​រីករាយ​មិនធម្មតា​នោះ​ទេ ក្រោយ​ពេល​បាន​ជួប​អាយ​ដល​របស់​ពួក​គេ​ជា​ច្រើន​ដួង ជា​ពិសេស​តារាចម្រៀង P-pop ដ៏​ល្បីល្បាញ Jessi នេះ​តែ​ម្ដង ពិតជា​កក្រើក​ខ្លាំង​ណាស់​នៅ​ក្រោម​ដំណក់ទឹកភ្លៀង ហើយ​ក៏​អាច​និយាយ​បាន​ថា វា​ជា​លើក​១​ហើយ ដែល​តារា​ស្រី​ប្រចាំ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង​រូប​នេះ បង្ហាញ​វត្ត​មាននៅ​លើ​ទឹកដី​ប្រទេស​កម្ពុជា​។

នៅ​ពេល​កំពុង​តែ​សម្ដែង​ការ​ច្រៀង​នៅ​បទ «Cold Blooded» Jessi បាន​និយាយ​នៅ​លើ​ឆាក​ថា «​នៅ​ក្នុង​អត្ថន័យ​បទ​នេះ គាត់​ចង់អោយ​នារី​ៗ​ទាំងអស់​មាន​ភាព​ក្លាហាន​ក្នុង​ការ​បញ្ចេញមតិ ក្រោកឈរ​សំរាប់​ខ្លួនឯង (Speak For Yourself) មិន​អោយ​នរណា​ម្នាក់​គាបសង្កត់​យើង​បាន​។ ហេតុនេះ​ហើយ​បានជា​គាត់​បង្កើត​បទ Cold Blooded នេះ​ឡើង​មក​»​។

តារា​ស្រី​រូប​នេះ​ក៏​បាន​និយាយ​ប្រាប់​អ្នកគាំទ្រ​ទៀត​ថា «​នាង​ជា​តារាចម្រៀង​ម្នាក់ ដែល​ចូល​ចិត្ត​និយាយ Curse Words (​ពាក្យ​មិន​សមរម្យ​) ចូល​ចិត្ត​ស្លៀកពាក់ Sexy ប៉ុន្តែ​ដោយសារ​មក​កម្ពុជា ក្រុមការងារ​បាន​ហាម​គាត់​មិន​អោយ​និយាយ Curse Word និង​ពាក់​រាង​ជិត​ៗ ប៉ុន្តែ​លើក​ក្រោយ​គាត់​នឹង​ធ្វើ Concert Tour របស់​គាត់​នៅ​កម្ពុជា ចឹ​ង​មាន​លក្ខណៈ​ផ្ទាល់ខ្លួន គាត់​អាច​និយាយ​ពាក្យ Curse តាម​​ចិត្ត​គាត់​ចង់ JESSI ស្រឡាញ់​កម្ពុជា​ខ្លាំង​»​។ នាង​សន្យា​ថា «​នឹង​វិល​ត្រឡប់​មក​កម្ពុជា​ម្តងទៀត​ជាមួយ Solo Concert របស់​នាង​ផ្ទាល់​តែ​ម្តង​» ហើយ Jessi ក៏​បាន​និយាយ​បន្ត​ថា «​គាត់​ចូល​ចិត្ត​អាកាសធាតុ​នៅ​កម្ពុជា​ណាស់ ទោះបីជា​ក្តៅ​បន្តិច​ក៏​ពិតមែន ប៉ុន្តែ​គាត់​ចូល​ចិត្ត​»​។

យ៉ាងណាមិញ មិន​ត្រឹមតែ​មានការ​ចូលរួម​សម្តែង​យ៉ាង​អស្ចារ្យ​ពី​កំពូល​តារាចម្រៀង Jessi នោះ​ទេ ក្នុង​នោះ​ក៏​មាន​កំពូល​តារាចម្រៀង​ប្រុស​ស្រី​កម្ពុជា​ជា​ច្រើន​ដួង​ទៀត​ចូលរួម​ផង​ដែរ មាន​ដូច​ជា ការ​សម្តែង​ពី​ក្រុម​ដ៏​ល្បី​ក្មេង​ខ្មែរ Vitou, Vuthea និង RuthKo មក​ពី​ក្រុម Hip-Hop Klapyahandz តារា​ស្រី​កញ្ញា Tey$ ដែល​ជា​តារាចម្រៀង​រ៉េ​ប​ស្រី​ដំបូង​បង្អស់​របស់​ព្រះរាជាណាចក្រ​កម្ពុជា តារាចម្រៀង​លោក G-Devith ដែល​ជា​តារាចម្រៀង​រ៉េ​ប​ដែល​មាន​ភាព​ល្បីល្បាញ​យ៉ាង​ខ្លាំង​ដែល​គ្រប់​គ្នា​កំពុង​ទន្ទឹងរង់ចាំ និង​ជា​ចុង​ក្រោយ​តារា​កូរ៉េ JESSI តែ​ម្ដង ដែល​ជា​កំពូល​តារា K-POP ដែល​ត្រូវ​បាន​រំពឹង​ទុក​ថា​នឹង​អង្រួន​ឆាក​ដ៏​អស្ចារ្យ និង​បេះ​ដួង​ទស្សនិកជន​ទាំងអស់​នាំ​គ្នា​ហ៊ោកញ្ជ្រៀវ បែក​បំពង់ក​.​ចោល​តែ​ម្ដង​។

