ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លាន់​សូរ​ឌឹ​ប​អូយ​! ពេលរ​ត់ទៅ​មើល​ស្រាប់តែ​ឆោឡោ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោកគ្រូ​ពេទ្យ​ម្នាក់​បាន​ឡើង​ផ្សា និង​ស្វាន​ដំបូលផ្ទះ​របស់​ខ្លួន​ដែល​កំពុង​សាងសង់​មិន​ទាន់​រួចរាល់​នៅឡើយ ស្រាប់តែ​ប៉ះ​ចំ​មុខតំណរ បណ្ដា​យ​ឲ្យ​ឆក់​របូតដៃ​ធ្លាក់​បោក​ជាមួយ​ជញ្ជាំង​ផ្ទះ ហេតុការណ៍​នោះ​

រាជធានី​ភ្នំពេញ ៖ លោកគ្រូ​ពេទ្យ​ម្នាក់​បាន​ឡើង​ផ្សា និង​ស្វាន​ដំបូលផ្ទះ​របស់​ខ្លួន​ដែល​កំពុង​សាងសង់​មិន​ទាន់​រួចរាល់​នៅឡើយ ស្រាប់តែ​ប៉ះ​ចំ​មុខតំណរ បណ្ដា​យ​ឲ្យ​ឆក់​របូតដៃ​ធ្លាក់​បោក​ជាមួយ​ជញ្ជាំង​ផ្ទះ ហេតុការណ៍​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​២៧ ខែឧសភា ឆ្នាំ​២០១៧ នៅ​ក្នុងភូមិ​ព្រៃ​ដូន​អុក សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

លោកគ្រូ​ពេទ្យ​នោះ​ត្រូវ​គេ​ស្គាល់ឈ្មោះ ឡា សា​វឿ​ន អាយុ​៣៩​ឆ្នាំ សព្វថ្ងៃ​គាត់​ស្នាក់​នៅ​ក្នុងភូមិ​ជ្រៃ​កោង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​ប្រពន្ធ និង​កូន​២​នាក់​ក្នុង​បន្ទុកគ្រួសារ និង​មានស្រុក​កំណើត​នៅ​ក្នុងភូមិ​តា​ង៉ក់ ឃុំ​រំចេក ស្រុក​ព្រះស្ដេច ខេត្តព្រៃវែង​។

តាម​ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ថា លោកគ្រូ​ពេទ្យ​រូប​នេះ​ទើប​ទិញ​ដី និង​ធ្វើ​ផ្ទះ​នៅ​ចំណុច​កើតហេតុ ដោយ​មិន​ទាន់​សាងសង់​រួចរាល់​នៅឡើយ​ទេ ។ ហើយ​មុន​ពេល​កើតហេតុ​គាត់​បាន​ឡើង​ផ្សា និង​ស្វាន​ដំបូលផ្ទះ​តែ​ម្នាក់ឯង​ប៉ុណ្ណោះ ចំណែក​អ្នក​ជិតខាង​មិន​បាន​ចាប់អារម្មណ៍​ថា គាត់​មានរឿង​អ្វី​កើតឡើង​ឡើយ​។ លុះ​មួយសន្ទុះ​ក្រោយមក​ក៏​លាន់ឮ​សូរ​ឌឹ​ប​ញ័រ​ដី និង​ស្រែក​អូយ​! ធ្វើ​ឱ្យ​អ្នក​ជិតខាង​នាំ​គ្នារ​ត់ទៅ​មើល ស្រាប់តែ​ភ្ញាក់ផ្អើល​គ្រប់​ៗ​គ្នា ព្រោះ​ឃើញ​លោកគ្រូ​ពេទ្យ​ដេក​លើ​ដី​ក្នុង​ស្ថានភាព​របួស​ធ្ងន់ធ្ងរ និង​ឈឺ​ចុកចាប់​យ៉ាង​ខ្លាំង​គួរ​ឲ្យ​អាណិត ភ្លាម​ៗ​នោះ​គេ​បាន​គ្រាហ៍​គាត់​ដាក់​លើ​គ្រែ និង​ត្រូវ​ក្រុម​គ្រួសារ​បញ្ជូន​គាត់​តាម​រថយន្ត​សង្គ្រោះ​ទៅ​មន្ទីរពេទ្យ​ភ្លាម​ៗ​ដែរ​។

ប្រភព​បញ្ជាក់​ទៀត​ថា ជន​រង​គ្រោះ​រង​របួស​ចង្កេះ​ធ្ងន់ធ្ងរ ហើយ​គាត់​ប្រាប់​អ្នក​ជិតខាង​ថា ខណៈ​ពេល​គាត់​ស្វាន និង​ផ្សា​រួច​មួយ​កន្លែង គាត់​បាន​ស្រាវ​ខ្សែភ្លើង​ដើម្បី​បន្ត​ទៅ​ស្វាន​មួយ​កន្លែង​ទៀត តែ​ចៃដន្យ​ប៉ះ​ចំ​មុខតំណរ បណ្ដា​យ​ឲ្យ​ឆក់​របូតដៃ​ធ្លាក់​ផ្ងារ​ក្រោយ​បោក​ចង្កេះ​ផ្ទប់​ទៅ​នឹង​ជញ្ជាំង​បន្ទប់​ក្នុងផ្ទះ​ដែល​ទើប​រៀប​បាន​កម្ពស់​ប្រហែល​២​ម៉ែត្រ​ពី​ដី រួច​ធ្លាក់​បោក​ផ្ទប់​ដី​មួយ​តង់​ទៀត​៕