ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រៀប​ការ​ទាំង​ឈឺ​ធ្ងន់​នៅ​មន្ទីរពេទ្យ

6 ឆ្នាំ មុន

«Metro» កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា លោក​ Ray Kershaw អាយុ​៦៣​ឆ្នាំ ចាប់តាំងពី​ចូល​ព្យាបាល​នៅ​មន្ទីរពេទ្យ​មក​បាន​នាង​Tracy Brooks អាយុ​៤៣​ឆ្នាំ​ ជា​គូស្នេហ៍​បាន​នៅ​មើលថែ។ គម្រោង​រៀប​ការ​

«Metro» កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា លោក​ Ray Kershaw អាយុ​៦៣​ឆ្នាំ ចាប់តាំងពី​ចូល​ព្យាបាល​នៅ​មន្ទីរពេទ្យ​មក​បាន​នាង​Tracy Brooks អាយុ​៤៣​ឆ្នាំ​ ជា​គូស្នេហ៍​បាន​នៅ​មើលថែ។ គម្រោង​រៀប​ការ​របស់​អ្នក​ទាំង​២ ត្រូវ​បំភ្លេច​ចោល ​ព្រោះតែ​ជំងឺ ប៉ុន្ដែ​នៅ​ពេល​អង្គការ​សប្បុរសធម៌​ Gift Of a Wedding បានដឹង​រឿងរ៉ាវ​របស់​ពួក​គេ ក៏​ផ្ដល់​ក្ដី​សង្ឃឹម​ជា​ថ្មី​។ អង្គការ​ជួយ​រៀប​ការ​ឱ្យ​ពួក​គេ​នៅ​ក្នុង​មន្ទីរពេទ្យ ។

Gift Of a Wedding ជា​អង្គការ​សប្បុរសធម៌​ចាំ​ជួយ​ឧ​ត្ថ​ម្ភ​ដល់​អ្នកជំងឺ ។ សម្រាប់​អ្នកជំងឺ​ធ្ងន់​ជួយ​រៀប​ការ​ឱ្យ​ដោយ​មិន​ចាប់​បង់ប្រាក់​ទេ ។ ក្រុមការងារ​របស់​អង្គការ​ប្រមូលប្រាក់​បរិច្ចាគ​ជួយ​ដល់​លោក​Ray និង​នាង​Tracy ។

ពេល​បាន​ទទួល​ប្រាប់​គ្រប់គ្រាន់​សម្រាប់​រៀប​ការ​ពិធី​មង្គលការ​ហើយ​ត្រៀម​រៀបចំ​ឡើង​នៅ​ថ្ងៃ​ទី​២ មិថុនា ។ ទោះជា​យ៉ាងណា​ក្ដី​ដោយ​លោក ​Ray កាន់តែ​ដុនដាប​ខ្លាំង ធ្វើ​ឱ្យ​ពិធី​រៀប​ការ​រំកិល​មក​រៀបចំ​ឡើង​នៅ​ថ្ងៃ​ទី​២០ ឧសភា វិញ ។ ពិធី​នោះ​មាន​មិត្ដភក្ដិ​ចូលរួម​អបអរសាទរ និង​មាន​បុគ្គលិក​ពេទ្យ​ចូលរួម​ធ្វើ​ជា​សាក្សី ។

នាង​Melissa King ជា​បងប្អូន​របស់​Tracy ដែល​បំពេញ​តួនាទី​ជា​អ្នក​កំដរ​កូនក្រមុំ និយាយ​ដោយ​ក្ដី​សោមនស្ស​រីករាយ​ថា «​កូនកំលោះ​-​ក្រមុំ មាន​ក្ដី​រំភើប រីករាយ ។ សូម​អរគុណ​ដល់​ភ្ញៀវ​គ្រប់​រូប​ដែល​មក​ជួយ​ក្នុង​ពិធី​រៀប​អាពាហ៍ពិពាហ៍​នេះ ធ្វើ​ពួក​គេ​អាច​ប្រតិបត្ដិ​តាម​បំណងប្រាថ្នា និង​ធ្វើ​ឱ្យ​ក្ដី​ស្រមៃ​ក្លាយជា​ការណ៍​ពិត​» ។

នាង​Melissa និយាយ​បន្ដ​ថា «​អ្វី​ដែល​អង្គការ​សប្បុរសធម៌​បាន​ប្រតិបត្ដិ គឺ​មាន​អត្ថន័យ​បំផុត ពួក​យើង​ស្ទើរតែ​មិន​ជឿ​សោះ​ថា ពួក​គេ​អាច​សម្រេច​បំណង​ក្នុង​រយៈពេល​ដ៏​ខ្លី​បែប​នេះ​។ Tracy និង​Ray ថ្លែងអំណរគុណ​អស់ពីដួងចិត្ដ​» ៕