ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​នឹង​មាន​អ្វី​កើតឡើង​បើ​អ្នក​មិន​បាន​រួម​ភេទ? (18+)

6 ឆ្នាំ មុន

សុខភាព​ផ្លូវភេទ និង​ការ​បំពេញតម្រូវការ​លើ​គ្រែ បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​រស់នៅ​របស់​មនុស្ស​គ្រប់​រូប ជា​ពិសេស​ចំពោះ​គូស្នេហ៍​នីមួយ​ៗ ។ ប្រសិនបើ​លោក​អ្នក​ខកខាន​ក្នុង​ការ​បំពេញតម្រូវការ​

សុខភាព​ផ្លូវភេទ និង​ការ​បំពេញតម្រូវការ​លើ​គ្រែ បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​រស់នៅ​របស់​មនុស្ស​គ្រប់​រូប ជា​ពិសេស​ចំពោះ​គូស្នេហ៍​នីមួយ​ៗ ។ ប្រសិនបើ​លោក​អ្នក​ខកខាន​ក្នុង​ការ​បំពេញតម្រូវការ​ផ្លូវភេទ​ឱ្យ​បាន​គ្រប់គ្រាន់​ទេ វា​ក៏​អាច​ប្រឈម​នឹង​គុណវិបត្តិ​មួយ​ចំនួន​ផង​ដែរ ។

១-​អសមត្ថភាព​ផ្លូវភេទ​ចំពោះ​បុរស
សុខភាព​លិង្គ​របស់​បុរស ក៏​មិន​ខុស​គ្នា​ប៉ុន្មាន​ដែរ​ចំពោះ​ការ​ហាត់ប្រាណ​ឱ្យ​ទៀត​ទាត់​ដើម្បី​រក្សា​រាង​កាយ​ឱ្យ​រឹង​មាំ​បាន​យូ ។ ចំពោះ​បុរស​ដែល​មិន​បាន​រួម​ភេទ​ញឹកញាប់​ទេ​នោះ វា​នឹង​អាច​ប្រឈម​នឹង​បញ្ហា​អសមត្ថភាព​ផ្លូវភេទ បើ​ធៀប​នឹង​បុរស​ដែល​បាន​រួម​ភេទ​១ ឬ​២​ដង ក្នុង​១​ស​ប្តា​ហ៍ ។ នេះ​ក៏​ដោយសារ​តែ​លិង្គ​គឺជា​សាច់ដុំ​ដែល​ទាមទារ​ឱ្យ​បុរស​គួរតែ​រួម​ភេទ​ឲ្យ​បាន​ទៀងទាត់ ទើប​អាច​រក្សា​អានុភាព​របស់​វា​បាន ។

២-​បាត់បង់​ចំណង់​ផ្លូវភេទ
បុរស​ដែល​មិន​បាន​រួម​ភេទ​ក្នុង​រយៈពេល​យូរ វា​នឹង​ធ្វើ​ឱ្យ​ចំណង់​ផ្លូវភេទ​ធ្លាក់​ចុះ ដោយសារ​តែ​សារពាង្គកាយ​ចាប់ផ្តើម​កាត់​បន្ថយ​ការ​ផលិត​អ៊័​រ​ម៉ូ​ន ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​តម្រេក​តណ្ហា​ថយ​ចុះ​ជា​លំដាប់ ។ 

៣-​ស្ត្រេ​ស
កា​រខក​ខានមិនបាន​រួម​ភេទ​ក្នុង​រយៈពេល​២​ស​ប្តា​ហ៍ អ្នក​នឹង​ទទួល​រង​នូវ​អារម្មណ៍​តានតឹង ធុញថប់ ជាង​អ្នក​ដែល​បាន​រួម​ភេទ​យ៉ាង​ហោច​ណាស់​១ ឬ​២​ដង​ក្នុង​មួ​យស​ប្តា​ហ៍ ។ ចំពោះ​ស្ត្រី ដែល​មិន​បាន​រួម​ភេទ​រយៈពេល​យូរ អាច​នឹង​ធ្វើ​ឲ្យ​ពួក​គេ​ងាយ​នឹង​ធុញថប់ ជា​ពិសេស​មាន​អារម្មណ៍​មួម៉ៅ​ជាង​បុរស ។ ពិត​ណាស់​ការ​រួម​ភេទ​អាច​ជួយ​ឱ្យ​យើង​កាត់​បន្ថយ​ស្ត្រេ​សបាន​ច្រើន និង​ជួយ​បង្កើន​អារម្មណ៍​ស្រស់ថ្លា​ថែម​ទៀត​ផង ។

៤-​មហារីក​ប្រូ​ស្តា​ត
បុរស​ដែល​បាន​រួម​ភេទ​ញឹកញាប់ ឬ​ទៀងទាត់ មាន​អត្រា​កើត​ជំងឺមហារីក​ប្រូ​ស្តា​ត ទាប​ជាង​បុរស​ដែល​ពុំ​បាន​បញ្ចេញ​ទឹកកាម​សោះ ។ ជាក់ស្តែង​គេ​រក​ឃើញ​ថា ការ​បញ្ចេញ​ទឹកកាម​ញឹកញាប់​អាច​ជួយ​កម្ចាត់​សារធាតុ​មិន​ល្អជា​ច្រើន​ចេញពី​ក្រពេញ​ប្រូ​ស្តា​ត និង​ជួយ​ផលិត​មេជី​វិត​ថ្មី​ផង​ដែរ ៕