ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជាប់ជុចហើយ ចាំមើលបានអីទៀត…

6 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន ៖ ជនសង្ស័យ​ដែល​ជំនាញ​ដើរ​លួច​ទ្រព្យសម្បត្តិ​ពេល​ថ្ងៃ​និង​យប់ ហើយ​យក​ទៅ​លក់​នៅ​តាម​ស្តង់​អេ​ត​ចាយ​នានា លុះ​ចូល​ទៅ​លួច​អា​គុយ​របស់​អ្នក​ភូមិ​ម្នាក់ ស្រាប់តែ​ត្រូវ​ម្ចាស់​គេ​តាម​ទាន់ និង​ដឹង​ពី​កន្លែង​យក​ទៅ​លក់​ទៀត ក៏​ប្តឹង​នគរបាល​ឱ្យ​ចាប់​តែ
ម្តង ដែល​ហេតុការណ៍​នេះ កើតឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​២៤ ឧសភា ស្ថិត​នៅ​ក្នុង​ភូមិប​ហ៊ុយ សង្កាត់​ប​យ៉ា​ខា ក្រុងប៉ៃលិន ។

ខេត្ត​ប៉ៃលិន ៖ ជនសង្ស័យ​ដែល​ជំនាញ​ដើរ​លួច​ទ្រព្យសម្បត្តិ​ពេល​ថ្ងៃ​និង​យប់ ហើយ​យក​ទៅ​លក់​នៅ​តាម​ស្តង់​អេ​ត​ចាយ​នានា លុះ​ចូល​ទៅ​លួច​អា​គុយ​របស់​អ្នក​ភូមិ​ម្នាក់ ស្រាប់តែ​ត្រូវ​ម្ចាស់​គេ​តាម​ទាន់ និង​ដឹង​ពី​កន្លែង​យក​ទៅ​លក់​ទៀត ក៏​ប្តឹង​នគរបាល​ឱ្យ​ចាប់​តែម្តង ដែល​ហេតុការណ៍​នេះ កើតឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​២៤ ឧសភា ស្ថិត​នៅ​ក្នុង​ភូមិប​ហ៊ុយ សង្កាត់​ប​យ៉ា​ខា ក្រុងប៉ៃលិន ។

ប្រភព​ឱ្យ​ដឹង​ថា ជនសង្ស័យ​ខាងលើ ឈ្មោះ​សឿ សំណាង អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិប​ហ៊ុយ​ត្បូង សង្កាត់​ប​យ៉ា​ខា ក្រុង​ខេត្ត​ប៉ៃលិន ដោយ​បាន​ចូល​ទៅ​លួច​អា​គុយ​ចំនួន​៥​គ្រាប់ យក​ទៅ​លក់​នៅ​ស្តង់​អេ​ត​ចាយ​មួយ​កន្លែង​ចំណុច​ក្បែរ​ស្ពាន​មេម៉ាយ ភូមិ​តា​ង៉ែ​ន​លើ សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ។ រីឯ​ម្ចាស់​អា​គុយ​ឈ្មោះ​នៅ កុសល ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ រស់នៅ​ភូមិបរ​តាំង​ស៊ូ ត្រូវ​ជនសង្ស័យ​លួច​អា​គុយ​ចំនួន​៤​គ្រាប់ និង​ឈ្មោះ​ហៀ​ង ធា ​ជា​នគរបាល​ព្រំដែន​៨២១ ក៏​ត្រូវ​ជនសង្ស័យ​លួច​អស់​១​គ្រាប់​ផងដែរ ។

ប្រភព​បន្ត​ថា ជនសង្ស័យ​គឺជា​មនុស្ស​ជំនាញ​ដើរ​លួច​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​នៅ​ក្នុងភូមិ រួច​យក​ទៅ​លក់​ដើម្បី​យក​ប្រាក់​ទិញ​គ្រឿង​ញៀន​ប្រើប្រាស់ ។ បច្ចុប្បន្ន នគរបាល​ជំនាញ​កំពុង​រៀបចំ​សំណុំរឿង ដើម្បី​បញ្ជូន​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ចាត់​តាម​ច្បាប់ ។