ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាម​ធ្វើ​ដាច់ខាត​ពេល​ទៅ​ដល់​ប្រទេស​ទាំងនេះ

6 ឆ្នាំ មុន

មនុស្ស​ជា​ច្រើន​ចូល​ចិត្តការ​ដើរ​កម្សាន្ត ប៉ុន្តែ​ការ​ដើរ​កម្សាន្ត​ទៅ​ទីកន្លែង​ផ្សេង​ៗ ក៏​គួរតែ​យល់​ដឹង​ពី​វប្បធម៌​នៃ​ទីកន្លែង​នីមួយ​ៗ​ថា បែប​ណាខ្លះ បើ​មិន​ដូច្នោះ​ទេ អ្នក​អាច​នឹង​ធ្វើ​អ្វី​ខុស​ពី​វប្បធម៌​របស់​ទី​ន្លែ​ង​ទាំងនោះ ។ នេះ​ជា​៧​

មនុស្ស​ជា​ច្រើន​ចូល​ចិត្តការ​ដើរ​កម្សាន្ត ប៉ុន្តែ​ការ​ដើរ​កម្សាន្ត​ទៅ​ទីកន្លែង​ផ្សេង​ៗ ក៏​គួរតែ​យល់​ដឹង​ពី​វប្បធម៌​នៃ​ទីកន្លែង​នីមួយ​ៗ​ថា បែប​ណាខ្លះ បើ​មិន​ដូច្នោះ​ទេ អ្នក​អាច​នឹង​ធ្វើ​អ្វី​ខុស​ពី​វប្បធម៌​របស់​ទី​ន្លែ​ង​ទាំងនោះ ។ នេះ​ជា​៧​ចំណុច​ហាម​ធ្វើ​ដាច់ខាត​ពេល​ទៅ​ដល់​ប្រទេស​មួយ​ចំនួន ព្រោះ​គេ​ចាត់​ទុក​ថា មិន​សុភាព ។

១-​ហាម​ធ្វើ​សញ្ញា OK នៅ​ប្រទេស​ប្រេ​ស៊ី​ល​៖
មនុស្ស​ភាគច្រើន​នៅ​តែ​មិន​យល់​ថា ហេតុ​អ្វី​ចាំបាច់​ត្រូវ​ហាមឃាត់ ព្រោះ​នៅ​ក្នុង​ប្រទេស​ប្រេ​ស៊ី​ល ការ​ធ្វើ​សញ្ញា​បែប​នេះ​មាន​ន័យ​ថា ជា​ការ​រករឿង ឬ​មាន​អត្ថន័យ​ដូច​គ្នា​ជាមួយ​ការ​លើក​ម្រាមដៃ​កណ្តាល ។

២-​ហាម​ឲ្យ​អំណោយ​ដោយ​ដៃ​ឆ្វេង​តែ​ម្ខាង​ក្នុង​ប្រទេស​ខ្លះ ៖
នៅ​ក្នុង​ប្រទេស​មួយ​ចំនួន​ដូច​ជា ឥណ្ឌា អាហ្វ្រិក ស្រី​លង្កា និង​ប្រទេស​នៅ​ភាគ​ខាងកើត​កណ្តាល ចាត់​ទុក​ថា ដៃ​ឆ្វេង គឺជា​ដៃ​ដែល​កខ្វក់ ព្រោះ​យើង​តែង​ប្រើប្រាស់​ដៃ​ឆ្វេង​នេះ​ចាប់​អ្វី​មិន​ល្អជា​ច្រើន​យ៉ាង ។

៣-​កុំ​ឲ្យ​ផ្កា​ជា​លេខ​គូ​ដល់​ជនជាតិ​រុ​ស្ស៊ី ៖
នៅ​ក្នុង​ប្រទេស​រុ​ស្ស៊ី ផ្កា​ចំនួន​លេខ​គូ​ត្រូវ​បាន​នាំ​មក​ប្រើប្រាស់​តែ​ក្នុង​ពិធី​បុណ្យសព​ប៉ុណ្ណោះ ហើយ​ប្រសិនបើ​យើង​ធ្វេសប្រហែស​យក​ផ្កា​ចំនួន​គូ ធ្វើ​ជា​អំណោយ​ដល់​ជនជាតិ​រុ​ស្ស៊ី វា​នឹង​ក្លាយជា​ការ​ដាក់​បណ្ដាសា​ឲ្យ​អ្នក​ទទួល​ឆាប់​ស្លាប់ ។

