ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លិច​ខ្ទេច​គ្មាន​សល់​…! ពេល​នេះ​ផ្លូវគោក​ក្លាយទៅជា​ផ្លូវទឹក​ហើយ​(​មាន​វី​ដេ​អូ​)

6 ឆ្នាំ មុន

ក្រុង​ប៉ោយ​ប៉ែ​ត ៖ មេឃ​ភ្លៀង​ធ្លាក់​ផ្ទួន​ៗ​ជាប់​គ្នា​ប្រមាណ​បី​ថ្ងៃ​មក​ហើយ​ផ្លូវ​ជា​ច្រើន​ខ្សែ​រួម​ទាំង​ផ្ទះសំបែង ចំណតរថយន្ត នៅ​ជុំវិញ​ផ្សារ​អគ្គ​ថ្មី ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន​២ និង​ភូមិ​បា​លិ​លេ​យ្យ សង្កាត់​-​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ជន​លិច ជា​បន្តបន្ទាប់​ដោយ​កន្លែង​ខ្លះ​ត្រូវ​បាន​គេ​ដាក់​បា​រ៉ា​ស់​ហាមឃាត់​មិន​អនុញ្ញាត​ឲ្យ​រថយន្ត​បើក​ឆ្លងកាត់​ឡើយ

ក្រុង​ប៉ោយ​ប៉ែ​ត ៖ មេឃ​ភ្លៀង​ធ្លាក់​ផ្ទួន​ៗ​ជាប់​គ្នា​ប្រមាណ​បី​ថ្ងៃ​មក​ហើយ​ផ្លូវ​ជា​ច្រើន​ខ្សែ​រួម​ទាំង​ផ្ទះសំបែង ចំណតរថយន្ត នៅ​ជុំវិញ​ផ្សារ​អគ្គ​ថ្មី ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន​២ និង​ភូមិ​បា​លិ​លេ​យ្យ សង្កាត់​-​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ជន​លិច ជា​បន្តបន្ទាប់​ដោយ​កន្លែង​ខ្លះ​ត្រូវ​បាន​គេ​ដាក់​បា​រ៉ា​ស់​ហាមឃាត់​មិន​អនុញ្ញាត​ឲ្យ​រថយន្ត​បើក​ឆ្លងកាត់​ឡើយ ។

តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​ជាយ​ដែនកម្ពុជា​-​ថៃ​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ឲ្យ​ដឹង​ថា មេឃ​ភ្លៀង​បាន​ធ្លាក់​មក​ជាប់​គ្នា​ប្រមាណ​បី​ថ្ងៃ​មក​ហើយ​ធ្វើ​ឲ្យ​ផ្លូវ​ជា​ច្រើន​ខ្សែ​នៅ​ក្នុង​ទីប្រជុំជន​ក្រុង​ប៉ោយ​ប៉ែ​ត​រួម​ទាំង​ទី​វត្ត​អារាម សាលារៀន និង​ផ្ទះ​ប្រជាពលរដ្ឋ មួយ​ចំនួន​កំពុង​តែ​រង​នូវ​ការ​លិចលុង​ដោយ​ជំនន់​ទឹកភ្លៀង​នេះ​តែ​ម្តង ។ ផ្លូវ​ដែល​លិចលុង​ខ្លាំង​ជាងគេ​មាន​ផ្លូវកែង​ស្តង់​ជ្រូក ផ្លូវ​ទល់មុខ​សុធា​រ៉ា ដូរ​លុយ ។ ចំណែក​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​ជុំវិញ​សងខាង​ផ្លូវ​ទាំងនោះ​ក៏​កំពុង​តែ​រង​នូវ​ការ​គំរាមកំហែង​បំផ្លាញ​ទ្រព្យសម្បត្តិ ពី​ទឹកជំនន់​ទឹកភ្លៀង​នេះ​ដែរ ។ មិនតែប៉ុណ្ណោះ នៅ​មា​នទី​វត្ត​អារាម មាន​ដូច​ជា​វត្ត​ថ្មី  និង​សាលារៀន​បឋម​សិក្សា​ព្រហ្ម​និមិត្ត ចំណតរថយន្ត​តូច ធំ របស់​ក្រុង​ប៉ោយ​ប៉ែ​ត​ទាំងអស់​ត្រូវ​បាន​ជន់​លិច​ទាំងស្រុង​តែ​ម្តង ។

ប្រជាពលរដ្ឋ​បាន​លើក​ឡើង​ទៀត​ថា នៅ​តំបន់​ប៉ោយ​ប៉ែ​ត​នេះ​ខណៈ​មាន​ភ្លៀង​ធ្លាក់​មក​ម្តង​ៗ​មិន​ត្រឹមតែ​លិច​ផ្លូវ​ប៉ុណ្ណោះ​ទេ ចំណែក​ផ្លូវលំ​មួយ​ចំនួន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ពិបាកធ្វើ​ដំណើរ​យ៉ាង​ខ្លាំង​ដោយ​តំបន់​នេះ​ដី​មាន​សភាព​រអិល​ដូច​ខ្លាញ់ និង​ផ្លូវ​ខ្លះ​ទៀត​មាន​ភួ​ក​ជ្រាំ​មិន​អាច​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ឆ្លងកាត់​បាន​ឡើយ ។

ប្រជាពលរដ្ឋ​បាន​អំពាវនាវ​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច​នៅ​ក្នុង​មូលដ្ឋាន​គួរ​មាន​វិធានការ​ធ្វើ​យ៉ាងណា​ជួយ​រក​ដំណោះស្រាយ​នូវ​បញ្ហា​ទាំង​អស់នេះ​ឲ្យ​បាន​ទាន់​ពេលវេលា​ផង​ចៀសវាង​កុំ​ឲ្យ​ជំនន់​ទឹកភ្លៀង​លិច​ផ្ទះសំបែង​របស់​ពួក​គាត់​តទៅ​ទៀត និង​រួម​ទាំង​ផ្លូវលំ​ផង​ដែរ​គួរ​ចាត់វិធានការ​ជួយ​សម្រួល​ចាក់​ក្រួស​ក្រហម​ដើម្បី​ឲ្យ​ពួក​គាត់​ងាយស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ​ដើម្បី​ប្រកប​របរ​ចិញ្ចឹមជីវិត​ក្នុង​ក្រុម​គ្រួសារ​នា​រដូវវស្សា​ខាង​មុខ​នេះ​ឲ្យ​បាន​ល្អ​ប្រសើ​ផង​ទាន ! ៕