ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូនប្រសា​លោក​ត្រាំ ជាប់​អង្កេត​របស់ FBI

6 ឆ្នាំ មុន

កាសែត​វ៉ា​ស៊ី​ន​តោន​ប៉ុស្តិ៍ និង​ទូរទស្សន៍ NBC NEWS រាយការណ៍​កាលពី​ថ្ងៃ​ទី​២៥ ឧសភា ថា លោក JARED KUSHNER កូនប្រសា​លោក​ដូ​ណា​ល់ ត្រាំ ហើយ​ជាទី​ប្រឹក្សា​ជំនិត​របស់​លោក​ជាប់​ការ​ស៊ើបអង្កេត​ដែល

កាសែត​វ៉ា​ស៊ី​ន​តោន​ប៉ុស្តិ៍ និង​ទូរទស្សន៍ NBC NEWS រាយការណ៍​កាលពី​ថ្ងៃ​ទី​២៥ ឧសភា ថា លោក JARED KUSHNER កូនប្រសា​លោក​ដូ​ណា​ល់ ត្រាំ ហើយ​ជាទី​ប្រឹក្សា​ជំនិត​របស់​លោក​ជាប់​ការ​ស៊ើបអង្កេត​ដែល FBI បាន​ធ្វើ​លើ​ការ​ឃុបឃិត​គ្នា​ជាយថាហេតុ​រវាង​រុ​ស្ស៊ី និង​ក្រុម​ឃោសនាបោះឆ្នោត​របស់​ប្រធានាធិបតី​អា​មេ​រិ​ក​បច្ចុប្បន្ន ។

ជា​ស្វាមី​របស់​នាង​អីុ​វ៉ា​ន់​កា ត្រាំ លោក JARED KUSHNER ជាប់​ការ​ស៊ើបអង្កេត​របស់​ប៉ូលិស​សហព័ន្ធ​មក​ពី​ទំនាក់ទំនង​របស់​លោក​ជាមួយ​ឥស្សរជន​រុ​ស្ស៊ី​ជា​ច្រើន​រូប ។

FBI គណៈកម្មការ​ជា​ច្រើន​របស់​សភា និង​រដ្ឋ​អាជ្ញា​ពិសេស​មួយ​រូប​ស៊ើបអង្កេត​លើ​ការ​សង្ស័យ​នានា​ពី​ការ​លូកដៃ​របស់​រុ​ស្ស៊ី​ចូល​ក្នុង​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ប្រធានាធិបតី​អា​េ​ម​រិ​ក​កាលពី​ឆ្នាំ​២០១៦ ព្រមទាំង​លើ​លទ្ធភាព​នៃ​ទំនាក់ទំនង​រវាង​បណ្តា​សមាជិក​ក្រុម​ឃោសនា​លោក​ត្រាំ និង​រុ​ស្ស៊ី ៕