ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនិច្ចា​ណាស់​! ប្រាប់​ប្រពន្ធ​ថា​ទៅ​ឆ្លុះ​សត្វ បែរជា​បាត់​រហូត

6 ឆ្នាំ មុន

ខេត្តឧត្តរមានជ័យ ៖ បុរស​ម្នាក់​បាន​ចាក​ចេញពីផ្ទះ​ដើរ​ឆ្លុះ​សត្វព្រៃ ស្រាប់តែ​ត្រូវ​គេ​ប្រទះ​ឃើញ​ជន​រង​គ្រោះ​ត្រូវ​ពស់​ចឹក​ស្លា.ប់​បាត់បង់​ជីវិត ហេតុការណ៍​នេះ​បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី

ខេត្តឧត្តរមានជ័យ ៖ បុរស​ម្នាក់​បាន​ចាក​ចេញពីផ្ទះ​ដើរ​ឆ្លុះ​សត្វព្រៃ ស្រាប់តែ​ត្រូវ​គេ​ប្រទះ​ឃើញ​ជន​រង​គ្រោះ​ត្រូវ​ពស់​ចឹក​ស្លាប់​បាត់បង់​ជីវិត ហេតុការណ៍​នេះ​បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​និង​២៥​នាទី​ព្រឹក ថ្ងៃ​ទី​២៨ ខែឧសភា ឆ្នាំ​២០១៧  នៅ​ចំណុច​ត្រពាំង​ករ​កោះ​ក្នុង​ព្រៃ​ក្បែ​ផ្លូវ​ខាងកើត ភូមិ​សាលា​រ៉ាង ឃុំ​គោក​មន ស្រុក​បន្ទាយ​អ​ម្ពឹ​ល​។

ជន​រង​គ្រោះ​ឈ្មោះ ស៊ី​ញ សឿ​ត ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មាន​ប្រពន្ធ​ឈ្មោះ សាំ ស្រួយ អាយុ​៣១​ឆ្នាំ និង​មានកូន​ប្រុស​២​នាក់ មុខរបរ​ជា​កសិករ រស់នៅ​ក្នុងភូមិ​-​ឃុំ​កើតហេតុ​ខាងលើ​។

ប៉ូលិស​ស្រុក​បន្ទាយ​អ​ម្ពឹ​ល​បានឱ្យ​ដឹង​ថា យោង​តាម​ឆ្លើយ​បំភ្លឺ​ពី​ស្ត្រី​ជា​ប្រពន្ធ​ថា ប្តី​របស់​គាត់​នៅ​វេលា​ម៉ោង​១១​ព្រឹក ថ្ងៃ​ទី​២៧ ឧសភា បាន​ប្រាប់​ប្រពន្ធ​ថា ចេញ​ទៅ​ឆ្លុះ​សត្វ ហើយ​បើ​មាន ភ្លៀង​ធ្លាក់​ខ្លាំង គាត់​មិន​បាន​វិល​ត្រឡប់​មក​ផ្ទះ​ទេ រហូត​២​ទៅ​៣​ថ្ងៃ​ទើប​ត្រឡប់​មក​ផ្ទះ​វិញ​។ ហើយ​នៅ​វេលា​ម៉ោង​១០​ព្រឹក ថ្ងៃ​ទី​២៨ មាន​ពលរដ្ឋ​ចេញ​ទៅ​ភ្ជួរស្រែ ស្រាប់តែ​ប្រទះ​ឃើញ​សព​ជន​រង​គ្រោះ​ដេក​ស្លាប់​នៅ​ក្បែរផ្លូវ​គោ​យន្ត ក៏​រាយការណ៍​មក​សមត្ថកិច្ច​តែ​ម្តង​។  ភ្លាម​ៗ​នោះ​សមត្ថកិច្ច​ចុះ​ទៅ​ដល់​នឹង​កន្លែង​កើតហេតុ បាន​ពិនិត្យ​នៅ​ជុំវិញ​សព​ឃើញ​មាន​កែវឆ្លុះ​១ ខោ​កីឡា​ពណ៌​ក្រហម​១ ចបជីក​១ សត្វ​ត្រ​គួ​ត​១​ក្បាល ពូថៅ​១ និង​មាន​ស្នាម​ចង្កូម​ពស់​ចឹក​នៅ​កំភួនជើង​ខាងឆ្វេង​ចំនួន​៤​ចង្កូម ទើប​សនិដ្ឋាន​ថា ពិតជា​ត្រូវ​ពស់​ចឹក​ស្លាប់​ពិតមែន ក្រោយ​ពិនិត្យ​រួច​បាន​ប្រគល់​សព​ទៅ​ឱ្យ​ក្រុម​គ្រួសា​យក​ទៅ​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី​៕