ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាក់​អគារ​មួយ​ស្លា.ប់​6​នាក់

6 ឆ្នាំ មុន

យោង​តាម​ស៊ី​ន​ហួ​ថា មនុស្ស​៦​នាក់​ស្លា.ប់ ហើយ​៤​នាក់​ទៀត​រង​របួស​ក្រោយ​ការ​បាក់​អគារ​កំពុង​សាងសង់​មួយ កាលពី​ព្រឹក​ថ្ងៃ​ទី​២៧ ឧសភា នៅ​ទីក្រុង​ជី​ណា​ន ទីប្រជុំជន​ខេត្ត​សាន​ដុ​ង ភាគ​ខាងកើត​

យោង​តាម​ស៊ី​ន​ហួ​ថា មនុស្ស​៦​នាក់​ស្លាប់ ហើយ​៤​នាក់​ទៀត​រង​របួស​ក្រោយ​ការ​បាក់​អគារ​កំពុង​សាងសង់​មួយ កាលពី​ព្រឹក​ថ្ងៃ​ទី​២៧ ឧសភា នៅ​ទីក្រុង​ជី​ណា​ន ទីប្រជុំជន​ខេត្ត​សាន​ដុ​ង ភាគ​ខាងកើត​ចិន ។

កម្មករ​កំពុង​តែ​សង់​បន្ថែម​២​ជាន់​ទៀត​ពីលើ​អគារ​មួយ​នៃ​ភូមិ SHAODONG ពេល​គ្រោះថ្នាក់​កើត​មាន​នា​វេលា​ម៉ោង​៩​និង​៥០​នាទី​ម៉ោង​ក្នុងស្រុក ។ ប៉ូលិស និង​ពួក​អ្នក​ជួយ​សង្គ្រោះ​បាន​ទៅ​កាន់​កន្លែង​កើត​មាន​ឧប្បត្តិ​ហេតុនេះ ដើម្បី​ទាញ​យក​មនុស្ស​ម្នា​ដែល​ជាប់​ក្រោម​គំនរ​បាក់បែក ។ ក្នុង​ចំណោម​អ្នក​ដែល​ទាញ​យក​ចេញ​៦​នាក់​ស្លាប់ ហើយ​៤​នាក់​ទៀត​រង​របួស​បញ្ជូន​ទៅ​មន្ទីរពេទ្យ ។ ពុំ​មាន​អ្នក​របួស​ណា​ម្នាក់​ស្ថិត​ក្នុង​សភាព​ធ្ងន់ធ្ងរ​ឡើយ ។ យោង​តាម​ក្រុម​អ្នកស៊ើប​អង្កេត​ថា ការងារ​សាងសង់​ធ្វើ​ដោយ​ខុសច្បាប់ ។ បណ្តាជន​សង្ស័យ​ទាក់ទិន​ការងារ​សាងសង់​នេះ​ត្រូវ​ចាប់ខ្លួន ៕