ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះ​លឿន​នោះ​លឿន​..! ជិះ​ម៉ូតូ​លឿន​ទៅ​កៀរ​អ្នក​ដើរ​ឆ្លងផ្លូវ​ដួល​បោក​ក្បាលស្លា.ប់​នៅ​នឹង​កន្លែង

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ យ៉ាង​ហោច​ណាស់​បុរស​ម្នាក់​បាន​ស្លា.ប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ​និង​២​នាក់​ទៀត​រង​របួសធ្ងន់

រាជធានី​ភ្នំពេញ ៖ យ៉ាង​ហោច​ណាស់​បុរស​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ​និង​២​នាក់​ទៀត​រង​របួសធ្ងន់ ខណៈ​ជិះ​ម៉ូតូ​លឿន​ពេក​កៀរ​អ្នក​ដើរ​កាន់​កញ្ចក់​ឆ្លងផ្លូវ​បណ្តាល​ឱ្យ​ដួល​ម៉ូតូ​បោក​នឹង​បង្គោល​ភ្លើង​ស្លាប់​នៅ​កន្លែង​កើតហេតុ​ភ្លាម​ៗ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨​និង​១៥​នាទី​យប់​ថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ​២០១៧ តាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង ភូមិ​ជ្រៃ​កោង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ 

ជន​រង​គ្រោះ​ខាងលើ​ជិះ​ម៉ូតូ​ម៉ាក​ហ្ស៊ុ​យ​សូ​គី​ឡែ​ត ពណ៌​ទឹង​ប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ​1DG-9181 បើកបរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ជិះ​គ្នា​៣​នាក់​ស្លាប់​ម្នាក់​របួសធ្ងន់​២​នាក់ ។ ជន​រង​គ្រោះ​ស្លាប់​នៅ​កន្លែង​កើតហេតុ​មានឈ្មោះ ទៀង ចាន់​ណា​រុន អាយុ​១៧​ឆ្នាំ មុខរបរ​សិស្ស ស្នាក់​នៅ​បុរី​សន្តិភាព​២ សង្កាត់​ពង់​ទឹក ខណ្ឌដង្កោ មានស្រុក​កំណើត​នៅ​ភូមិ​ព្រះ​ស្រែ​ក្រោម ឃុំ​វិហារ​លួង ក្រុង​សួង ខេត្ត​ត្បូងឃ្មំ ជន​រង​គ្រោះ​របួសធ្ងន់​២​នាក់​មិន​បាន​ប្រាប់​ឈ្មោះ​ទេ ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​និយាយ​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់​កាន់​កញ្ចក់​ដើរ​ឆ្លងផ្លូវ​ពី​ត្បូង​ទៅ​ជើង​លុះ​ដើរ​ជិត​ផុត ស្រាប់តែ​ឃើញ​ជន​រង​គ្រោះ​បើកម៉ូតូ​មួយ​គ្រឿង​ម៉ាក​ឡែ​ត​យ៉ាង​លឿន​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​បាន​បើក​កៀរ​កញ្ចក់​បណ្តាល​ឱ្យ​ដួល​ធ្វើ​ឲ្យ​អ្នក​បើក​ម៉ូតូ​ខ្ទាត​ទៅ​បោក​នឹង​បង្គោល​ភ្លើង​ពេញទំហឹង​បែក​មួក​ការពារ​សុវត្ថិភាព​បែក​ថ្គាម​ហូរ​ឈាម​តាម​ត្រចៀក​ស្លាប់​នៅ​កន្លែង​កើត​ហេតុតែ​ម្តង ចំណែក​នាក់​ជិះ​ពីក្រោយ​២​នាក់​ទៀត​ដួល​បោក​នឹង​ឃឿ​ន​ទ្រូងផ្លូវ​បណ្តាល​ឱ្យ​រង​របួសធ្ងន់ ។ ដោយឡែក​ភាគី​ដែល​ដើរ​ឆ្លងផ្លូវ​ដួល​រង​របួសស្រាល​បាន​ដើរ​គេចខ្លួន​បាត់​ស្រមោល ។

ក្រោយ​កើតហេតុ​សព​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​សព​បាន​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ស្រុក​កំណើត រីឯ​ម៉ូតូ​រង​គ្រោះ​ត្រូវ​បាន​ជំនាញ​ចរាចរ​ណ៌​ខណ្ឌ​ពោធិ​សែន​ជ័យ​យក​ទៅ​រក្សា​ទុក​រង​ចាំ​ប្រគល់​ឱ្យ​បងប្អូន​សព​វិញ ៕