ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្គាល់គ្នា​២​ឆ្នាំ​ហើយ​អត់​ដឹង ដល់​មានរឿង​បានដឹង​…

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ស្គាល់​ជាង​២​ឆ្នាំ​អត់​ដឹង​ថា​ស្រី​តែងខ្លួន​ជា​មនុស្ស​ប្រុស លុះដល់​ឃើញ​ចាប់​ឱប​ថើប​កូនក្រមុំ​របស់​ខ្លួន​ក្នុង​បន្ទប់​ជួល មានការ​ខឹងសម្បា ក៏​ចាប់​យក​ទៅ​ឲ្យ​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​សាកសួរ ទើប​ដឹង​ថា​ជា​ស្រី ។ ហេតុការណ៍​នេះ​បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​២០ និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៧ ខែឧសភា ឆ្នាំ​២០១៧ នៅ​ចំណុច​ផ្ទះ​ជួល ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ជនសង្ស័យ​មានឈ្មោះ ស៊ុន សុ​ភី ហៅ​ណា​ង ភេទ​ស្រី តែងខ្លួន​ជា​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​ជា​កម្មការិនី​រោងចក្រ ស្នាក់​នៅ​បន្ទប់​ជួល​លេខ​៣៦ ជាន់​ទី​២ ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ចំណែក​នារី​រង​គ្រោះ​មានឈ្មោះ ហេង ស្រី​ល័​ក្ខ អាយុ​២២​ឆ្នាំ មុខរបរ​ជា​កម្មការិនី​រោងចក្រ ស្នាក់​នៅ​បន្ទប់​ជួល ជាន់​ទី​៣ ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ប្រភព​ពី​ឪពុក​នារី​រង​គ្រោះ​ឈ្មោះ រិ​ន ចិត្ត អាយុ​៥០​ឆ្នាំ បាន​ឲ្យ​ដឹង​ថា គាត់​បាន​ស្គាល់​ជនសង្ស័យ​ជាង​២​ឆ្នាំ​ហើយ ដោយ​ស្រឡាញ់​ដូច​កូនក្មួយ​ចឹ​ង និង​បាន​មក​លេង​ចេញចូល​បន្ទប់​ជួល​គាត់​ជា​ញ៉ឹ​ក​ញាប់​(​ជួល​បន្ទប់​ក្នុង​ដី​ឡូ​តែ​មួយ​ខុស​តែ​ជាន់​ប៉ុណ្ណោះ​) មក​ដល់​ថ្ងៃ​កើតហេតុ​ខាងលើ ខណៈ​ដែល​គាត់​អង្គុយ​ហូប​បាយ​នៅ​យ៉​មុខ​ផ្ទះ​ជាមួយ​ប្រពន្ធ​ស្រាប់តែ​កូន​ស្រែក​ឲ្យ​ជួយ ពេល​នោះ​ប្រពន្ធ​គាត់​ចូល​ទៅ​ស្រាប់តែ​ឃើញ​ជនសង្ស័យ​ចាប់​ឱប​ថើប​កូនក្រមុំ​គាត់ ពេល​នោះ​ប្រពន្ធ​គាត់​ចាប់​ទាញ​ចេញ​ឲ្យ​លែង​កូន​គាត់ ហើយ​ក៏​យក​មក​ប្រគល់​ឲ្យ​នគរបាល​ចោម​ចៅ​តែ​ម្តង ។ ក្រោយ​ពេល​សាកសួរ​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ចោម​ចៅ​ទើប​ដឹង​ថា ជនសង្ស័យ​ខាងលើ​ជា​ស្រី​តែងខ្លួន​ធ្វើ​ប្រុស ហើយ​មក​លួច​ស្រឡាញ់​កូនស្រី​គាត់​មិនដឹង​តាំងពី​ពេល​ណា ។

តាម​ការ​បញ្ជាក់​ពី​នារី​រង​គ្រោះ បាន​ប្រាប់​ថា តាំងពី​ដើម​មក​គាត់​មិនដឹង​ថា​ជនសង្ស័យ​ជានា​រី​ទេ ដោយ​ដឹង​ពី​ការ​ពិត និង​មានការ​សម្រប​ស្រួល​ពី​សមត្ថកិច្ច​ផង ករណី​ខាងលើ​នេះ មិន​ចាប់ទោស​អូស​ដំណើរ​ទេ គ្រាន់តែ​សមត្ថកិច្ច​អប់រំ និង​ឲ្យ​ជនសង្ស័យ​ធ្វើ​កិច្ចសន្យា​ឈប់​ប្រព្រឹត្ត​ទ​ង្វើ​បែប​នេះ​ទៀត ។