ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​900​នាក់​ក្នុង​១​ខែ​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​បញ្ជូន​ទៅ​តុលាការ​(​មាន​វី​ដេ​អូ​)

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ស្រប​ពេល​យុទ្ធនាការ​ឃោសនាការ​រក​សម្លេង​ឆ្នោត​មេឃុំ ចៅសង្កាត់​តាម​គណៈបក្ស​នីមួយ​ៗ​ដើម្បី​ឲ្យ​មាន​សណ្តាប់​សាធារណៈ​សង្គម

រាជធានី​ភ្នំពេញ ៖ ស្រប​ពេល​យុទ្ធនាការ​ឃោសនាការ​រក​សម្លេង​ឆ្នោត​មេឃុំ ចៅសង្កាត់​តាម​គណៈបក្ស​នីមួយ​ៗ​ដើម្បី​ឲ្យ​មាន​សណ្តាប់​សាធារណៈ​សង្គម និង​ដើម្បី​ភូមិ​-​ឃុំ​មាន​សុ​វត្តិភាព​រយៈពេល​២​ខែ​ចុង​ក្រោយ​នេះ​ហាក់ដូចជា​មានការ​យកចិត្ត​ទុក​យ៉ាង​ខ្លាំង​ទៅ​លើ​សកម្មភាព​បង្ក្រាប និង​ចាប់​បញ្ជូន​ជនសង្ស័យ​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ។ តាម​ការ​សង្កេត​ឃើញ​ថា​ក្នុង​រយៈពេល​២​ខៃ​ចុង​ក្រោយ​នេះ​ក្នុង​មួយ​ថ្ងៃ​ៗ​កងកម្លាំង​សមត្ថកិច្ច​ដឹក​ជញ្ជូន​គ្រប់​សមាសភាព​ទាំង​ក្រុម​ៗ​ពេញ​ៗ​រថយន្ត​ទៅ​សាលាដំបូង​ដើម្បី​ឲ្យ​តុលាការ​ចាត់ការ​តាម​ផ្លូវច្បាប់ ។ 

បើ​តាម​ការ​បង្ហើប​ពី​មន្ត្រី​សាលាដំបូង​បញ្ជាក់​ឲ្យ​ដឹង​ថា ក្នុង​មួយ​ថ្ងៃ​ៗ​សមត្ថកិច្ច​បាន​បញ្ជូន​ជនសង្ស័យ​គ្រប់​សមាសភាព​ដូច​ជា ក្រុម​លួច ឆក់ ប្លន់ គាស់​ផ្ទះ បង​តូប​ង​ធំ ក្រុម​ប្រើ​ដាវ​សា​ម៉ូ​រ៉ៃ ល្បែងស៊ីសង​ខុសច្បាប់ ហើយ​ភាគច្រើន​ជាងគេ​នោះ​គឺ​ក្រុម​ជួញដូរ ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន មាន​រូបភាព​តូច​ធំ ។ 

ប៉ុន្តែ​ទោះជា​យ៉ាងណា​អ្វី​ដែល​ត្រូវ​បានការ​ចាប់អារម្មណ៍​នោះ​ត្រង់​ថា ការ​ចាប់​បញ្ជូន​ជនសង្ស័យ​មិន​ដែល​មាន​ច្រើន​សន្ធឹង​សន្ធប់​ដូច្នេះ​នោះ​ទេ ដែល​ជា​ការ​មើលឃើញ​ថា ទី​១-​ជា​សកម្មភាព​បង្ក្រាប​​របស់​សមត្ថកិច្ច​, ទី​២-​បទល្មើស​មានការ​កើនឡើង​នៅ​ក្នុង​រាជធានី​ភ្នំពេញ ទើបត្រូវ​បាន​សមត្ថកិច្ច​បង្ក្រាប និង​ចាប់ខ្លួន​បញ្ជូន​ទៅ​តុលាការ​មាន​ចំនួន​ច្រើន​យ៉ាង​ដូច្នេះ ៕