ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​ជំនាញ​ចាប់​…​មន្ត្រី​កាន់​អំណាច​បញ្ជា​ឱ្យ​ដោះ​លែង​(​មាន​វី​ដេ​អូ​)

6 ឆ្នាំ មុន

ខេត្តមណ្ឌលគិរី ៖ រថយន្ត​ទេសចរ​ណ៏​ធុន​២៥​កៅអី​មួយ​គ្រឿង​ត្រូវ​បាន​មន្ត្រី​ជំនាញ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ឃាត់​បាន​នៅ​ចំណុច​ភូមិ​ពូ​លូ​ង សង្កាត់រ​មនា ក្រុង​សែន​មនោ​រម្យ ក្រោយ​ទទួល​បាន​ព័ត៌មាន​ពី​កម្លាំង​សម្ងាត់​ថា រថយន្ត​នេះ​មាន​ផ្ទុក​ឈើ​ខុសច្បាប់

ខេត្តមណ្ឌលគិរី ៖ រថយន្ត​ទេសចរ​ណ៏​ធុន​២៥​កៅអី​មួយ​គ្រឿង​ត្រូវ​បាន​មន្ត្រី​ជំនាញ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ឃាត់​បាន​នៅ​ចំណុច​ភូមិ​ពូ​លូ​ង សង្កាត់រ​មនា ក្រុង​សែន​មនោ​រម្យ ក្រោយ​ទទួល​បាន​ព័ត៌មាន​ពី​កម្លាំង​សម្ងាត់​ថា រថយន្ត​នេះ​មាន​ផ្ទុក​ឈើ​ខុសច្បាប់ ។ ប្រតិបត្តិការ​បង្ក្រាប​ការ​ដឹក​ជញ្ជូន​ឈើ​ខុសច្បាប់​នេះ​បាន​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៧ ខែឧសភា ឆ្នាំ​២០១៧ ។

ប្រភព​បាន​ឲ្យ​ដឹង​ថា ក្រោយ​បាន​ដំណឹង​ពី​ភ្នាក់ងារ​រួច​មន្ត្រី​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​មណ្ឌលគិរី ចំនួន​៥​នាក់​បាន​ចេញ​សកម្មភាព​បង្ក្រាប​ភ្លាម​ៗ​ដោយ​ឃាត់​រថយន្ត​ដឹកឈើ​ខាងលើ​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧៦ ត្រង់​ចំណុច​ភូមិ​ពូ​លូ​ង ។ ក្រោយ​ឃាត់​បាន​រថយន្ត​ដឹក​បទល្មើស អស់​រយៈពេល​ប្រមាណ​ជាង​១​ម៉ោង ពោល​គឺ​ចាប់​បាន​នៅ​ម៉ោង​៧​និង​៣០​នាទី​យប់​រហូត​ដល់​ម៉ោង​៨​ម្ចាស់​រថយន្ត​នៅ​តែ​មិន​ព្រម​ប្រគល់​ទៅ​ឲ្យ​ជំនាញ ។ ប្រភព​បន្ត​ថា លុះ​រំលង​បាន​ប្រមាណ​ជិត​មួយ​ម៉ោង​ស្រាប់តែ​មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក​ឡង់​គ្រី​ស្ស័​រ ពណ៌​សំបក​ឪឡឹក ពាក់​ស្លាក​លេខ ន​.​ប ដែល​គេ​ស្គាល់​ថា ម្ចាស់​រថយន្ត​នេះ​ជា​អភិបាលរង​ខេត្តមណ្ឌលគិរី​បាន​ទៅ​ឈប់​បិទ​ពីមុខ​រថយន្ត​របស់​ជំនាញ​មេព្រៃ និង​បាន​បញ្ជា​ឲ្យ​រថយន្ត​ដឹកឈើ​នោះ​បើក​បន្ត​ទៅ​មុខ​ដោយ​សុវត្ថិភាព​ទៅ ។

ប្រភព​បាន​រាយ​ការ​ណ៏​ថា រថយន្ត​ទេសចរ​ណ៏​ពាក់​ស្លាក​លេខ ភ្នំពេញ 3D-5840 ពណ៌​លឿង លួច​បង្កប់​ឈើ​ខុសច្បាប់​ខាងលើ​ជា​របស់ ចែ​រឿ​ន ដែល​ជា​ឈ្មួញ​ម្នាក់​បាន​រកស៊ី​ដឹកឈើ និង​ធ្វើ​សិប្បកម្ម​ទ្វារ​ប​ង្អូ​ច​ជា​យូរ​ឆ្នាំ​មក​ហើយ ។ ប្រភព​ថា ការ​រកស៊ី​របស់ ចែ​រឿ​ន ពុំដែល​មានការ​រំខាន​ពី​សមត្ថកិច្ច​ម្តងណា​ឡើយ​ព្រោះតែ​គាត់​បាន​ទំនាក់ទំនង​ជាមួយ​សមត្ថកិច្ច និង​ជំនាញ​មុន​រួច​ស្រា​ច់​ទៅ​ហើយ ។ សេចក្តី​រាយ​ការ​បាន​បញ្ជាក់​ថា ឈើ​ដែល ចែ​រឿ​ន កំពុង​រកស៊ី​រាល់ថ្ងៃ​រាប់​ឆ្នាំ​មក​ហើយ​នោះ​គឺ​សុទ្ធតែ​ដឹក​ចេញពី​តំបន់​ការពារ​សត្វព្រៃ​ស្រែ​ពក​ក្រោយ​ការ​មើល​ខុស​ត្រូវ​របស់​លោក ឌិន ប៊ុ​ន​ធឿ​ន នាយក​ដែន​ជម្រក និង​ក្រោម​ការ​គ្រប់គ្រង​ពី​លោក កែវ សុភ​គ៌ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី ៕