ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃ​មាន​វិធី​ស្រោប​ផ្លែ​ទុរេន​ដើម្បី​រក្សា​គុណភាព​សាច់ និង​កាត់​បន្ថយ​ក្លិន

6 ឆ្នាំ មុន

ប្រទេស​ថៃ ៖ អ្នក​ស្រាវជ្រាវ​មក​ពី​សាកលវិទ្យាល័យ Thammasat បាន​បង្ហាញ​ពី​វិធី​ថ្មី​មួយ​ក្នុង​ការ​ធ្វើ​ឲ្យ​ផ្លែ​ទុរេន​រក្សា​ភាព​ស្រស់ និង​កាត់​បន្ថយ​ក្លិនស្អុយ​ពេល​ដែល​ដឹក​ជញ្ជូន​ទៅ​កាន់​ទីផ្សារ ។

បច្ចេកទេស​ស្រោប​នេះ ត្រូវ​បាន​

ប្រទេស​ថៃ ៖ អ្នក​ស្រាវជ្រាវ​មក​ពី​សាកលវិទ្យាល័យ Thammasat បាន​បង្ហាញ​ពី​វិធី​ថ្មី​មួយ​ក្នុង​ការ​ធ្វើ​ឲ្យ​ផ្លែ​ទុរេន​រក្សា​ភាព​ស្រស់ និង​កាត់​បន្ថយ​ក្លិនស្អុយ​ពេល​ដែល​ដឹក​ជញ្ជូន​ទៅ​កាន់​ទីផ្សារ ។

បច្ចេកទេស​ស្រោប​នេះ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ក្រុម​ឯកទេស​មួយ​មក​ពី​មហាវិទ្យាល័យ​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា ដែល​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​អនុ​សាស្ត្រាចារ្យ Woraphat Luckanatinvong ។

លោក​អនុ​សាស្ត្រាចារ្យ Woraphat បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា វា​នឹង​ធ្វើ​ឲ្យ​កសិករ​ដាំ​ទុរេន​អាច​បេះ​វា​ពេល​ដែល​ទុំ​ខ្លាំង ។ ភាព​ស្រស់ និង​រសជាតិ​អាច​រក្សា​ដល់​ទៅ​២​ស​ប្តា​ហ៍​ឯណោះ ខណៈ​ផ្លែ​ឈើ​នេះ​ត្រូវ​បាន​ដឹក​ជញ្ជូន​ទៅ​លក់​ក្នុង​ទីផ្សារ​បរទេស ។

ការ​អភិវឌ្ឍ​នៃ​ការ​ស្រោប​ថ្នាំ​លើ​ផ្លែ​ទុរេន​បាន​ចំណាយ​អស់​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ​។ គម្រោង​នេះ​ត្រូវ​បាន​ផ្តើមគំនិត​ដោយ​លោក Prakasit Chumcheun ជា​និស្សិត​បរិញ្ញាបត្រ​។

លោក Woraphat បន្ត​ថា វិធី​ស្រោប​នេះ​មាន​ប្រសិទ្ធភាព​១០០% ក្នុង​ការ​ទប់ស្កាត់​មិន​ឲ្យ​សំបក​ទុរេន​ប្រេះ​បែក និង​មិន​ឲ្យ​ក្លិន​សាយភាយ ខណៈ​រក្សា​គុណភាព​នៃ​សាច់​ទុរេន​បាន​យូរ ។ សំខាន់​ជាង​នេះ​ទៀត ការ​ស្រោប​ថ្នាំ​នេះ​នឹង​ត្រូវ​ចំណាយ​តែ​២​ទៅ​៣​បាត​ក្នុង​មួយ​ផ្លែ​ប៉ុណ្ណោះ ។

លោក​និយាយ​ថា បើ​ទោះជា​ក្រុម​របស់​លោក​មាន​ប៉ាតង់​លើ​វិធី​នេះ​ក្តី ពួក​លោក​បាន​ណែនាំ​ពី​បច្ចេកទេស​នេះ​ដល់​កសិករ​ទុរេន ដោយ​មិន​គិតថ្លៃ​ផង​ដែរ ។

ការ​ស្រោប​ថ្នាំ​នេះ គឺ​មាន​កម្រាស់​ពី​២​ទៅ​៣​មី​លី្ល​ម៉ែត្រ និង​ដើម្បី​ការពារ​មិន​ឲ្យ​សំបក​ប្រេះ និង​រក្សា​គុណភាព​សាច់ ។ ផ្លែ​ឈើ​ដែល​បាន​ស្រោប​ថ្នាំ​រួច ត្រូវ​តែ​រក្សា​ក្នុង​សីតុណ្ហភាព​ពី​២៣​ទៅ​២៧​អង្សា​សេ ជាមួយ​សំណើម​ពី​៥៥​ទៅ​៦៥%​ក្នុង​រយៈពេល​ដឹក​ជញ្ជូន ។

យោង​តាម​ការិយាល័យ​សេដ្ឋកិច្ច​កសិកម្ម​របស់​ថៃ ការ​នាំ​ចេញ​ផ្លែ​ទុរេន​សរុប​មាន​តម្លៃ ១៧,៤​ប៊ី​លាន​បាត​កាលពី​ឆ្នាំ​មុន ឬ​កើនឡើង ៣១,៨៧% បើ​ធៀប​នឹង​ឆ្នាំ​២០១៥ ៕