ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លី ម៉ា​រី​ណា រំអុក​ស្វាមីវិល​ចូល​ឆាក​សម្ដែង​វិញ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អ្នក​នាង​លី ម៉ា​រី​ណា ដែល​កន្លង​មក​ប្រកាស​លាឈប់​អាជីព​សិល្បៈ​នោះ​បាន​ត្រឡប់​មក​វិញ​ហើយ​។ នាង​ទើបតែ​ទទួល​សម្តែង​រឿង​ភាគ​មួយ ហើយ​រំពឹង​ថា​ប្រជាប្រិយភាព​នឹង​ត្រឡប់​មក​វិញ ។

រាជធានី​ភ្នំពេញ ៖ អ្នក​នាង​លី ម៉ា​រី​ណា ដែល​កន្លង​មក​ប្រកាស​លាឈប់​អាជីព​សិល្បៈ​នោះ​បាន​ត្រឡប់​មក​វិញ​ហើយ​។ នាង​ទើបតែ​ទទួល​សម្តែង​រឿង​ភាគ​មួយ ហើយ​រំពឹង​ថា​ប្រជាប្រិយភាព​នឹង​ត្រឡប់​មក​វិញ ។

អ្នក​នាង​លី ម៉ា​រី​ណា ទទូច​សុំ​ស្វាមី​ច្រើន​សា​ទម្រាំ ឯកភាព​ឱ្យ​នាង​ចូលរួម​សម្តែង​ជា​ថ្មី ។ 

អ្នក​នាង​លី ម៉ា​រី​ណា កាលពី​ពេល ថ្មី​ៗ​កន្លង​មក​និយាយ​ថា «​ទម្រាំ​តែ​មានមុខ​ចេញ​សម្តែង​ឡើង​វិញ នាង​ខ្ញុំ​ត្រូវ​បាន​សុំ​ការ​អនុញ្ញាត​ពី​ស្វាមី​ច្រើ​ង​ដង​មក​ហើយ ក្រោយ​ពេល​មក​ស្រុក​ខ្មែរ​វិញ ។ ការ​សម្តែង​របស់​នាង​ខ្ញុំ​មិន​ចេញ​មុខ​ច្រើន​ទេ ហើយ​រឿង​ដែល​សម្តែង​ក៏​មើលទៅ​ទាក់ទាញ​បង្កប់​ខ្លឹមសារ​អប់រំ​សង្គម​ច្រើន គឺ​នាង​ខ្ញុំ​ហាក់​ចង់​សម្តែង ។ នាង​ខ្ញុំ​ទទួល​ថត​រឿង​ភាគ​ឱ្យ​ផលិតកម្ម​មូ​យ ផ្សាយ​​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ធំ​មួយ ។ ប៉ុន្តែ​ចំណងជើង​អ្វី ផលិតកម្ម​ណា ទូរទស្សន៍​ណា នាង​ខ្ញុំ​សុំ​លាក់​សិន ទុក​ឲ​បងប្អូន​រង់ចាំ​តាមដាន​ដើម្បី​ភ្ញាក់ផ្អើល ។

នាង​ខ្ញុំ​ខាន​សម្តែង​យូរ​ដូច្នេះ​នឹង​ខំ​សម្តែង​ឱ្យ​ល្អ​ដើម្បី​បាន​សាង​ស្នាដៃ​ប្រជាប្រិយភាព​ឡើង​វិញ ។ អ្វី​ដែល​នាង​ខ្ញុំ​រំភើប និង​អរគុណ​ដល់​ស្វាមី​នាង​ខ្ញុំ​ដែល​បាន​ឯកភាព យល់ព្រម​ទទួល​ឱ្យ​នាង​ខ្ញុំ​បាន​ចូល​សិល្បៈ​ឡើង​វិញ​តាម​ចិត្ត​ប្រពន្ធ​ដោយ​ដឹង​ថា នាង​ខ្ញុំ​ស្រឡាញ់​សិល្បៈ ដោយ​មិន​អាច​ចោល និង​បោះបង់​បាន​ឡើយ » ។

ចាប់តាំងពី​អ្នក​នាង​លី ម៉ា​រី​ណា វិល​មក​នៅ​កម្ពុជា​វិញ​មក នាង​តែងតែ​បង្ហាញ​សកម្មភាព មនុស្សធម៌​ក្នុង​សង្គម​ជាមួយ​តារា​រួម​អាជីព ។ ជា​ពិសេស​ការងារ​ផ្នែក​ជួយ​មន្ទីរពេទ្យ​គន្ធ​បុប្ផា នាង​ពេញចិត្ត​ចូលរួម ។

អ្នក​នាង​លី ម៉ា​រី​ណា​និយាយ​ថា «​សិល្បករ​ត្រូវ​ចេះ​បង្ហាញ​អំពើ​ល្អ​ក្នុង​សង្គម​តាមតែ​អាច​ធ្វើ​បាន មិន​ចាំបាច់​មាន​ប្រាក់​កម្រៃ​ទើប​ធ្វើ​បានការ​ងារ​ស្ម័គ្រចិត្ត​ជួយ​សង្គម គឺ​ផ្តល់​តម្លៃ និង​កិត្តិយស​ណាស់​សម្រាប់​តារា​សម្តែង នីមួយ​ៗ» ៕