៤-​នៅ​អា​រ៉ា​ប៊ី​សា​អូឌីត ហាម​ជជែក​ជាមួយ​ភេទ​ផ្ទុយ​គ្នា​នៅ​មុខ​អ្នក​ដទៃ ៖
អ្នក​ដែល​ហ្មត់ចត់​ខ្លាំង​ខាង​សាសនា និង​ដើម្បី​ការពារ​មិន​ឲ្យ​កើតរឿង​ខុសសីលធម៌​ផ្សេង​ៗ ទើប​មានច្បាប់​ហាមឃាត់​ស្ត្រី មិន​ឲ្យ​ចាប់ដៃ​ស្វាគមន៍​ជាមួយ​បុរស​ផ្សេង ដែល​មិនមែន​ជា​ស្វាមី​របស់​ខ្លួន​នៅ​មុខ​សាធារណជន ។

៥-​មាយា​ទ​នៅ​លើ​តុ​អាហារ ៖
នៅ​ក្នុង​ប្រទេស​ចិន ប្រសិនជា​យើង​ញ៉ាំ​អាហារ​អស់ពី​ចាន មាន​ន័យ​ថា គេ​ផ្តល់​អាហារ​ដល់​យើង​មិន​គ្រប់គ្រាន់ ។ ហេតុនេះ មិន​ថា​អាហារ​នោះ​ឆ្ងាញ់​យ៉ាងណា​ក្តី គឺ​ត្រូវ​ញ៉ាំ​ឲ្យ​នៅ​សល់​ខ្លះ​ជា​និច្ច និង​ញ៉ាំ​បណ្តើរ ជជែក​គ្នា​បណ្តើរ ដោយ​មាន​អាហារ​នៅ​ក្នុង​មាត់ មាន​ន័យ​ថា អាហារ​នោះ​ឆ្ងាញ់​ណាស់ ហើយ​បើ​ភើ​ចេញ​ខ្យល់​ពី​មាត់ បាន​ន័យ​ថា ឆ្អែត​ហើយ ។

៦-​ហាម​លើក​មេដៃ​នៅ​ប្រទេស​ភាគ​ខាងកើត​កណ្តាល ៖
ការ​ផ្តល់​សញ្ញា​តស៊ូ​របស់​ពួក​ទេស​ករ​ក្នុង​សម័យ​រ៉ូ​ម៉ាំង​អស់​រាប់​ពាន់​ឆ្នាំ​មក​ហើយ ដែល​ជា​ការ​កំណត់​ថា បុគ្គល​នោះ​នឹង​រស់​ឬ​ស្លាប់ ។ បើ​លើកដៃ​ឡើង នឹង​រស់រាន​មានជីវិត ប៉ុន្តែ​បើ​លើក​មេដៃ គឺ​បុគ្គល​នោះ​នឹង​ត្រូវ​គេ​សម្លាប់ ។ ហេតុនេះ​ហើយ ទើប​គេ​មិន​និយម​ធ្វើ​បែប​នេះ​ដាក់​គ្នា ។

៧-​ហាម​លា​បាតដៃ​នៅ​មុខ​ជនជាតិ​ក្រិ​ក​ដាច់ខាត ៖
ជា​ទូទៅ បើ​យើង​បរិភោគ​អាហារ​ឆ្អែត​ហើយ តែងតែ​លា​បាតដៃ​ប្រាប់​ថា គ្រប់គ្រាន់​ហើយ មិន​ទទួល​ទៀត​ទេ ប៉ុន្តែ​បើ​លា​បាតដៃ​បែប​នេះ​នៅ​មុខ​ជនជាតិក្រិ​ក ពួក​គេ​ចាត់​ទុក​ថា គឺជា​ការ​មើល​ងាយ​មើលថោក​យ៉ាង​ខ្លាំង ៕