ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​គ្រឿងញៀ.ន​បី​ករណី ឃាត់ខ្លួន​បាន​១០​នាក់

6 ឆ្នាំ មុន

ខេត្តសៀមរាប ៖ កម្លាំង​ការិយាល័យ​នគរបាល​បទល្មើស​គ្រឿងញៀ.ន​ខេត្ត បាន​ចូលរួម​សហ​ការណ៍​ជាមួយ​កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ការិយាល័យ​ការពារ និង​អន្តរាគមន៍ និង​នគរបាល​ប៉ុស្តិ៍​មូលដ្ឋាន ចុះ​ប្រ​តិ​ប​តិ្ត​ការណ៍​បង្ក្រាប​ករណី​ជួញដូរ ចាត់ចែង និង​ប្រើប្រាស់ នូវ​សារធាតុ​ញៀន​ខុសច្បាប់ រហូត​ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ប្រុស​ស្រី ចំនួន​១០​នាក់ នៅ​កន្លែង​ផ្សេង​គ្នា ក្នុង​ថ្ងៃ​តែ​មួយ រួច​យក​មក​សួរនាំ​នៅ​ការិយាល័យ​ជំនាញ ដើម្បី​រៀបចំ​សំណុំរឿង​បញ្ជូន​បន្ត​ទៅ​តុលាការ​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់ ។ ក្នុង​ប្រតិបត្តិ​ការណ៍​បង្ក្រាប​ករណី​ជួញដូរ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​លើ​បី​ករណី នៅ​កន្លែង​ផ្សេង​គ្នា ក្នុង​ថ្ងៃ​តែ​មួយ​នោះ គឺ​នៅ​យប់​ថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ​២០១៧ ស្ថិត​នៅ​ក្នុង​ក្រុង​សៀមរាប ។

ខេត្តសៀមរាប ៖ កម្លាំង​ការិយាល័យ​នគរបាល​បទល្មើស​គ្រឿងញៀន​ខេត្ត បាន​ចូលរួម​សហ​ការណ៍​ជាមួយ​កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ការិយាល័យ​ការពារ និង​អន្តរាគមន៍ និង​នគរបាល​ប៉ុស្តិ៍​មូលដ្ឋាន ចុះ​ប្រ​តិ​ប​តិ្ត​ការណ៍​បង្ក្រាប​ករណី​ជួញដូរ ចាត់ចែង និង​ប្រើប្រាស់ នូវ​សារធាតុ​ញៀន​ខុសច្បាប់ រហូត​ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ប្រុស​ស្រី ចំនួន​១០​នាក់ នៅ​កន្លែង​ផ្សេង​គ្នា ក្នុង​ថ្ងៃ​តែ​មួយ រួច​យក​មក​សួរនាំ​នៅ​ការិយាល័យ​ជំនាញ ដើម្បី​រៀបចំ​សំណុំរឿង​បញ្ជូន​បន្ត​ទៅ​តុលាការ​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់  ។ ក្នុង​ប្រតិបត្តិ​ការណ៍​បង្ក្រាប​ករណី​ជួញដូរ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​លើ​បី​ករណី នៅ​កន្លែង​ផ្សេង​គ្នា ក្នុង​ថ្ងៃ​តែ​មួយ​នោះ គឺ​នៅ​យប់​ថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ​២០១៧ ស្ថិត​នៅ​ក្នុង​ក្រុង​សៀមរាប ។

