ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចម្លែក​មែន​! បុរស​ម្នាក់​បណ្តុះ​ដៃ​ក្នុង​ពោះ

6 ឆ្នាំ មុន

ប្រេ​ស៊ី​ល ៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា អ្នក​កាន់​ម៉ាស៊ីន​ម្នាក់​ត្រូវ​បាន​ម៉ាស៊ីន​ត្របាក់​យកដៃ តែ​ត្រូវ​បាន​គ្រូពេទ្យ​ជួយ​បណ្តុះ​វិញ​នៅ​ក្នុង​ពោះ​។

តាំងពី​ឆ្នាំ​មុន​រហូត​មក​ដល់​ពេល​នេះ

ប្រេ​ស៊ី​ល ៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា អ្នក​កាន់​ម៉ាស៊ីន​ម្នាក់​ត្រូវ​បាន​ម៉ាស៊ីន​ត្របាក់​យកដៃ តែ​ត្រូវ​បាន​គ្រូពេទ្យ​ជួយ​បណ្តុះ​វិញ​នៅ​ក្នុង​ពោះ​។

តាំងពី​ឆ្នាំ​មុន​រហូត​មក​ដល់​ពេល​នេះ លោក Carlos Mariotti មាន​សភាព​កាន់តែ​ប្រសើរ​ហើយ​។ កាលពី​ឆ្នាំ​មុន ដៃ​របស់​លោក​ត្រូវ​បាន​ម៉ាស៊ីន​កៀប​ជាប់ នៅ​ខណៈ​ពេល​កំពុងធ្វើការ​។
លោក​បាន​ប្រញាប់ប្រញាល់​ទៅ​មន្ទីរពេទ្យ ដែល​នៅ​ទីនោះ​គ្រូពេទ្យ​បាន​យកដៃ​របស់​គាត់​ទៅ​ត​សរសៃឈាម​ចិញ្ចឹម​ក្នុង​ពោះ​រយៈពេល​៤២​ថ្ងៃ​។ 

ពេល​នេះ លោក​អាច​មាន​ដៃ​រាង​ចម្លែក​ខុស​ពី​គេ តែ​អាច​ប្រើប្រាស់​វា​ធ្វើ​ការងារ​ផ្សេង​ៗ​បានជា​ច្រើន ក្រោយ​ធ្វើការ​វះកាត់​ជា​ច្រើន​ដំណាក់កាល និង​ការ​រៀន​ធ្វើ​ច​ល​ល​នា​។

លោក​បាន​និយាយ​ថា ៖ «​រាល់​ថ្ងៃនេះ ខ្ញុំ​អាច​ពាក់​ស្រោមជើង​ដោយ​ខ្លួនឯង ពាក់​និង​ដោះ​អាវ​ដោយ​ខ្លួនឯង ដូរ​ខោ និង​អាច​ដាក់​ឡេវ​បាន​យឺត​ៗ​។ ខ្ញុំ​អាច​ងូតទឹក និង​ប្រើ​សាប៊ូ​បាន​ដូច​ធម្មតា​។

គ្រូពេទ្យ​ថា ដៃ​របស់​លោក Carlos អាច​នឹង​មាន​ភាព​ប្រសើរ​ជាង​នេះ ក្រោយ​ពេលធ្វើការ​វះកាត់​ញែក​ម្រាមដៃ​។ តែ​លោក Carlos គ្មាន​លទ្ធភាព​គ្រប់គ្រាន់​នឹង​បង់ថ្លៃ​វះកាត់​ទេ​។ ដូចនេះ​ហើយ លោក​កំពុង​តែ​ធ្វើ​យុទ្ធនាការ​ស្នើ​សុំ​ថវិកា​ពី​សប្បុ​សជន​នានា​៕