ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហា​យក្ស​ខាំ​គ្នា​ផ្អើល​ទាំង​វេលា​ទៀប​ភ្លឺ

6 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង​៖ គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​រថយន្ត​ធុន​ធ្ងន់​បុក​គ្នា​ត្រង់​ចំណុច​ផ្លូវ​កោង​រុញ

ខេត្តកំពង់ឆ្នាំង​៖ គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​រថយន្ត​ធុន​ធ្ងន់​បុក​គ្នា​ត្រង់​ចំណុច​ផ្លូវ​កោង​រុញ​ធាក់​ចិញ្ចើម​ផ្លូវ​ទាំង​សងខាង​កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​២៨ ឧសភា តាម​ផ្លូវជាតិ​លេខ​៥ ស្ថិត​ក្នុងភូមិ​ត្រពាំង​អញ្ចាញ ឃុំ​ស្វាយ​ជ្រំ ស្រុក​រលាប្អៀរ​ ។

តាម​ប្រភព​បានឱ្យ​ដឹង​ថា រថយន្ត​ទាំង​ពីរ​គ្រឿង​ធ្វើ​ដំណើ​ផ្ទុយ​ទិស​គ្នា​ក្នុង​ចំណែក​ផ្លូវ​ម្ខាង​ម្នាក់​ពេល​មក​ដល់​ចំណុច​ផ្លូវ​កោង​ខាងលើ ស្រាប់តែ​រថយន្ត​ហ៊ី​យ៉ា​ន់​ដាយ​កាច់ចង្កូត​បត់​មិន​ទាន់ ក៏​ជ្រុល​ចូល​ទៅ​ក្នុង​ចំណែក​ផ្លូវ​ម្ខាង​បុក​នឹង​រថយន្ត​ដឹង​រ៉ូ​ឡូ​កិន​ថ្នល់​រុញ​ធ្លាក់​ចិញ្ចើម​ផ្លូវ​លាន់ឮ​កក្រើក​អាកាស​ទាំង​ព្រលឹម​ស្រាង​ផ្អើល​អ្នក​ភូមិ​ស្ទុះ​ចេញពី​ក្នុងផ្ទះ​ទាំង​មមើមមាយ​មក​មើល​ព្រាត​ ។

ប្រភព​បាន​បន្ត​ថា ក្នុង​ហេតុ​នោះ​បណ្តាល​ឱ្យ​អ្នក​បើករ​រថយន្ត​ហ៊ី​យ៉ា​ន់​ដាយ​ឈ្មោះ ជឿន ប៊ុ​ន​ឆាយ រង​របួសធ្ងន់ និង​អ្នក​រួម​ដំណើរ​ម្នាក់​ទៀត​ឈ្មោះ ញ៉ែ​ម សុ​ស៊ី​នឿ​ន រង​របួសស្រាល​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ភ្លាម​ៗ ។ ចំណែក​ខាង​រថយន្ត​ដឹក​រ៉ូ​ឡូ​ម្នាក់​រង​របួសស្រាល​ដើរ​ចេញពី​កន្លែង​កើតហេតុ​បាត់​៕ ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​នៅ​លើ​ទំព័រ​សារព័ត៌មាន​កោះសន្តិភាព