ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តូចចិត្ត​មាន​វិបត្តិ​គ្រួសារ​ចង់​ធ្វើ​អត្តឃា.ត​ខ្លួនឯង​និង​គំរាម​ធ្វើ​ឱ្យ​បាន​សម្រេច

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជា​សន្តិសុខ​ឯកជន​តូចចិត្ត​មាន​វិបត្តិ​ក្នុង​គ្រួសារ​មាន​បំណង​ចង់

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជា​សន្តិសុខ​ឯកជន​តូចចិត្ត​មាន​វិបត្តិ​ក្នុង​គ្រួសារ​មាន​បំណង​ចង់​ចង​.​ក​សម្លាប់​ខ្លួន​ត្រូវ​បុរស​អ្នក​ជួល​បន្ទប់​ក្បែរ​ប្រទះ​ឃើញ​ទាន់ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ប្ដឹង​សមត្ថកិច្ច​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៧ ខែឧសភា ឆ្នាំ​២០១៧ នៅ​ចំណុច​បន្ទប់​ជួល តាម​ផ្លូវ​១០១ ស្ថិត​នៅ​ភូមិ​៤ សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន ។ 

បុរស​ម្នាក់​មានឈ្មោះ កូរ ទី ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​ជា​សិស្ស ស្នាក់​នៅ​បន្ទប់​ជួល​ក្បែរ​កន្លែង​កើតហេតុ​ខាងលើ​បាន​ប្រាប់​ថា គាត់​ធ្លាប់​ស្គាល់ និង​និយាយ​លេង​ជាមួយ​គ្នា​ដោយសារ​ធ្វើការ​ជា​សន្តិសុខ ហើយ​គាត់​ស្នើ​សុំ​ម្ចាស់ផ្ទះ​ជួល​ថា «​មិន​មាន​លុយ​ជួល​ទេ​គ្រាន់តែ​សុំ​ស្នាក់​អាស្រ័យ​តែ​ពេល​យប់​» ម្ចាស់ផ្ទះ​ក៏​បានឱ្យ​ស្នាក់​នៅ​បាន​៣​យប់ មក​ដល់​ថ្ងៃ​កើតហេតុ​ស្រាប់តែ​បុរស​សន្តិសុខ​​នេះរ​ត់ទៅ​តាម​ជណ្ដើរ​យ៉ាង​លឿន​ហើយ​យក​ខ្សែភ្លើង​បំណង​ចង​.​ក​សម្លាប់​ខ្លួន គាត់​ឃើញ​បែប​នេះ​ក៏​រត់​ទៅ​ជួយ និង​ទាញ​យក​ខ្សែភ្លើង​ចេញពី​ដៃ​រួច​និយាយ​លួងលោម​ឱ្យ​គាត់​ឈប់​គិត​ខ្លី និង​រាយការណ៍​ទៅ​សមត្ថកិច្ច​មក​ទទួលយក​ទៅ​ណែនាំ ។ បុរស​ដែល​ប៉ុនប៉ង​សម្លាប់​ខ្លួន​មានឈ្មោះ សុខ រ័​ត្ន ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​សន្តិសុខ​ឯកជន ស្នាក់​នៅ​តាម​សំ​យ៉ាប់​មុខ​ផ្ទះ​គេ មានស្រុក​កំណើត​នៅ​ភូមិ​កំពែង ឃុំ​កំពែង ស្រុក​ព្រៃកប្បាស ខេត្តតាកែវ បាន​ប្រាប់​សមត្ថកិច្ច​ថា ខ្លួន​មាន​វិបត្តិ​ក្នុង​គ្រួសារ​ក៏​តូចចិត្ត​ផឹកស្រា​ថ្នាំ​បន្តិច​ក៏​ស្រវឹង​ហើយរ​ត់ទៅ​បន្ទប់​ជួល​នៅ​ជាន់​ទី​១​ក៏​សម្រេច​ចិត្ត​ចង់​ចង​.​ក​សម្លាប់​ខ្លួន​ដោយ​មិន​ចង់​រស់នៅ​ទៀត​ទេ ។ បុរស​ខាងលើ​បន្ត​ទៀត​ថា លើក​នេះ​មាន​គេ​ជួយ​ទាន់​លើក​ក្រោយ និង​សំរេចចិត្ត​ចង​.​ក​សម្លាប់​ខ្លួន​ជា​លើក​ទី​២​ឱ្យ​បាន ។

សមត្ថកិច្ច​នគរបាល​រដ្ឋបាល​ផ្សារ​ដើម​ថ្កូវ​បាន​ប្រាប់​ថា ក្រោយ​ពី​ប្រជាពលរដ្ឋ​ស្នាក់​នៅ​បន្ទប់​ជួល​ថា​មាន​បុរស​ជា​សន្តិសុខ​ឯកជន​ម្នាក់​ចង់​សម្លាប់​ខ្លួន​ក៏​ប្រញាប់​ចុះ​ទៅ​កន្លែង​កើតហេតុ​ក៏​មក​ដល់​ហើយ​​ធ្វើការ​សម្របសម្រួល និង​សម្រួល​ចិត្ត​បុរស​ខូចចិត្ត​ឱ្យ​ស្ងប់ចិត្ត​កុំ​គិត​ខ្លី​ពេក​ហើយ​រង់ចាំ​ស្អែក​ព្រឹក​ចាំ​ដោះស្រាយ ៕