ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទណ្ឌិត​ចំនួន​4​នាក់​បាន​លួច​រត់​ចេញពី​ពន្ធនាគារ​(​មាន​វី​ដេ​អូ​)

6 ឆ្នាំ មុន

ខេត្តរតនគិរី ៖ ទណ្ឌិត​ចំនួន​៤​នាក់​បាន​លួច​រត់​ចេញពី​ពន្ធនាគារ​ភ្នំ​ស្វាយ

ខេត្តរតនគិរី ៖ ទណ្ឌិត​ចំនួន​៤​នាក់​បាន​លួច​រត់​ចេញពី​ពន្ធនាគារ​ភ្នំ​ស្វាយ​ដោយ​សុ​វត្តិភាព​ស្ថិត​នៅ​ភូមិ​មួយ សង្កាត់​កាចា​ញ ក្រុង​បាន​លុង កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​ទាប​ភ្លឺ ថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ​២០១៧ នេះ ។ 

បើ​តាម​ប្រភព​ពី​មន្ដ្រី​ពន្ធនាគា​ម្នាក់​បាន​លួច​បង្ហើប​ឱ្យ​ដឹង​ថា ទណ្ឌិត​ចំនួន​៤​នាក់​ដែល​លួច​រត់​ចេញពី​ពន្ធនាគា​គឺ​ជាប់​ឃុំ​ពី​បទ​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន​ដែល​តុលាការ​បាន​ជំនុំ​ជំ​រះ​រួច​ឱ្យ​ជាប់ពន្ធ​នាគា​រយ​:​ពេល​ពីរ​ឆ្នាំ ។ ហើយ​រហូត​មក​ដល់​វេលា​ម៉ោង​១១​ថ្ងៃ​ត្រង់នេះ​កម្លាំង​អនុរក្ស​ពន្ធនាគារ​សហការ​ជាមួយ​កម្លាំង​នរ​គ​បាល​ក្រុង​បាន​លុង​បាន​កំពុង​ឡោម​ព័ទ្ធ​ក្បែរ​ជើងភ្នំ​ស្វាយ​ស្ថិត​នៅ​ភូមិ​មួយ សង្កាត់​កាចា​ញ ក្រុង​បាន​លុង ។

ទណ្ឌិត​ចំនួន​៤​នាក់​ដែល​លួច​រត់​ចេញពី​ពន្ធនាគា​ភ្នំ​ស្វាយ​ខាងលើ​នេះ​ភា្ន​ក់​របស់​យើង​មិន​ទាន់​ទទួល​បាន​ឈ្មោះ និង​រូបភាព​នៅឡើយ​ទេ​ដោយ​សមត្ថកិច្ច​កំពុង​ជាប់រវល់​តាម​ប្រ​ម៉ា​ញ់​ព័ត៌មាន​លំអិត និង​រាយ​ការ​យ៏​ជូន​នៅ​ពេល​ក្រោយ ៕