ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជំនួញ​ជនជាតិ​អា​មេ​រិ​ក​គំរាម​ហែកកេរ្តិ៍​ទារប្រាក់​1​ម៉ឺន​ដុល្លារ​ចុង​ក្រោយ​…

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នគរបាល​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​ក្រសួងមហាផ្ទៃ​កាលពី​រសៀល​ថ្ងៃ​ទី​២៥ ខែឧសភា ឆ្នាំ​២០១៧ បាន​បញ្ជូន​ខ្លួន​បុរស​ជនជាតិ​អា​មេ​រិ​ក

រាជធានី​ភ្នំពេញ ៖ នគរបាល​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​ក្រសួងមហាផ្ទៃ​កាលពី​រសៀល​ថ្ងៃ​ទី​២៥ ខែឧសភា ឆ្នាំ​២០១៧ បាន​បញ្ជូន​ខ្លួន​បុរស​ជនជាតិ​អា​មេ​រិ​ក​ម្នាក់​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដោយ​ជាប់​ពាក់ព័ន្ធ​ពី​បទ​«​គំរាមកំហែង​ហែកកេរ្តិ៍​» ។ ជនជាប់សង្ស័យ​ឈ្មោះ MARK ALAN UANDEWATER ភេទ​ប្រុស អាយុ​៦៧​ឆ្នាំ មុខរបរ​ជា​អ្នកជំនួញ និង​បាន​ចូល​មក​ស្នាក់​នៅ​ប្រទេស​កម្ពុ​ជាមួយ​រយៈ ។

តាម​ប្រភព​ព័ត៌មាន​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ត្រូវ​បាន​គេ​បង្ហើប​ឲ្យ​ដឹង​ថា អង្គហេតុ​នៃ​ការ​ឃាត់ខ្លួន​ជនជាតិ​អា​មេ​រិ​ក​ម្នាក់​នោះ ដោយសារ​កាលពី​ថ្ងៃ​ទី​១៨ ខែឧសភា ឆ្នាំ​២០១៧ ជនសង្ស័យ​បាន​ផ្ញើ​សារ​អេ​ឡិច​ត្រូ​និ​ច​ជា​ភាសារ​អង់គ្លេស​ទៅ​មិត្តភក្តិ​ម្នាក់​ដោយ​គំរាម​ទារប្រាក់​ចំនួន​១០.០០០ ដុល្លារ​អា​មេ​រិ​ក ។ ប្រភព​បន្ត​ទៀត​ថា ជនសង្ស័យ​បាន​ផ្ញើ​ទូរសារ​ចូល​ទៅ​មិត្តភក្តិ​នោះ​ចំនួន​៥​លើក​​ក្នុង​១​លើក​ៗ​គេ​ទារ​២.០០០​ដុល្លារ ដោយ​គំរាម​ថាបើ​មិន​ឲ្យ​ទេ​គេ​នឹង​ប្រាប់​ទៅ​ប្រពន្ធ​អ្នកឯង​(​ជន​រង​គ្រោះ​)​នៅ​ប្រទេស​វៀតណាម​ថា អ្នកឯង​មាន​ស្រី​នៅ​ស្រុក​ខ្មែរ ។

បន្ទាប់​ពី​មានការ​គំរាម​ចំនួន​៥​លើក​ដដែល​ៗ​នោះ​ជន​រង​គ្រោះ​សម្រេចចិត្ត​ដាក់​ពាក្យបណ្តឹង​ទៅ​សមត្ថកិច្ច​នគរបាល​នាយកដ្ឋាន​ប្រឆាំង​បទ​ល្មើ​បច្ចេកវិទ្យា​ក្រសួងមហាផ្ទៃ​ឲ្យ​ជួយ​ចាត់ការ​លើ​ជន​ខិល​ខូច​នេះ ។ ដូច្នោះ​ហើយ​បានជា​សមត្ត​កិច្ច​ធ្វើការ​ស្រាវជ្រាវ និង​ឈាន​ទៅ​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​នេះ​នៅ​ភោ​ជនី​ដ្ឋា​ន​គិរី​រម្យ ស្ថិត​ក្នុង​ខណ្ឌចំការមន រាជធានី​ភ្នំពេញ តាម​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ ។ ទាក់ទិន​រឿង​នេះ​សមត្ថកិច្ច​មិន​បាន​ផ្តល់​ព័ត៌មាន​ជា​ផ្លូវការ​ណាមួយ​ដល់​អ្នក​សារព័ត៌មាន​ទេ​មិនតែប៉ុណ្ណោះ​បាន​រារាំង​មិន​ឲ្យ​អ្នក​សារព័ត៌មាន​ថតរូប​ជនសង្ស័យ​ដែល​ដៃ​ទាំង​ពីរ​កំពុង​ត្រូវ​បាន​ជាប់​ខ្នោះ​ទៀត​ផង ៕