ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកទោស​ជាច្រើន​​លួច​ចេញ​តាម​រូង​ក្រោម​ដី​មួយ

6 ឆ្នាំ មុន

ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ AGENCIA BRASIL គូសបញ្ជាក់​ថា អ្នកទោស​ប្រេ​ស៊ី​ល​មួយ​ក្រុម​ធំ​មាន​គ្នា​ដល់​ទៅ​៩១​នាក់ បាន​លួច​រត់​ចេញពី​ពន្ធនាគារ PARNAMIRIM រដ្ឋ RIO GRANDE DO NORTE ភាគ​ឦសាន​ប្រទេស

ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ AGENCIA BRASIL គូសបញ្ជាក់​ថា អ្នកទោស​ប្រេ​ស៊ី​ល​មួយ​ក្រុម​ធំ​មាន​គ្នា​ដល់​ទៅ​៩១​នាក់ បាន​លួច​រត់​ចេញពី​ពន្ធនាគារ PARNAMIRIM រដ្ឋ RIO GRANDE DO NORTE ភាគ​ឦសាន​ប្រទេស តាម​រូង​ក្រោម​ដី​មួយ​មាន​ប្រវែង​៣០​ម៉ែត្រ ក្នុង​ចំណោម​អ្នកទោស​លួច​រត់​ចេញ​ទាំងនេះ​៩​នាក់​ត្រូវ​តាម​ចាប់​បាន​មក​វិញ ហើយ​អាជ្ញាធរ​មូលដ្ឋាន​បាន​ដាក់​ពង្រាយ​កម្លាំង​យ៉ាងច្រើន​តាម​រក​អ្នកទោស​លួច​រត់​៨២​នាក់​ទៀត ។

ការ​លួច​រត់​មួយ​របស់​អ្នកទោស​ជា​ច្រើន​ក៏​កើត​មាន​ក្នុង​រដ្ឋ​នេះ​ដែរ កាលពី​ខែមករា ខណៈ​អ្នកទោស​៥៦​នាក់​លួច​រត់​ចេញពី​ពន្ធនាគារ ALCACUZ ពេល​មានការ​បះបោរ​បង្ហូរឈាម​គ​ក្នា​រវាង​អ្នកទោស​នៃ​ក្រុម​ប្រជែង​គ្នា​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​២៦​នាក់ ។

ជាមួយ​អ្នកទោស​ដល់​៦២២.០០០​នាក់​រាយការណ៍​ដោយ​ក្រសួងយុត្តិធម៌​កាលពី​ដំណាច់ឆ្នាំ​២០១៤ ប្រទេស​ប្រេ​ស៊ី​ល​ជា​ប្រទេស​ទី​៤​លើ​ពិភពលោក ដែល​មាន​មនុស្ស​ជាប់គុក​ច្រើន​ជាងគេ​បន្ទាប់​ពី​សហរដ្ឋ​អា​មេ​រិ​ក ចិន និង​រុ​ស្ស៊ី ៕