ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ោង​០៣​ភ្លឺ​ទៅ​ហើយ ទៅ​ធ្វើ​អី​នៅ​នឹង

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ យុវជន​បី​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ភ្នំពេញ​ថ្មី​ចាប់​ឃាត់ខ្លួន ខណៈ​នាំ​គ្នា​ជិះ​ម៉ូតូ​មក​ឈប់ និង​អង្គុយ​នៅ​កន្លែង​ងងឹត​ដែល​មើលទៅ​គួរ​សង្ស័យ ។ ឃាត់ខ្លួន​យុវជន​ខាងលើ​កាលពី​ម៉ោង​០៣​និង​០០​នាទី​ទាប​ភ្លឺ ថ្ងៃ​ទី​២៨ ខែឧសភា ឆ្នាំ​២០១៧ នៅ​ផ្លូវលំ​ចូល​ប៉ុស្តិ៍​ភ្នំពេញ​ថ្មី ភូមិ​គោក​ឃ្លាង សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។

ជនសង្ស័យ​ទី​១.​ឈ្មោះ ឯម សំណាង អាយុ​១៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ភូមិ​សាមគ្គី​៤ សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ទី​២.​ឈ្មោះ ពុធ សៀ​កឡាយ អាយុ​១៧​ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ភូមិ​សាមគ្គី​៤ សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ទី​៣.​ឈ្មោះ សុ​ន សា​រ៉ាត់ អាយុ​១៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ភូមិ​សាមគ្គី​៤ សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ សមត្ថកិច្ច​បាន​ប្រាប់​ថា មុន​ឃាត់​ក្រុម​ខាងលើ ខណៈ​កម្លាំង​ប៉ុស្តិ៍​ភ្នំពេញ​ថ្មី ធ្វើការ​ល្បាត​ក្នុង​មូលដ្ឋាន​មក​ដល់​ចំណុច​ខាងលើ​បានឃើញ​យុវជន​ទាំង​បី​នាក់​អង្គុយ​ក្បែ​ម៉ូតូ វី​វ៉ា ពណ៌​ខ្មៅ​មួយ​គ្រឿង នៅ​កន្លែង​ងងឹត​ដោយ​សង្ស័យ​ក៏​ឃាត់​សាកសួរ ។ ប្រភព​បាន​បន្ត​ថា ក្រោយ​ពី​ឃើញ​សមត្ថកិច្ច​យុវជន​ទាំង​បី​នាក់ មានការ​ភិតភ័យ និង​បាន​សារភាព​ថា​ពួក​គេ​ទាំង​បី​នាក់​មក​រក​មិត្តភក្តិ​នៅ​ក្បែរ​កន្លែង​កើតហេតុ​ប៉ុណ្ណោះ ដោយ​សង្ស័យ​សមត្ថកិច្ច​បាន​យក​មក​ធ្វើតេស្ត​ទឹកនោម​រក​សារធាតុ​ញៀន ឃើញ​ថា​យុវជន​ទាំង​បី​នាក់​មាន​ផ្ទុក​នូវ​សារធាតុ​ញៀន​ក៏​ឃាត់ខ្លួន​តែ​ម្តង ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​បាន​សារភាព​ថា​ពួក​ខ្លួន​ពិតជា​ចេះ​ប្រើប្រាស់​គ្រឿងញៀន ។ បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​ត្រូវ​បាន​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ។