ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ជនជាតិ​វៀតណាម​២៩​នាក់​ក្រោយ​រក​ឃើញ​ថា​រស់នៅ​ដោយ​ខុសច្បាប់

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ជនជាតិ​វៀតណាម​ប្រុស​ស្រី​២៩​នាក់​ត្រូវ​កម្លាំង​នគរបាល​នាយកដ្ឋាន​ស៊ើប​អ​ង្គេ​ត

រាជធានី​ភ្នំពេញ ៖ ជនជាតិ​វៀតណាម​ប្រុស​ស្រី​២៩​នាក់​ត្រូវ​កម្លាំង​នគរបាល​នាយកដ្ឋាន​ស៊ើប​អ​ង្គេ​ត និង​អនុវត្ត​នីតិវិធី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ សហការ​ជាមួយ​នគរ​បាល​អន្តោប្រវេសន៍​រាជធានី​ភ្នំពេញ ធ្វើការ​ឃាត់ខ្លួន​នៅ​ចំណុច​ផ្ទះ​លក់​កាហ្វេ​ជា​ច្រើន​តាម​បណ្តោយ​ផ្លូវ​៣៦៩ ក្នុង​សង្កាត់​ច្បារ​អំពៅ​២ ខណ្ឌ​ច្បារ​អំពៅ នា​វេលា​ព្រឹក​ថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ​២០១៧ ពាក់ព័ន្ធ​នឹង​ការ​ចូល​មក​ធ្វើការ និង​រស់នៅ​ដោយ​ខុសច្បាប់ ។

ក្នុង​ប្រតិបត្តិការ​ខាងលើ​សមត្ថកិច្ច​បាន​ត្រួតពិនិត្យ​លើ​ជនជាតិ​វៀតណាម​ជា​ច្រើន ប៉ុន្តែ​រក​ឃើញ​មាន​២៩​នាក់ ស្រី​៤​នាក់ ដែល​ពួក​គេ​គ្មាន​លិខិតឆ្លងដែន និង​ច្បាប់​អនុញ្ញាតិ​ការងារ​ត្រឹមត្រូវ ដូច្នេះ​ពួក​គេ​ត្រូវ​បាន​ឃាត់ខ្លួន​ភ្លាម​ៗ​ប​ញ្ចូ​ន​ទៅ​កាន់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ដើម្បី​បន្ត​នីតិវិធី ។ 

លោក​ឧត្តមសេនីយ៍ អ៊ុ​ក ហៃ​សីឡា ប្រធាន​នាយកដ្ឋាន​ស៊ើប​អ​ង្គេ​ត និង​អនុវត្ត​នីតិវិធី បាន​បញ្ជាក់​ឱ្យ​ដឹង​ថា ចំពោះ​ជនបរទេស​ណា​ដែល​ចូល​មក​រស់នៅ និង​ធ្វើការ​ដោយ​ខុសច្បាប់ ដោយ​គ្មាន​ភ្ជាប់​ជាមួយ​លិខិតឆ្លងដែន ឬ​ឯកសារ​ពាក់ព័ន្ធ​ផ្សេង​នោះ​ពួក​គេ​នឹង​ត្រូវ​ឃាត់ខ្លួន​ប​ញ្ចូ​ន​ទៅ​កាន់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ដើម្បី​កសាង​សំណុំ​បែបបទ​ស្នើរ​ទៅ​ក្រសួងមហាផ្ទៃ​សុំ​ធ្វើការ​បណ្តេញ​ចេញពី​កម្ពុជា​ទៅ​កាន់​ប្រទេស​ដើម​ខ្លួន​វិញ​នៅ​ពេល​ខាង​មុខ ៕