ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព័ត៌មាន​ប្លែក​ៗ​នៅ​លើ​ពិភពលោក

6 ឆ្នាំ មុន

១-​ខ្ទួយ​នៅ​លើ​យន្តហោះ
ក្រុមហ៊ុន​អាកាសចរណ៍​«United Airlines»​បាន​ជម្លៀស​អ្នកដំណើរ​លើ​ជើងហោះហើរ​ទៅ​ក្រុង​គី​តូ ប្រទេស​អេក្វាទ័រ កាលពី​ពេល ថ្មី​ៗ​កន្លង​មក ក្រោយ​ពី​ឃើញ​ខ្ទួយ​នៅ​លើ​យន្តហោះ​ជា​លើក​ទី​២ ក្នុង​រយៈពេល​១​ខែ ។

១-​ខ្ទួយ​នៅ​លើ​យន្តហោះ
ក្រុមហ៊ុន​អាកាសចរណ៍​«United Airlines»​បាន​ជម្លៀស​អ្នកដំណើរ​លើ​ជើងហោះហើរ​ទៅ​ក្រុង​គី​តូ ប្រទេស​អេក្វាទ័រ កាលពី​ពេល ថ្មី​ៗ​កន្លង​មក ក្រោយ​ពី​ឃើញ​ខ្ទួយ​នៅ​លើ​យន្តហោះ​ជា​លើក​ទី​២ ក្នុង​រយៈពេល​១​ខែ ។

២-​អណ្តើកមាស​លើ​ស្នូក​មាន​រូប​អតីត​ស្តេច​ថៃ
ប៉ូលិស​ប្រចាំ​ប៉ុស្តិ៍​អ៊ូ​ដ​ថា​នី​ប្រទេស​ថៃ​ប្រទះឃើញ​អណ្តើក​ពណ៌​មាស​វារ​កាត់​ផ្លូវ លុះ​ចុះ​មើលឃើញ​ស្នូក​របស់​វា​មាន​ចារ​រូប​អតីត​ព្រះមហាក្សត្រ​ថៃ ។

៣-​អង្គរក្ស​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​ថ្មី​រាង​សង្ហា​ដូច​តារាភាពយន្ត
ពលរដ្ឋ​កូរ៉េ​ខាងត្បូង​ចាប់អារម្មណ៍​ទៅ​លើ​អង្គរក្ស​ប្រធានាធិបតី​ថ្មី ព្រោះ​មាន​រូបរាង​សង្ហា ។

៤-​លោក​ម៉ា​ក្រុង​ទទួល​តំណែង​ប្រធានាធិបតី​ថ្មី
លោក​អេ​ម​ម៉ា​នូ​អែ​ល ម៉ា​ក្រុង ទទួល​តំណែង​ប្រធានាធិបតី​ក្នុង​អាយុ​តិច​បំផុត​របស់​បារាំង កាលពី​ថ្ងៃអាទិត្យ ទី​១៤ ឧសភា ២០១៧ ហើយ​បាន​រៀបចំ​ពិធី​ចូល​កាន់​តំណែង​តាម​ទំនៀមទម្លាប់​របស់​បារាំង ។

៥-​លោកពូ​ទី​ន​លេង​ព្យ៉ា​ណូ​រង់ចាំ​ពិភាក្សា​ជាមួយ​លោក​ស៊ី ជី​ន​ពីង
លោក​ប្រធានាធិបតី​វ៉្លា​ឌី​មៀរ ពូ​ទី​ន របស់​រុ​ស្ស៊ី​បង្ហាញ​ទេព​កោសល្យ​លេង​ព្យ៉ា​ណូ ខណៈ​ពេល​កំពុង​រង់ចាំ​ពិភាក្សា​ជាមួយ​ប្រធានាធិបតី​ស៊ី ជី​ន​ពីង របស់​ចិន ។

៦-​ប៉ូលិស​ប៉ា​ពួ​អា​ស៊ី នូ​វែ​ល​ហ្គី​ណេ​បាញ់​អ្នកទោស​ស្លាប់​១៧​នាក់
អ្នកទោស​ជា​ច្រើន​នាក់​រត់គេច​ពី​គុក​Buimo​នៅ​ក្រុង​Lae​របស់​ប៉ា​ពួ​អា​ស៊ី នូ​វែ​ល​ហ្គី​ណេ កាលពី​ថ្ងៃ​ទី​១២ ឧសភា ២០១៧ ហើយ​ត្រូវ​ឆ្មាំ​គុក​បាញ់​សម្លាប់​១៧​នាក់ និង​៥៧​នាក់​រង​របួស ។

៧-​ជំងឺ​អាសន្នរោគ​រាតត្បាត​នៅ​យេ​ម៉ែ​ន​ស្លាប់​១១៧​នាក់
ការ​រាតត្បាត​វីរុស​អាសន្នរោគ​នៅ​យេ​ម៉ែ​ន​ធ្វើ​ឱ្យ​មាន​អ្នក​ស្លាប់​យ៉ាងតិច​១១៥​នាក់ ខណៈ​ពេល​ពួក​ឧទ្ទាម​ហ៊ូ​ទី​និកាយ​«​ស៊ី​អា​រ៍​»​ដែល​កាន់កាប់​ទីក្រុង​បាន​ប្រកាស​អាសន្ន​និង​សុំ​ការ​ជួ​យស​ង្គ្រោះ​ពី​អន្តរជាតិ ។

៨-​អ្នក​សារព័ត៌មាន​ម៉ិ​ក​ស៊ិ​ក​ដេក​ស្លាប់​នៅ​កណ្តាលផ្លូវ
អ្នក​សារព័ត៌មាន​AFP​នៅ​រដ្ឋ​មួយ​ក្នុង​ប្រទេស​ម៉ិ​ក​ស៊ិ​ក ត្រូវ​បាញ់​ស្លាប់​នៅ​កណ្តាលផ្លូវ កាលពី​ថ្ងៃ​ទី​១៥ ឧសភា ២០១៧ និង​ចាត់​ទុក​ថា​ជា​សក្ខីភាព​មួយ​បង្ហាញ​ពី​ការ​ល្មើស​លើ​សិទ្ធិ​សេរីភាព​របស់​អ្នក​សារព័ត៌មាន ។

៩-​កូរ៉េ​ខាងជើង​សាកល្បង​មី​ស៊ី​ល​រយៈ​ចម្ងាយ​ឆ្ងាយ​ទុក​ទប់ទល់​អា​មេ​រិ​ក
រដ្ឋាភិបាល​កូរ៉េ​ខាងជើង​ជោគជ័យ​ក្នុង​ការ​សាកល្បង​មី​ស៊ិ​ល​ចម្ងាយ​ឆ្ងាយ ប្រើប្រាស់​ដើម្បី​ទប់ទល់​ការ​វាយលុក​របស់​អា​មេ​រិ​ក ។

១០-​ឆ្កែ​ដេក​ឱប​ម្ចាស់​មាន​របួស
ឆ្កែ​មួយ​ក្បាល​ដេក​ឱប​ម្ចាស់​ដែល​សន្លប់​ព្រោះ​ធ្លាក់​ពីលើ​ដើមឈើ ៕