ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​បណ្តាល​មក​ពី​អ្នក​ណា​…​?

6 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ ជន​រង​គ្រោះ​បើករថយន្ត​កា​ម៉ា​រី​ទៅ​បុក​រថយន្ត​បែក​កង​ចត​ចោល​នៅ​ចិញ្ចើម​ផ្លូវ​បណ្តាល​ស្លា.ប់​ម្នាក់​របួសធ្ងន់​ម្នាក់​

ខេត្តបន្ទាយមានជ័យ ៖ ជន​រង​គ្រោះ​បើករថយន្ត​កា​ម៉ា​រី​ទៅ​បុក​រថយន្ត​បែក​កង​ចត​ចោល​នៅ​ចិញ្ចើម​ផ្លូវ​បណ្តាល​ស្លាប់​ម្នាក់​របួសធ្ងន់​ម្នាក់​ដែល​កើតឡើង​នៅ​វេលា​ម៉ោង​២​និង​៥០​នាទី​រំលង​អ​ធ្រា​ត្រា​យប់​ថ្ងៃ​ទី​២៧ ខែឧសភា ឆ្នាំ​២០១៧ ស្ថិត​ភូមិ​សូ​រិ​យ៉ា​ថ្មី ឃុំ​កូប ស្រុក​អូរ​ជ្រៅ ។ មន្ត្រី​នគរបាល​ចរាចរណ៍​ស្រុក​អូរ​ជ្រៅ​បាន​ប្រាប់​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ ឆេ​ន រាជ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​យាង​ដង្គំ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ និង​ជន​រង​គ្រោះ​របួសធ្ងន់​ឈ្មោះ ភិន សុ​ជឿន ភេទ​ប្រុស អាយុ​៣១​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​ជាមួយ​គ្នា ។ 

មន្ត្រី​ចរាចរណ៍​រូប​នោះ​បាន​បញ្ជាក់​ថា នៅ​ពេល​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​គឺ​ជន​រង​គ្រោះ​ដែល​ស្លាប់​ម្នាក់ និង​របួសធ្ងន់​នេះ​បាន​បើក​បើរ​រថយន្ត​ធុន​កា​ម៉ា​រី ពណ៌​ស ផលិត​ឆ្នាំ​១៩៩៣​ចង្កូត​ស្តាំ​ពាក់​ស្លាក់​លេខ សៀមរាប​2A-4665 បើកបរ​ទិស​ដៅ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​លឿន  បាន​ទៅ​បុក​រថយន្ត​ធុន​ធំ​ម៉ាក​កាំ​ម៉ាស់​ពាក់​ផ្លា​ក់​លេខ យ​-០០០៩ ភព​៣ ដែល​បែក​កង​ចត​ចោល​នៅ​ចិញ្ចើម​ផ្លូវ​ដែល​គ្មាន​ភ្លើង​ជា​សញ្ញា​បាន​បុក​ពេញទំហឹង​បណ្តាល​អ្នកបើកបរ​រថយន្ត​កា​ម៉ា​រី​ស្លាប់​អ្នកបើកបរ​ម្នាក់ និង​របួសធ្ងន់​អ្នក​រួម​ដំណើរ​ម្នាក់​ត្រូវ​បាន​សង្គ្រោះ​បន្ទាន់ ។ 

មន្ត្រី​នគរបាល​ចរាចរណ៍​បាន​បញ្ជាក់​ទៀត​ថា មូលហេតុ​ដែល​គ្រោះ​ចរ​ចរណ៍​កើត​គឺ​បណ្តាល​មក​ពី​រថយន្ត​ធុន​ធំ​បែក​កង​ចត​ចិញ្ចើម​ផ្លូវ​គ្មាន​ភ្លើង​ជា​សញ្ញា​សម្គាល់ ទើប​បណ្តាល​រថយន្ត​ជន​រង​គ្រោះ​បុក​បណ្តាល​ឱ្យ​ស្លាប់ និង​របួស រីឯ​រថយន្ត​បង្ក​ត្រូវ​បាន​យក​ទៅ​រក្សា​ទុក​នៅ​អធិការ​នគរបាល​ស្រុក​អូរ​ជ្រៅ​ដើម្បី​ចាត់ការ​តាម​ច្បាប់ ចំណែក​អ្នកបើកបរ​រថយន្ត​ធំ​បាន​រត់គេច​ខ្លួន​កំពុង​រក​ចាប់ខ្លួន ៕