ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​ប្រុសពីរ​នាក់​រអិល​ចូលរណ្ដៅ​ស្រះ ស្លា.ប់​ម្នាក់

6 ឆ្នាំ មុន

ខេត្តកណ្ដាល ៖ ក្មេង​ប្រុស​ពីរ​នាក់​រត់​លេង​ក្បែរ​រណ្ដៅ​ដី ពេល​មេឃ​កំពុង​ភ្លៀង បាន​រអិល​ជើង​ធ្លាក់​ចូល​ទៅ​ក្នុង​រណ្ដៅ​ដី​មានទឹក​ដក់​ជ្រៅ បណ្ដាល​ឲ្យ​ស្លា.ប់​ម្នាក់ និង​ម្នាក់​ទៀត​ជួយ​សង្គ្រោះ​ទាន់​កាលពី​វេលា​ម៉ោង​០៤​និង​៣០​នាទី ថ្ងៃ​ទី​២៧ ខែឧសភា ឆ្នាំ​២០១៧ នៅ​ចំណុច​ភូមិ​រលួស ឃុំ​ដើម​ឫស ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល ។

ខេត្តកណ្ដាល ៖ ក្មេង​ប្រុស​ពីរ​នាក់​រត់​លេង​ក្បែរ​រណ្ដៅ​ដី ពេល​មេឃ​កំពុង​ភ្លៀង បាន​រអិល​ជើង​ធ្លាក់​ចូល​ទៅ​ក្នុង​រណ្ដៅ​ដី​មានទឹក​ដក់​ជ្រៅ បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់ និង​ម្នាក់​ទៀត​ជួយ​សង្គ្រោះ​ទាន់​កាលពី​វេលា​ម៉ោង​០៤​និង​៣០​នាទី  ថ្ងៃ​ទី​២៧ ខែឧសភា ឆ្នាំ​២០១៧ នៅ​ចំណុច​ភូមិ​រលួស ឃុំ​ដើម​ឫស ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល ។

មន្ត្រី​នគរបាល​ស្រុក​កណ្ដាលស្ទឹង​បានឱ្យ​ដឹង​ថា ក្មេង​ប្រុស​ដែល​ជន​រង​គ្រោះ​ស្លាប់​ឈ្មោះ ភ​ន សីហ​ឧត្តម អាយុ​៦​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ និង​ក្មេង​ប្រុស​ម្នាក់​ទៀត​គេ​ជួយ​សង្គ្រោះ​ផុត​ពី​សេចក្ដីស្លាប់​ឈ្មោះ តែ ប៊ុ​ន​ផា​ន អាយុ​៤​ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ ។ នគរបាល​បាន​ឲ្យ​ដឹង​បន្ថែម​ថា នៅ​ពេល​កើតហេតុ​ខាងលើ ក្មេង​រង​គ្រោះ​បាន​លេង​ទឹកភ្លៀង ជាមួយ​ក្មេង​ចំនួន​៣​នាក់ នៅ​ក្បែរ​រណ្ដៅ​ដី ពេល​នោះ​ក្មេង​រង​គ្រោះ​ឈ្មោះ ភ​ន សីហ​ឧត្តម និង​ក្មេង​រង​គ្រោះ​ឈ្មោះ តែ ប៊ុ​ន​ផា​ន បាន​រអិល​ជើង​ឆ្លាក់​ក្នុង​រណ្ដៅ​ដី ដែល​មានទឹក​ដក់​ជ្រៅ បណ្ដាល​ឲ្យ​លង់ ។ ភ្លាម​នោះ​ក្មេង​ម្នាក់​ទៀត​ឈ្មោះ ឌឿ​ន លី​ហេង បាន​រត់​មក​ប្រាប់​ឪពុក​ម្ដាយ ក៏​ផ្អើល​ឆោឡោ រួច​ចាស់​ៗ​ក្នុងភូមិ​បាន​នាំ​គ្នា​ចុះ​ទៅ​រាវរក​ឃើញ​ក្មេង​រង​គ្រោះ​ឈ្មោះ តែ ប៊ុ​ន​ផា​ន រួច​ក៏​ប​ញ្ចូ​ន​ទៅ​មន្ទីរពេទ្យ​គន្ធ​បុប្ផា ដើម្បី​សង្គ្រោះ​ចំណែក​ក្មេង​រង​គ្រោះ​ឈ្មោះ ភ​ន សីហ​ឧត្តម បាន​លង់ទឹក​ស្លាប់​នៅ​ក្នុង​ស្រះ ។

បន្ទាប់​មក​បាន​រាយការណ៍​មក​សមត្ថកិច្ច ហើយ​សមត្ថកិច្ច​បាន​ចុះ​ទៅ​ពិនិត្យ​កន្លែង​កើតហេតុ មាន​កម្លាំង​ជំនាញ កម្លាំង​ប៉ុស្ដិ៍ អ​ជ្ញា​ធរ​មូលដ្ឋាន និង​គ្រូពេទ្យ ធ្វើការ​ពិនិត្យ​ទៅ​លើ​សាកសព​ឃើញ​ថា សព​ពិតជា​ស្លាប់​ដោយសារ​លង់ទឹក​ប្រាកដ​មែន ហើយ​ពុំ​មាន​ស្លាកស្នាម​អ្វី​ផ្សេង​ទេ​ក្រោយ​ពេល​ពិនិត្យ​រួច បាន​ប្រគល់​សព​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