ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹកជំនន់ និង​ការ​បាក់​ដី​​ស្លា.ប់​យ៉ាងតិច​122​នាក់

6 ឆ្នាំ មុន

អាជ្ញាធរ​ដែល​បញ្ជូន​កង​យោធា​ទៅ​ជួយ​សង្គ្រោះ​រាយការណ៍​កាលពី​ថ្ងៃ​ទី​២៧ ឧសភា ថា មនុស្ស​យ៉ាងតិច​១២២​នាក់ ស្លា.ប់​ដោយសារ​ការ​បាក់​ដី និង​ទឹកជំនន់​យ៉ាង​អាក្រក់​នៅ​ស្រី​លង្កា ។

ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង​កាលពី

អាជ្ញាធរ​ដែល​បញ្ជូន​កង​យោធា​ទៅ​ជួយ​សង្គ្រោះ​រាយការណ៍​កាលពី​ថ្ងៃ​ទី​២៧ ឧសភា ថា មនុស្ស​យ៉ាងតិច​១២២​នាក់ ស្លាប់​ដោយសារ​ការ​បាក់​ដី និង​ទឹកជំនន់​យ៉ាង​អាក្រក់​នៅ​ស្រី​លង្កា ។

ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង​កាលពី​ថ្ងៃ​ទី​២៦ ឧសភា បណ្តាល​ឱ្យ​មាន​ទឹកជំនន់​យ៉ាង​អាក្រក់ និង​ការ​បាក់​ដី​នៅ​ភាគ​ខាងត្បូង និង​ភាគ​ខាងលិច​ស្រី​លង្កា ។ នេះ​ជា​គ្រោះ​ទឹកជំនន់​យ៉ាង​អាក្រក់​បំផុត​ដែល​ប្រទេស​នេះ​ពុំ​ធ្លាប់​ជួប​ប្រទះ​ចាប់តាំងពី​១៤​ឆ្នាំ​មក​ហើយ ។ មជ្ឈមណ្ឌល​គ្រប់គ្រង​គ្រោះ​មហន្តរាយ​បញ្ជាក់​ថា ចំនួន​អ្នក​ស្លាប់​មក​ដល់​យប់​ថ្ងៃ​ទី​២៧ ឧសភា ឡើង​ដល់​១២២​នាក់ ចំណែក​មនុស្ស​៩៧​នាក់​ទៀត​បាត់​ខ្លួន ។ ជន​រង​គ្រោះ​ភាគច្រើន​ស្លាប់​ដោយសារ​ការ​បាក់​ដី ហើយ​មាន​តិច​ទេ​ស្លាប់​ដោយ​ទឹកជំនន់ ។

លោក RAJITHA SENARATNE អ្នកនាំពាក្យ​រដ្ឋាភិបាល និង​ជា​រដ្ឋមន្ត្រី​សុខា​ភិបាល​និយាយ​ថា មនុស្ស​កន្លះ​លាន​នាក់​ត្រូវ​ជម្លៀស​ចេញពីផ្ទះ​សម្បែង ហើយ​ភាគច្រើន​ទៅ​កាន់​ជំរំ​បណ្តោះអាសន្ន​នានា ។ កង​យោធា​បាន​ធ្វើ​ប្រតិបត្តិការ​ជួយ​សង្គ្រោះ និង​តាម​រក​អ្នក​បាត់​ខ្លួន ក្នុង​តំបន់​ទាំងឡាយ​រង​ការ​ប៉ះពាល់​ដោយ​ការ​បាក់​ដី ។ កងទ័ពអាកាស​បាន​ប្រើ​យន្តហោះ​៥​គ្រឿង​សម្រាប់​ប្រតិបត្តិការ​ជួយ​សង្គ្រោះ ហើយ​យន្តហោះ​៥​គ្រឿង​ទៀត​ប្រើ​ដឹក​ជញ្ជូន​ស្បៀង​សង្គ្រោះ​បន្ទាន់​សម្រាប់​បណ្តា​អ្នក​ភូមិ​ដែល​ជាប់​ទៅ​ណា​មិន​រួច ព្រោះ​ផ្លូវថ្នល់​ត្រូវ​ទឹក​ជន់​លិច ឬ​ដាច់ ។

ប្រធានាធិបតី លោក MAITHRIPALA SIRISENA បាន​ទៅ​កាន់​ស្រុក KALUTARA ជា​ស្រុក​មួយ​នៅ​ភាគ​ខាងត្បូង​ប្រទេស​រង​ការ​ប៉ះពាល់​ខ្លាំង​ដោយ​ទឹកជំនន់ ដើម្បី​ត្រួតពិនិត្យ​ប្រតិបត្តិការ​ជួយ​សង្គ្រោះ ។

ចំណែក​កង​ម៉ា​រី​ន​ឥណ្ឌា​បាន​បញ្ជូន​នាវា​មក​ដល់ទី​ក្រុង​កូ​ឡុំ​ប៊ី កាលពី​ថ្ងៃ​ទី​២៧ ឧសភា ដើម្បី​ជួយ​ដល់​ប្រទេស​ជិតខាង​ខ្លួន​ដែល​ជួប​ប្រទះ​គ្រោះអាសន្ន​ទឹកជំនន់ ៕