ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​សតិ​មិន​គ្រប់​ម្នាក់ ដើរ​តាម​ផ្លូវត្រូវ​រថយន្ត​បុក​ស្លា.ប់

6 ឆ្នាំ មុន

ខេត្តកំពង់ធំ ៖ ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៩​និង​១០​នាទី​យប់ ថ្ងៃ​ទី​២៧ ខែឧសភា ឆ្នាំ​២០១៧ នៅ​តាម​បណ្ដោយ​ផ្ល​វ​ជាតិ​លេខ​០៦ ក្នុងភូមិ​ថ្នល់ ឃុំ​ទ្រៀល ស្រុក​បារាយណ៍ ខេត្តកំពង់ធំ រវាង​រថយន្ត និង​អ្នក​ថ្មើរជើង​ម្នាក់​ស្លា.ប់​នៅ​កន្លែង​កើតហេតុ ។

ខេត្តកំពង់ធំ ៖ ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៩​និង​១០​នាទី​យប់ ថ្ងៃ​ទី​២៧ ខែឧសភា ឆ្នាំ​២០១៧ នៅ​តាម​បណ្ដោយ​ផ្ល​វ​ជាតិ​លេខ​០៦ ក្នុងភូមិ​ថ្នល់ ឃុំ​ទ្រៀល ស្រុក​បារាយណ៍ ខេត្តកំពង់ធំ រវាង​រថយន្ត និង​អ្នក​ថ្មើរជើង​ម្នាក់​ស្លាប់​នៅ​កន្លែង​កើតហេតុ ។

បើ​តាម​ប្រភព​ព័​ត៍​មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត ហ្វ​ត ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ២T-៥៧៥៤ បើកបរ​ក្នុង​ល្បឿន​យ៉ាង​លឿន​ពី​ជើង​ទៅ​ត្បូង​ទិស​ដៅ​ភ្នំពេញ សៀមរាប លុះ​មក​ដល់​ចំនុច​កើតហេតុ​ខាងលើ​ក៏​បាន​បុក​មនុស្ស​វិកលចរិត​ម្នាក់ ស្លាប់​នៅ​កន្លែង​កើតហេតុ ក្រោយ​ពេល​កើតហេតុ អ្នកបើកបរ​ចុះ​រត់គេច​ខ្លួន​បាត់​ចំណែក​អ្នក​ថ្មើ​ជើង​ដែល​ជា​ជន​រង​គ្រោះ​ឈ្មោះ នាង ចាន់​ធី ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ​(​ជន​វិកលចរិត​) រស់នៅ​ភូមិ​អង្គរ​នាង ឃុំ​ទ្រៀល ស្រុក​បារាយ​ណ៌ ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ ។

បន្ទាប់​ពី​កើតហេតុ​សមត្ថកិច្ច​ចុះ​វាស់វែង ធ្វើ​កំណត់ហេតុ​ប្រគល់​សាកសព​ឲ្យ​សាច់ញាតិ​ក្រុម​គ្រួសារ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី ។ សមត្ថកិច្ច​បញ្ជាក់​ថា​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​បណ្តាល​មក​ពី​ជន​រង​គ្រោះ​ដើរ​ជា​មនុស្ស​វិកល​ចិ​រិ​ត​ដើរ​គ្មាន​ដឹង​ឆ្វេង​ស្តាំ​(​ដើរ​ចូល​ឡាន​) ចំណែក​វត្ថុ​តាង​ត្រូវ​បាន​នាំ​យក​រក្សា​ទុក​នៅ​អធិការដ្ឋាន​ស្រុក​បារាយ​ណ៌ ដើម្បី​ដោះស្រាយ​តាម​ច្បាប់ ៕