ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​ទាន់​ដល់​ផ្ទះ​បងប្អូន​ផង ត្រូវ​គេ​វាយ​សន្លប់​កណ្ដាលផ្លូវ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ យុវជន​២​នាក់​រង​របួសធ្ងន់​សន្លប់​ឈឹង ខណៈ​ទៅ​លេង​ផ្ទះ​បងប្អូន​ត្រូវ​ក្មេង​ទំនើង​មួយ​ក្រុម​ដេញ​វាយ ។ ហេតុការណ៍​នេះ​បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​២២​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៧ ខែឧសភា ឆ្នាំ​២០១៧ នៅ​ចំណុច​ផ្លូវលំ​ភូមិ​ព្រៃ​ស្វាយ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

អ្នក​រង​របួស​ទាំង​២​នាក់​មិន​ត្រូវ​បាន​ស្គាល់ឈ្មោះ ប្រភព​ពី​ប្រជាពលរដ្ឋ​បាន​ប្រាប់​ថា​នៅ​មុន​កើតហេតុ​ខណៈ​ពួក​គាត់​ចូល​សម្រាក​ស្រាប់តែ​ឮ​សំឡេង​ក្មេង​ដេញ​វាយ​គ្នា ដោយ​ទ្រហឹង​ពេញ​ដងផ្លូវ ពេល​នោះ​ពួក​គាត់​មិន​ហ៊ាន​បើកទ្វា​មើល​ទេ​លុះដល់​ស្ងាត់​បន្តិច​ក៏​ចេញ​មក​មើល​ស្រាប់តែ​ឃើញ​យុវជន​២​នាក់​ដេក​សន្លប់​នៅ​កណ្តាលផ្លូវ​ក្នុងភូមិ​ទៅ​ហើយ​ទើប​បង្ក​ការ​ភ្ញាក់ផ្អើល ។ ប្រភព​បាន​ប្រាប់​ទៀត​ថា ក្រោយមក​ប្រជាពលរដ្ឋ​បាន​យក​ទូរស័ព្ទ​ជន​រង​គ្រោះ​ទំនាក់ទំនង​បាន​មិន​ភក្តិ​នាំ​គ្នា​មក​មើល​ជន​រង​គ្រោះ​ទាំ​២​នាក់ និង​បាន​ដឹក​តាម​រ៉ឺ​ម៉ក​កង់​បី​យក​ទៅ​កាន់​មន្ទី​ពេទ្យ ។

តាម​សម្ដី​យុវជន​ម្នាក់​ដែល​ជា​មិត្តភក្តិ​ជន​រង​គ្រោះ​ទាំង​២​នាក់​បាន​ប្រាប់​ថា ករណី​ខាងលើ​នេះ​មុន​កើតហេតុ​ជន​រង​គ្រោះ​បាន​នាំ​គ្នា​ចេញពីផ្ទះ​ជួល​នៅ​សង្កាត់​ត្រពាំង​ក្រសាំង មក​លេង​បងប្អូន​នៅ​ភូមិ​ខាងលើ​ដោយ​មាន​គ្នា​បី​នាក់ តែ​ពេល​នេះ​ឃើញ​តែ​ពីរ​នាក់ ដោយ​បាត់​ម្នាក់​ទៀត​មិនដឹង​ទៅ​ណា ហើយ​គាត់​ជា​មិត្តភក្តិ​ក៏​មិន​ច្បាស់​ថា​មកនេះ​ជិះ​ម៉ូតូ ឬ​ក៏​ដើរមក​ដែល​ដោយ​រង​ចាំ​ជន​រង​គ្រោះ​ដឹងខ្លួន​វិញ​ទើប​ដឹង​ច្បាស់ ។