ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធី​មង្គលការ​ក្លាយជា​ពិធី​ដេញ​កា.ប់​គ្នា

6 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន ៖ មានការ​ភ្ញាក់ផ្អើល​ពេញ​រោងការ​មួយ​កន្លែង​ដោយ​មាន​ក្រុម​ក្មេង​ស្ទាវ​១​ក្រុម បាន​ដេញ​កា.ប់​គ្នា​យ៉ាង​សាហា.វ

ខេត្ត​ប៉ៃលិន ៖ មានការ​ភ្ញាក់ផ្អើល​ពេញ​រោងការ​មួយ​កន្លែង​ដោយ​មាន​ក្រុម​ក្មេង​ស្ទាវ​១​ក្រុម បាន​ដេញ​កាប់​គ្នា​យ៉ាង​សាហាវ ខណៈ​ភ្ញៀវ​កំពុង​ពិសារ​អាហារ និង​នាំ​គ្នា​រាំ​លេង​កំសាន្ត​យ៉ាង​សប្បាយ​ក្នុង​ពិធី​មង្គលការ ស្រាប់តែ​មានរឿង​ហេតុ​បែប​នេះ​កើតឡើង​ទីបំផុត​ភាគី​ម្ខាង​ចូល​ពេទ្យ រីឯ​ម្ខាង​ទៀត​រត់​ចោលផ្ទះ​បាត់​ស្រមោល​តែ​ម្តង ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​យប់ ថ្ងៃ​ទី​២៤ ខែឧសភា ឆ្នាំ​២០១៧ ស្ថិត​នៅ​ក្នុងភូមិ​ក្រចាប់​លើ សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ។ 

ប្រភព​ព័ត៌មាន​ពី​លោក គង់ សំណាង នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​អូរ​តា​វ៉ៅ​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​មានឈ្មោះ អឿ​ន វ៉ិ​ត ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជា​កម្មករ​រស់នៅ​ភូមិ​អូរ​ខ្ទីង សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ។ លោកនាយ​ប៉ុស្តិ៍​បាន​បន្ត​ទៀត​ថា ក្រោយ​ពី​សាកសួរ​ពលរដ្ឋ​នៅ​កន្លែង​កើតហេតុ​ឃើញ​ថា ករណី​ខាងលើ​នេះ​ផ្តើម​ចេញ​មក​ពី​ការ​ឌឺដង​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​នា​ពេល​កំពុង​រាំ​ក្នុង​ពិធី​មង្គល​ការកូន​ក​ម្លោះ​កូនក្រមុំ​នោះ​ដោយ​ជន​រង​គ្រោះ​ចេះ​តែ​សម្លឹង​មើល​មុខ​ជន​បង្ក ទើប​ជន​បង្ក​នោះ​ទ្រាំ​មិន​បាន​ក៏​មាន​កំហឹង​ស្ទុះ​ដើរ​ចេញ​ទៅ​ក្រៅ​វង់​រាំ រួច​ក៏​លប​កាប់​ចំ​ក្បាល​ពីក្រោយ​បណ្តាល​ឲ្យ​រង​របួស​ដួល​សន្លប់ ចំណែក​ជនសង្ស័យ​បន្ទាប់​ពី​ធ្វើ​សកម្មភាព​រួច​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល ។ 

បច្ចុប្បន្ន​កំលាំង​នគរបាល​ប៉ុស្តិ៍​កំពុង​ដុតដៃដុតជើង​តាម​ចាប់​ជនសង្ស័យ​ខាងលើ​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់ ។ ចំណែក​ជន​រង​គ្រោះ​ត្រូវ​បាន​សាច់ញាតិ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ដើម្បី​ព្យាបាល​របួស​ផង​ដែរ ៕