រឿងរ៉ាវ​ប្លែក​ៗ​នៅ​លើ​ពិភពលោក


១-​នំ​ចាហួយ​មាន​រូបរាង​ដូច​ឆ្កែ
នំ​ចាហួយ​ច្នៃ​ជា​រូប​ដូច​ឆ្កែ លក់ដាច់​នៅ​ប្រទេស​ថៃ ព្រោះ​វា​ប្លែក​មាន​រាង​ដូច​ឆ្កែ ។

២-​នារី​ទ័ពអាកាស​ស្រី​លង្កា​លោត​ឆត្រយោង​ទាក់​ខ្សែភ្លើង​ទុ​ស្សេ
នារី​ទ័ពអាកាស​លោត​ឆត្រ​ខុស​គោលដៅ​ទៅ​ទាក់​ខ្សែភ្លើង​បណ្ដាល​ឱ្យ​ឆេះ រួច​ធ្លាក់​មក​ដី ប៉ុន្ដែ​រួច​ផុត​ពី​គ្រោះថ្នាក់​ដល់​ជីវិត​គ្រាន់តែ​រង​របួស​តិចតួច​ប៉ុណ្ណោះ ។

៣-​ប្រទះ​ឃើញ​គ្រោងឆ្អឹង​លើ​នាវា Sewol
គ្រោងឆ្អឹង​នៅ​នាវា​Sewol រក​ឃើញ​ជា​លើក​ដំបូង​ក្រោយ​ពី​លិច​អស់​រយៈពេល​៣​ឆ្នាំ​មុន ដែល​សម្លាប់​អ្នកដំណើរ​ជាង​៣០០​នាក់ ភាគច្រើន​ជា​សិស្ស ។

៤-​ខ្យល់កួច​យក​រថយន្ដ​មួយ​បាំង​កន្លះ​ទៅ​លើ​លំហ​អាកាស
វី​ដេ​អូ​ឃ្លី​ប​មួយ បង្ហាញ​រូប​ខ្យល់កួច​យក​រថយន្ដ​មួយ​បាំង​កន្លះ​ទៅ​លំហ​អាកាស​នៅ​រដ្ឋ​ល្វី​ស៊ី​ណា សហរដ្ឋអាមេរិក ។

៥-​ក្រុមហ៊ុន​Ford ត្រៀម​ជម្រុះ​បុគ្គលិក​១៤០០​នាក់​នៅ​អា​មេ​រិ​ក​ខាងជើង​និង​អា​ស៊ី
«Ford Motor» ក្រុមហ៊ុន​ផលិត​រថយន្ដ​អា​មេ​រិ​ក មាន​គម្រោង​កាត់​បន្ថយ​បុគ្គលិក​១៤០០​នាក់​នៅ​អា​មេ​រិ​ក​ខាងជើង និង​អា​ស៊ី ដើម្បី​កាត់​បន្ថយថ្លៃ​ចំណាយ ខណៈ​ពេល​ឧស្សាហកម្ម​ផលិត​រថយន្ដ​កំពុង​ជួប​វិបត្ដិ ។

៦-​ព្រះមហាក្សត្រ​ហូ​ឡង់ ហ្វឹកហាត់​ជា​ជំនួយការ​របស់​អាកាសយានិក
សម្ដេច​Willem Alexander នៃ​ប្រទេស​ហូ​ឡង់​ហ្វឹកហាត់​ជា​ជំនួយការ​អាកាសយានិក​យន្ដហោះ​ប៊ូ​អុ​ី​ង​៧៣៧​របស់​ក្រុមហ៊ុន​អាកាសចរណ៍​«KLM» ។

៧-​ក្រុម​ឧទ្ទាម​ទម្លាយ​គុក​នៅ​កុង​ហ្គោ
ក្រុម​ឧទ្ទាម​កុង​ហ្គោ វាយលុក​គុក​មួយ​នៅ​ក្រុង​គី​ន​សា​សា​កាលពី​ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០១៧ ដើម្បី​ជួយ​ដល់​មេក្រុម​របស់​ពួក​គេ និង​មាន​អ្នកទោស​ប្រហែល​៥០​នាក់​រត់គេច​ខ្លួន ។

៨-​ព្យុះ​ប្រមោយដំរី​វាយប្រហារ​ខេត្ដ​ណា​ខន​សាវ៉ា​ន់​ប្រទេស​ថៃ
កាលពី​ល្ងាច​ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០១៧ ព្យុះ​ប្រមោយដំរី​បោកបក់​នៅ​ស្រុក​តា​គ្លី ខេត្ដ​ណា​ខន​សាវ៉ា​ន់ ធ្វើ​ឱ្យ​ផ្ទះសម្បែង​ខូចខាត និង​បង្គោល​ភ្លើង​បាក់​ចំនួន​៨៩​ដើម ។

៩-​មនុស្ស​រំលោភ​ឆ្កែ
វី​ដេ​អូ​ឃ្លី​ប​មួយ​បង្ហាញ​យុវជន​មួយ​ក្រុម​រំលោភ​ឆ្កែ គឺជា​រឿង​អ​សីលធម៌​នៅ​ក្នុង​សង្គម ។

១០-​វ៉េ​ណេ​ស៊ុ​យ​អេ​ឡា ជួប​វិបត្ដិ​ក្រុម​បាតុករ​ប្រមូល​យក​អាហារ​នៅ​តាម​ហាង
តវ៉ា​បណ្ដេញ​រដ្ឋាភិបាល​វ៉េ​ណេ​ស៊ុ​យ​អេ​ឡា​នៅ​តែ​បន្ដ​ភាព​តានតឹង ធ្វើ​ឱ្យ​ក្រុម​បាតុករ​នៅ​តាម​ទីក្រុង​នានា ឆ្លៀតឱកាស​ប្លន់​យក​សម្ភារ​នៅ​តាម​ផ្សារ​ទំនើប ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ប្លែក​ៗ ពី​នេះ​...​ពី​នោះ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