តាម​ប្រភព​ពី​កម្លាំង​ការិយាល័យ​នគរបាល​ជំនាញ​ខេត្ត​បាន​ប្រាប់​ថា ជនសង្ស័យ​ប្រុស​ស្រី​ទាំង ១០​នាក់​នោះ​មាន ទី​១.​ឈ្មោះ គង់ ភារៈ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​គ្មាន ទីលំនៅ​ភូមិ​ត្រៀក សង្កាត់​សៀមរាប ក្រុង​-​ខេត្តសៀមរាប​(​ចាត់ចែង​) (​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​) ទី​២.​ឈ្មោះ ឌុ​យ ឆា​លី ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​គ្មាន ទីលំនៅ​ភូមិ​ត្រៀក សង្កាត់​សៀមរាប ក្រុង​សៀមរាប​(​ចាត់ចែង​)(​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​) ទី​៣.​ឈ្មោះ វឿ​ន វណ្ណៈ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​គ្មាន ទីលំនៅ​ភូមិ​ត្រៀក សង្កាត់​សៀមរាប ក្រុង ខេត្តសៀមរាប​(​ចាត់ចែង​)(​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​) ទី​៤.​ឈ្មោះ ម៉េ​ង សុភាព ភេទ​ស្រី អាយុ​១៨​ឆ្នាំ មុខរបរ​គ្មាន ទីលំនៅ ភូមិ​បឹង​សង្កាត់​ជ្រាវ ក្រុង​-​ខេត្តសៀមរាប​(​ប្រើប្រាស់​) (​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​) ទី​៥.​ឈ្មោះ ធិ​ម ពិសី ភេទ​ស្រី អាយុ​៣៧​ឆ្នាំ មុខរបរ​គ្មាន ទីលំនៅ​ភូមិ​វត្ត​ដំណាក់ សង្កាត់​សាលា​កំរើក ក្រុង​-​ខេត្តសៀមរាប​(​ប្រើប្រាស់​) (​មាន​សារធាតុ​ញៀន​ខ្លួន​) ទី​៦.​ឈ្មោះ ម៉ា​ន់ រ៉​ម ហៅ​នី ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ​គ្មាន ទីលំនៅ​ភូមិ​ស្ល​ក្រាម សង្កាត់​ស្ល​ក្រាម ក្រុង​-​ខេត្តសៀមរាប​(​ប្រើប្រាស់​) (​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​)  ទី​៧.​ឈ្មោះ ហាន់ មី ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ​គ្មាន ទីលំនៅ​ភូមិ​កន្ត្រក សង្កាត់​ស្វាយ​ដង្គំ ក្រុង​-​ខេត្តសៀមរាប​(​ប្រើប្រាស់​) (​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​) ទី​៨.​ឈ្មោះ សុខ រក្សា ភេទ​ប្រុស អាយុ ២១​ឆ្នាំ​មុខរបរ​គ្មាន ទីលំនៅ​ភូមិ​វត្ត​បូព៌ សង្កាត់​សាលា​កំរើក ក្រុង​-​ខេត្តសៀមរាប​(​ប្រើប្រាស់ ) (​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​) ។ ទី​៩.ឈ្មោះ ទី តី ភេទ​ប្រុស អាយុ​៣១​ឆ្នាំ​មុខរបរ​គ្មាន ទីលំនៅភូមិ​ប្រាសាទ ឃុំ​ព្រៃ​ជ្រូក ស្រុក​ពួក ខេត្តសៀមរាប(​ប្រើប្រាស់​) (​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​) ទី​១០.​ឈ្មោះ ភឿន ឈួ​ញ ភេទ​ប្រុស​ អាយុ​៣២​ឆ្នាំ មុខរបរ​គ្មាន ​ទីលំនៅភូមិ​ខ្នា សង្កាត់​ជ្រាវ ក្រុង-ខេត្តសៀមរាប(​ចាត់ចែង​) (​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​) ​។ ​ក្រោយ​ឃាត់ខ្លួន​បាន​ជនសង្ស័យ សមត្ថកិច្ចដកហូត​វត្ថុ​តាង​មាន ទូរស័ព្ទ​ដៃ​ចំនួន​៤​គ្រឿង ។

បច្ចុប្បន្ន​ជនសង្ស័យ​ប្រុស​ស្រី ទាំង ១០​នាក់ ក្នុង​នោះ​ជន​ស​ង្ស៍​យ​៦​នាក់ ត្រូវ​បាន​កម្លាំង​ជំនាញ​រៀបចំ​សំណុំរឿង​ប​ញ្ចូ​ន​ទៅ​មជ្ឈមណ្ឌល​កែប្រែ ។ ចំណែក​ជនសង្ស័យ ៤​នាក់ និង​វត្ថុ​តាង​ប​ញ្ចូ​ន​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់ ៕