ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចេះ​តែ​មាន​..! ហ៊ាន​ចេញ​សែក​គ្មាន​សាច់ប្រាក់​ក្នុង​គណនី​ផង

6 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​ចាប់ខ្លួន​ដោយសារ​តែ ចេញ​សែក​គ្មាន​សាច់ប្រាក់​ក្នុង​គណនី

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​ចាប់ខ្លួន​ដោយសារ​តែ ចេញ​សែក​គ្មាន​សាច់ប្រាក់​ក្នុង​គណនី ត្រូវ​បាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ចាត់ការ​តាម​ច្បាប់​នៅ​ថ្ងៃ​ទី​២៧ ខែឧសភា ឆ្នាំ​២០១៧ ។ ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​តាម​ឈ្មោះ សុខ ជាតិ ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ ស្នាក់​នៅ​បន្ទប់​ជួល​លេខ​០១ ភូមិ​ក្បាលស្ពាន​២ សង្កាត់​-​ក្រុង​ប៉ោ​ប៉ែ​ត ។ 

តាម​ប្រភព​ពី​សមត្ថកិច្ច​ជនសង្ស័យ​នេះ​ត្រូវ​បាន​ឃាត់ខ្លួន​តាម​ដិ​ការ​បង្គាប់​ឱ្យ​ចាប់​ឃុំខ្លួន​លេខ​២៨៣​ចេញ​ដោយ​លោក ហេង កេស​រោ ចៅក្រម​ជំនុំជម្រះ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​ពី​បទ​ចេញ​សែក​ដោយ​គ្មាន​សាចប្រាក់​ក្នុង​គណនី ហើយ​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​ដោយ​អនុវត្ត​តាម​ដិ​ការ​បង្គាប់​បាន​ឃាត់ខ្លួន​ជនសង្ស័យ​កាលពី​ថ្ងៃ​ទី​២៤ ខែឧសភា ឆ្នាំ​២០១៧ នៅ​នៅ​បន្ទប់​ជួល​លេខ​០១​ភូមិ​ក្បាលស្ពាន​២ សង្កាត់​-​ក្រុង​ប៉ោ​ប៉ែ​ត និង​បាន​បញ្ជូន​ខ្លួន​ទៅ​កាន់​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ៕