ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត្ថប្រយោជន៍​ដ៏​អស្ចារ្យ​របស់ផ្លែ​ខ្នុរ

6 ឆ្នាំ មុន

ផ្លែ​ខ្នុរ​សម្បូរ​ទៅ​ដោយសារ​ជាតិ​ Isoflavones ជីវជាតិ​រុក្ខជាតិ ​lignans និង​សារជាតិ saponins ។ សារធាតុចិញ្ចឹម​ទាំងនេះ​ ត្រូវ​បាន​គេ​ស្គាល់​ថា ​អាច​ទប់ស្កាត់​រ៉ា​ឌី​កាល់​សេរី ដែល​ជាស​មាស​ភាគ​ទទួលខុសត្រូវ​ក្នុង​ការ​

ផ្លែ​ខ្នុរ​សម្បូរ​ទៅ​ដោយសារ​ជាតិ​ Isoflavones ជីវជាតិ​រុក្ខជាតិ ​lignans និង​សារជាតិ saponins ។ សារធាតុចិញ្ចឹម​ទាំងនេះ​ ត្រូវ​បាន​គេ​ស្គាល់​ថា ​អាច​ទប់ស្កាត់​រ៉ា​ឌី​កាល់​សេរី ដែល​ជាស​មាស​ភាគ​ទទួលខុសត្រូវ​ក្នុង​ការ​អភិវឌ្ឍ​ជំងឺមហារីក និង​ជំងឺ​រ៉ាំរ៉ៃ​ជា​ច្រើន​ទៀត ។

ផ្លែ​ខ្នុរ​ក៏​សម្បូរ​ទៅ​ដោយ​វីតាមីន​សារធាតុ​រ៉ែ ជីវជាតិ​រុក្ខជាតិ កាបូ​អីុដ្រា​ត អេឡិចត្រូលីត ជាតិ​កាក​សរសៃ ជាតិ​ខ្លាញ់ និង​ប្រូ​តេ​អីុ​ន ។

ផ្លែ​ខ្នុរ​មិន​មាន​ជាតិ​កូ​ឡេ​ស្តេ​រ៉ូ​ល ឬ​ជាតិ​ខ្លាញ់​ឆ្អែត ។ ផ្លែ​ខ្នុរ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​ឱសថ​ធម្មជាតិ​ដែល​ល្អ​បំផុត​សម្រាប់​ជំងឺមហារីក ។ ផ្លែ​រុក្ខជាតិ​នេះ​សម្បូរ​ទៅ​ដោយ​ជាតិ​កាក​សរសៃ និង​ជួយ​ក្នុង​ការ​បន្សាប​ជាតិពុល​ក្នុង​រាង​កាយ ។

សូម​អាន​អត្ថបទ​ខាងក្រោម​ដើម្បី​ដឹង​ពី​អត្ថប្រយោជន៍​នៃ​ឱសថ​ធម្មជាតិ​នេះ​ចំពោះ​ជំងឺមហារីក ៖

១-​មាន​ផ្ទុក​សារជាតិ​ធម្មជាតិ
ផ្លែ​ខ្នុរ​មាន​ផ្ទុក​សារជាតិ​ធម្មជាតិ និង​អាច​ការពារ​ការ​រីក​លូតលាស់​ជំងឺមហារីក​នៅ​ក្នុង​ដំណាក់កាល​ដំបូង ។ វា​អាច​ជួយ​បំបាត់​ដំបៅ​ក្រពះ និង​ធ្វើ​ឱ្យ​ស្ថានភាព​សុខភាព​ទាំងមូល​មាន​ភាព​ប្រសើរ​ឡើង ។

២-​សម្បូរ​ទៅ​ដោយ​ជាតិ​saponins
សារជាតិ​នេះ​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​អ្នក​សម្លាប់​ជំងឺមហារីក​ដ៏​ខ្លាំងក្លា ។ សារជាតិ​saponins​អាច​វាយប្រហារ​ស្រទាប់​ខាងក្រៅ​នៃ​កោសិកា​មហារីក ដោយ​ភ្ជាប់ និង​បញ្ឈប់​ការ​លូតលាស់​របស់​ពួក​វា​។ លក្ខណៈ​នេះ​ធ្វើ​ឱ្យ​ដើម​ខ្នុរ​ជា​ផ្លែ​ឈើ​ល្អ​បំផុត​សម្រាប់​ការពារ​ជំងឺមហារីក​។

៣-​សារជាតិ​Lignans និង​isoflavone
សារជាតិ​ទាំងនេះ​គឺជា​អឺ​ស្ត្រូ​សែន​ពី​ធម្មជាតិ ដែល​អាច​ជួយ​ក្នុង​ការ​បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​ស្បូន ។ យោង​តាម​ការ​ស្រាវជ្រាវ ស្ត្រី​ដែល​ទទួលទាន​សារជាតិ lignans និង​សារជាតិ Isoflavones ក្នុង​កម្រិត​ខ្ពស់​ដែល​មាន​វត្ត​មាននៅ​ក្នុង​ផ្លែ​ខ្នុរ​មាន​អត្រា​នៃ​ការ​កើត​ជំងឺមហារីក​ទាប ។

៤-​ការពារ​កោសិកា​DNA 
ផ្លែ​ខ្នុរ​សម្បូរ​ទៅ​ដោយសារ​ធាតុ​ប្រឆាំង​អុកស៊ីតកម្ម ដែល​អាច​ការពារ​កោសិកា​DNA​ពី​ការ​ខូចខាត​ដែល​បង្ក​ឡើង​ដោយ​ពពួក​រ៉ា​ឌី​កាល់​អុក​ស៊ី​សែន​សេរី ។ ដូច្នេះ​ផ្លែ​ខ្នុរ​អាច​បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​ពោះវៀនធំ​បាន ៕