គួរ​បញ្ជាក់​ផង​ដែរ​ថា Jessica Ho កើត​ថ្ងៃ​ទី​១៧ ខែធ្នូ ឆ្នាំ​១៩៨៨ ដែល​ត្រូវ​បាន​គេ​ស្គាល់​ច្បាស់​ដោយ​ឈ្មោះ​របស់​នាង​ថា Jessi គឺជា​អ្នក​រ៉េ​ប តារាចម្រៀង និង​ជា​អ្នក​កម្សាន្ត​ជនជាតិ​អា​មេ​រិ​ក ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង​។ នាង​កើត​នៅ​ទីក្រុង​ញូ​វ​យ៉​ក ធំធាត់​នៅ​រដ្ឋ New Jersey ហើយ​បាន​ផ្លាស់​ទៅ​កូរ៉េ​ខាងត្បូង​នៅ​អាយុ​១៥​ឆ្នាំ​។ Jessi ដើម​ឡើយ បាន​បង្ហាញខ្លួន​ក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង​ក្នុង​ឆ្នាំ​២០០៥ ហើយ​ជា​បណ្ដោះអាសន្ន​នៃ​ក្រុម​ហ៊ី​ប​ហប Uptown ក្នុង​ឆ្នាំ​២០០៦​។ បន្ទាប់​ពី​បាត់​មុខ​មួយរ​យៈមក នាង​ត្រឡប់​មក​តន្ត្រី​វិញ​ជា​ផ្នែក​មួយ​នៃ​ក្រុម​ហ៊ី​ប​ហប Lucky J និង​ជា​អ្នកលេង​ភ្លេង​នៅ​ក្រោម YMC Entertainment រហូត​ដល់​ការ​រំសាយ​ក្រុម​នៅ​ឆ្នាំ​២០១៦​។

បន្ទាប់​ពី​បញ្ចប់​កិច្ចសន្យា​ជាមួយ YMC ក្រោយមក នាង​បាន​ផ្លាស់​ទៅ​ផលិតកម្ម Psy របស់​ផលិត​កម្ម P Nation ក្នុង​ឆ្នាំ​២០១៩ ជា​ក្រុម​ដំបូង​។ សិល្បករ​រូប​នេះ​បាន​ចុះហត្ថលេខា​នៅ​ក្រោម​ស្លាក​សញ្ញា ដែល​នាង​បាន​បន្ត​អាជីព​ទោល​របស់​នាង រហូត​ដល់​ការ​ចាកចេញ​របស់​នាង​ពី​ស្លាក​នៅ​ឆ្នាំ​២០២២​។ បទ​ចម្រៀង​ទោល និង​ការ​សហការ​ជា​ច្រើន​របស់​នាង​បាន​ទទួល​ជោគជ័យ​ក្នុង​ផ្នែក​ពាណិជ្ជកម្ម ដោយ​​មាន​បទ​ចម្រៀង​កំពូល​ទាំង​១០ ចំនួន​៥ នៅ​ក្នុង​តារាង Gaon Digital Chart រួម​ទាំង​ទោល​ដែល​មាន​ចំណាត់​ថ្នាក់ខ្ពស់​បំផុត​របស់​នាង​ផង​ដែរ​។ បទ​ចម្រៀង “Nunu Nana” និង​បទ​ចម្រៀង “Don’t Touch Me” ដែល​ជា​ផ្នែក​នៃ Refund Sisters ។

Jessi គឺជា​វត្តមាន​ដ៏​លេចធ្លោ​ក្នុង​កម្មវិធី​ចម្រុះ​របស់​កូរ៉េ​។ នាង​ទទួល​បាន​ភាព​ល្បីល្បាញ​ជា​ផ្នែក​នៃ​រដូវ​កាល​ទី​១ នៃ​កម្មវិធី​ប្រកួតប្រជែង​ហ៊ី​ប​ហប Mnet កម្មវិធី Unpretty Rapstar ជា​កន្លែង​ដែល​នាង​ជាប់​ចំណាត់ថ្នាក់​លេខ​២ ។ នាង​ក៏​បាន​បម្រើ​ការ​ជា​ចៅក្រម​ក្នុង​កម្មវិធី​ប្រកួតប្រជែង High School Rapper និង Cap-teen ក៏​ដូច​ជា​ពិធីករ​ក្នុង​កម្មវិធី​ជជែក​តាម YouTube ផ្ទាល់​របស់​នាង​ជាមួយ SBS, Jessi’s Showterview ។ នាង​ក៏​គួរ​ឱ្យ​កត់សម្គាល់​ផង​ដែរ សម្រាប់​ការ​បង្ហាញខ្លួន​ជា​ទៀងទាត់​នៅ​ក្នុង​កម្មវិធី​ជាមួយ​តារា​កំប្លែង Yoo Jae-suk ដូច​ជា​ការ​បង្ហាញខ្លួន​ជា​ភ្ញៀវ​នៅ​ក្នុង Running Man និង Hangout ជាមួយ Yoo ក៏​ដូច​ជា​ការ​ជាប់​ជា​ប្រចាំ​នៅ​ក្នុង Sixth Sense ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