ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនដឹង​ជា​សងខាង​ប្រញាប់​ទៅ​ណា​លឿង​យ៉ាងនេះ

6 ឆ្នាំ មុន

ខេត្តតាកែវ ៖ ម៉ូតូ​ពីរ​គ្រឿង​ដែល​បើក​បញ្ច្រាស​គ្នា​ក្នុង​ល្បឿន​លឿន ថែម​ទាំង​មេឃ​កំពុង​បង្អុរ​ភ្លៀង​ផង​នោះ បាន​បុក​គ្នា​ពេញទំហឹង ហេតុការណ៍​នេះ​កើតឡើង​នៅ​ល្ងាច​ថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ​២០១៧ ស្ថិត​នៅ

ខេត្តតាកែវ ៖ ម៉ូតូ​ពីរ​គ្រឿង​ដែល​បើក​បញ្ច្រាស​គ្នា​ក្នុង​ល្បឿន​លឿន ថែម​ទាំង​មេឃ​កំពុង​បង្អុរ​ភ្លៀង​ផង​នោះ បាន​បុក​គ្នា​ពេញទំហឹង ហេតុការណ៍​នេះ​កើតឡើង​នៅ​ល្ងាច​ថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ​២០១៧ ស្ថិត​នៅ​លើ​ផ្លូវ​លេខ​១២៩ ចន្លោះ​គីឡូម៉ែត្រ​លេខ​១៩-២០ ភូមិ​អង្គ​ក្រសាំង ឃុំ​ព្រៃ​ល្វា ស្រុក​ព្រៃកប្បាស ។

លោក ជុំ ឈឿ​ន អធិការ​នគរបាល​បាន​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​នេះ​កើតឡើង​រវាង​ម៉ូតូ​និង​ម៉ូតូ​ធ្វើ​ដំណើរ​បញ្ច្រាស​គ្នា​ក្នុង​ល្បឿន​លឿន បណ្តាល​ឱ្យ​បុក​គ្នា​យ៉ាង​ពេញទំហឹង ដែល​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ បើក​ដោយ​ឈ្មោះ ឈុ​ន សុវណ្ណ​រិ​ទ្ធ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ល្វា​លិច ឃុំ​ព្រៃ​ល្វា ស្រុក​ព្រៃកប្បាស ស្លាប់​ភ្លាម​ៗ​នៅ​និង​កន្លែង ចំណែក​អ្នក​រួម​ដំណើរ​ឈ្មោះ ស្រ៊ា​ន ម៉ា​ប់ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជា​សិស្ស រង​របួសធ្ងន់ ។ ចំ​ណែ​ម៉ូតូ​១​គ្រឿង​ទៀត​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ​ដូច​គ្នា បើក​ដោយ​ឈ្មោះ ច​ន មក​រា ហៅ​ឡា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​អង្គ​សង្កែ ឃុំ​ពោធិ៍​រំចាក ស្រុក​ព្រៃកប្បាស ស្លាប់​ភ្លាម​នៅ​និង​កន្លែង​កើតហេតុ ចំណែក​អ្នក​រួម​ដំណើរ​ម្នាក់​ទៀត​ឈ្មោះ វង់ ចាវ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរប​កសិករ រង​របួស​ធ្ងន់។

ក្រោយ​កើតហេតុ​ភ្លាម​ៗ​អ្នក​រង​របួសធ្ងន់​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​បង្អែក  ប៉ុន្តែ​ដោយសារ​សភាព​ធ្ងន់ធ្ងរ​ពេក​ក៏​បញ្ជូន​បន្ត​ទៅ​មន្ទីរពេទ្យ​នៅ​ឯ​ភ្នំពេញ ។ បច្ចុប្បន្ន​សព​ជន​រង​គ្រោះ​ទាំង​២​នាក់ ត្រូវ​កម្លាំង​ជំនាញ​ប្រគល់​ជូន​ក្រុម​គ្រួសារ​យក​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក​ម៉ូតូ​ទាំង​២​គ្រឿង​ត្រូវ​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​ដោះស្រាយ​គ្នា​តាម​នីតិវិធី​៕