ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករ​សំណង់​សោះ​ខ្លាំង​ម្ល៉េះ ! ពន្លះ​អ្នក​ប្រដាល់​ដេរ​៣០​ថ្នេរ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖ អតីត​កីឡាករ​ប្រដាល់​ក្បាច់​គុណ​ខ្មែរ​បុរាណ ឈ្មោះ ឯម ចាន់​រស្មី ដែល​ឥឡូវ​គឺជា​គ្រូបង្វឹក​នៅ​《 ក្លឹ​ប ប្រដាល់​និរោធ​ន៏​មាន​ជ័យ 》​ត្រូវ​បាន​គូទំនាស់​របស់​ខ្លួន​ម្នាក់ ដែល​ជា​កម្មករ​សំណង់​វាយ​សំពង នឹង​ដែកថ្នាំងអំពៅ បណ្ដាល​ឲ្យ​រង​របួស​បែកក្បាល ហូរ​ឈាម​ក​គួរ​ឲ្យ​ញាក់សាច់ និង​ត្រូវ​គ្រូពេទ្យ​ដេរ​អស់​ជាង​៣០​ថ្នេរ នៅ​ក្នុង ជម្លោះ​ពេល​ផឹកស៊ី​នៅ​ក្នុង​បន្ទប់​ជាប់​គ្នា ។ បន្ទាប់​មក​ជន​រង​គ្រោះ​ខាងលើ​បាន​ធ្វើ​ដំណើរ​ទៅ​កាន់ ប៉ុស្ដិ៍​នគរបាល ចោម​ចៅ​ដាក់​ពាក្យបណ្ដឹង សុំ​ឲ្យ​នគរបាល​ជួយ​អន្តរា​គម​ន៏​រក​យុត្តិធម៌​ដល់​រូប​គាត់​ផង ចំណែកឯ​កម្មករ​សំណង់​ដៃដល់ ក្រោយ​ពេល​វាយ​អតីត​កីឡាប្រដាល់​ខាងលើ បណ្ដាល​ឲ្យ​រង​របួស​រួច​ហើយ មិន​បាន​រត់គេច​ខ្លួន​ទៅ​ណា​ឡើយ ប៉ុន្តែ​នៅ​មិន​ទាន់​ត្រូវ​បាន​ចាប់ខ្លួន​នៅឡើយ ។

ហេតុ​ការ​ណ៏​នោះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង កាលពី​វេលា​ម៉ោង​០៥​ព្រឹក ថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ​២០១៧ ស្ថិត​នៅ​ចំណុច​ផ្ទះ​ជួល ក្បែរ​សួន​ឧស្សាហកម្ម​កា​ណា​ឌី​យ៉ា ក្នុងភូមិ​ត្រ​ព្រាំ​ង​ថ្លឹង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ នគរបាល​បាន​ឲ្យ​ដឹង​ថា លោក ឯម ចាន់​រស្មី អាយុ​៣៥​ឆ្នាំ ជា​អតីត​កីឡាករ​ប្រដាល់​ក្បាច់​គុណ​ខ្មែរ​បុរាណ ហើយ​ឥឡូវ​បាន​ក្លាយទៅជា​គ្រូបង្វឹក​នៅ​《 ក្លឹ​ប​ប្រដាល់​និរោធ​ន៏​មាន​ជ័យ 》​បច្ចុប្បន្ន​ស្នាក់​នៅ​បន្ទប់​ជួល​ក្បែរ​សួន​ឧស្សា​ហ៏​កម្ម​កា​ណា​ឌី​យ៉ា ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ដោយឡែក​ជន​ដៃដល់​ឈ្មោះ កំសត់ អាយុ​ប្រហែល​ជាង​៣០​ឆ្នាំ មុខរបរ​ជា​កម្មករ​សំណង់​ស្នាក់​នៅ​បន្ទប់​ក្បែរ​គ្នា ។ ប្រភព​ដដែល​បាន​បន្ត​ថា កាលពី​វេលា​ល្ងាច ថ្ងៃ​ទី​២៥ ខែឧសភា មុន​ពេល​កើតហេតុ​លោក ឯម ចាន់​រស្មី បាន​ផឹកស៊ី​នៅ​ក្នុង​បន្ទប់​ជួល​ខាងលើ ចំណែកឯ​ជន​ដៃដល់​បាន​ផឹកស៊ី​នៅ​ក្នុង​បន្ទប់​មួយ​ក្បែរ​នោះ​ដែរ ហើយ​ខណៈនោះ​មុន​ដំបូង​មិន​ទាន់​ស្រវឹង​មិន​អី​ទេ ភាគី​ទាំង​សងខាង​មាន​សភាព​ស្ងប់ស្ងាត់​ទេ លុះដល់​ពេល​ស្រវឹង​ស្រាប់តែ​មាត់​ឮ​ខ្លាំង​ៗ​រៀង​ៗ​ខ្លួន ។ បន្ទាប់​មក​បាន​ទាក់​ពាក្យ​សម្ដី​គ្នា​មួយ​ប្រាវ នឹង​បម្រុង​ផ្ទុះ​ការ​វាយតប់​គ្នា ប៉ុន្តែ​ពេល​នោះ​ត្រូវ​បាន​អ្នក​ជិតខាង​ជួយ​ឃាត់​ទាន់ ពួក​គេ​ក៏​បាន​ស្ងប់ស្ងាត់​ទៅ​វិញ ហើយ​រហូត​ដល់​យប់ ទើប​ចូល​ដេក​រៀង​ៗ​ខ្លួន ប៉ុន្តែ​គំនុំ​នៅ​ក្នុ​ចិត្ត​មិន​បាន​រលត់​ឡើយ ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា លុះដល់​វេលា​ម៉ោង​០៥​ព្រឹក ថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ​២០១៧ ក្រោយ​ពី​ក្រោកពីដំណេក ពេល​ជួប​មុខ​គ្នា​បាន​ឌឺដង​ដាក់​គ្នា​ជា​លើក​ទី​២​ទៀត ហើយ​បាន​ឈាន​ដល់​ការ​វាយតប់​គ្នា​កើតឡើង ដោយនៅ​ក្នុង​ខណៈនោះ អតីត​កីឡាប្រដាល់​រង​គ្រោះ​ទាញ​បាន​កាំបិត​១ ចំណែកឯ​ជន​ដៃដល់​ដែល​ជា​កម្មករ សំណង់​ទាញ​បាន​ដែកថ្នាំងអំពៅ​២​កំណាត់​កាន់​នៅ​ក្នុង​ដៃ​ទាំង​សង្ខាង​តែ​ម្ដង ។ ពេល​នោះ​ពួក​គេ​បាន​ប្រយុទ្ធ​គ្នា​យ៉ាង​ស្វិតស្វាញ ហើយ​បុរស​ជា​កម្មករ​សំណង​ខាងលើ បាន​វាយ​សំពង​ក្បាល​អតីត​កីឡាករ​ប្រដាល់​រូប​នោះ រង​របួស​បែកក្បាល​ហូរ​ឈាម នឹង​ត្រូវ​បាន​គ្រូពេទ្យ​ដេរ​ជាង​៣០​ថ្នេរ ។ បន្ទាប់​មក​អ្នក​ជិតខាង​បាន ជួយ​ឃាត់​ទើប​មានការ​ស្ងប់ស្ងាត់ ហើយ​ជន​រង​គ្រោះ​បាន​ទៅ​ដាក់​ពាក្យ​ប្ដឹង នៅ​ប៉ុស្ដិ៍​នគរបាល​ចោម​ចៅ ដើម្បី​ឲ្យ​នគរបាល​ជួយ​អន្តរា​គម​ន៏ និង​រក​យុត្តិធម៌​សម្រាប់​ខ្លួន ចំណែកឯ​កម្មករ​សំណង់​ដៃដល់ មិន​បាន​រត់គេច​ខ្លួន​ទៅ​ណា​ឡើយ ប៉ុន្តែ​ក៏​មិន​ទាន់​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​នៅឡើយ ៕