ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ដឹកឈើ​តូចតាច ពិតជា​គេច​មិន​រួច​មែន

6 ឆ្នាំ មុន

ខេត្តសៀមរាប ៖ នគរបាល​ខេត្តសៀមរាប សហការ​ជាមួយ​អធិការដ្ឋាន​នគរបាល​ស្រុក​ពួក ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ត្រី អ៊ុំ អមរា ស្នងការ​រង​ទទួល​បន្ទុក​ផែន​ប្រឆាំង​បទល្មើស និង​ដឹកនាំ​សម្របសម្រួល​ដោយ លោក កើត វ​ណ្ណា​រ៉េ​ត ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តសៀមរាប បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​រថយន្ត​ដឹកឈើ រហូត​ឈាន​ដល់​ធ្វើការ​ឃាត់​បាន​ទាំង​ម្ចាស់ និង​រថយន្ត រួច​យក​មក​សួរនាំ​នៅ​ស្នងការដ្ឋាន​ខេត្ត ដើម្បី​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​ឱ្យ មន្ត្រី​រដ្ឋបាល​ព្រៃឈើ ចាត់ការ​បន្ត​ទៅ​តាម​ច្បាប់​ស្តី​ពី​ព្រៃឈើ ។

ហេតុ​ការ​បង្ក្រាប​ករណី​ព្រៃឈើ​នោះ​បាន​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​២៣​និង​០៨​នាទី​យប់ ថ្ងៃ​ទី​២៦ ឈាន​ចូល​ទី​២៧ ខែឧសភា​ឆ្នាំ​២០១៧ ស្ថិត​នៅ​ក្នុងភូមិ​សសរស្តម្ភ ឃុំ​សសរស្តម្ភ ស្រុក​ពួក ខេត្តសៀមរាប ។ តាម​ប្រភព​ពី​សមត្ថកិច្ច​នគរបាល​ខេត្ត​បាន​ប្រាប់​នៅ​រសៀល ថ្ងៃ​ទី​២៨ ខែឧសភា ឆ្នាំ​២០១៧ នេះ​ថា បន្ទាប់​ពី​មាន​ព័ត៌មាន​ច្បាស់​ថា មាន​រថយន្ត​កាម​រី​មួយ​គ្រឿង​ដឹកឈើ​ពេញ ចេញពី​ភូមិសាស្ត្រ ក្នុង​ក្រុង​សៀមរាប ឆ្ពោះទៅ​ខេត្តបន្ទាយមានជ័យ ដើម្បី​ចែកចាយ​លក់​បន្ត​ឱ្យទៅ​ម៉ូយ ប៉ុន្តែ​អកុសល មិន​ទាន់​ដល់​ពាក់​កណ្តាលផ្លូវ​ផង ត្រូវ​បាន​សមត្ថកិច្ច​យើង ធ្វើការ​ឃាត់​បាន​ទាំង​រថយន្ត និង​អ្នកបើកបរ និង​ម្ចាស់​ឡាន បាន​ភ្លាម​ៗ​ផង​ដែរ ។

ប្រភព​បាន​បន្ត​ថា រថយន្ត​ដែល​សមត្ថកិច្ច​យើង​ឃាត់​បាន​នោះ​ម៉ាក កាម​រី​(Camry) ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កណ្តាល ២A-២៤៩៩ ដឹកឈើ​ពេញ​គ្មាន​ច្បាប់ ក្នុង​នោះ​មាន ឈើ ផ្ចឹក ស៊ុមទ្វារ ចំនួន ៩​ដើម ឈើ ធ្នង់​(​កូន​ក្រឡឹង​) ចំនួន ៥២​ដើម ឈើ នាងនួន មិន​ទាន់​កែ​ច្នៃ ចំនួន​១០​ដុំ ។ ប្រភព​បាន​បញ្ជាក់​បន្ថែម​ថា អ្នកបើកបរ និង​ម្ចាស់​រថយន្ត​មាន ឈ្មោះ រ៉េ​ត រ័​ត្ន ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​ស៊ីឈ្នួល បើករ​រថយន្ត មាន​ទីលំនៅ​ភូមិ​អូរ​ស្រឡៅ ឃុំ​ដំបង​១ ស្រុក​សង្កែ ខេត្តបាត់ដំបង និង​ម្ចាស់​រថយន្ត ឈ្មោះ ឈី សីហា ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ រស់នៅ ភូមិ​ច្រាប​វាល ឃុំ​អន្លង់​វិល ស្រុក​សង្កែ ខេត្តបាត់ដំបង ។