ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​ចម្រុះ​ត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ

6 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ កម្លាំង​សមត្ថកិច្ច​ចម្រុះ​រួម​មាន​កម្លាំង​ជំនាញ ការិយាល័យ​គ្រប់គ្រង​អាវុធ​ជាតិ​ផ្ទុះ កម្លាំង​ន​គេ​បាល​ចរាចរណ៍ និង​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត នា​យប់​ថ្ងៃ​ទី​២៥ ខែឧសភា ឆ្នាំ​២០១៧ នេះ បាន​ចុះ​ធ្វើការ​ត្រួតពិនិត្យ​ឆែកឆេរ​ក​អាវុធ​ជាតិ​ផ្ទុះ រថយន្ត​គ្រប់​ប្រភេទ​ដែល​បាន​ចរាចរណ៍​លើ​ដង​វិ​ថី​នា​ពេល​រាត្រី​ក្នុង​ខេត្ត​ព្រះ​សីហ​នុ ។

ថ្លែង​ក្នុង​ឱកាស​ចុះ​ត្រួតពិនិត្យ​នេះ​ផង​ដែរ លោក​វរសេនីយ៍ ជិន ឈូ​ន អនុប្រធាន​ការិយាល័យ​គ្រប់គ្រង​អាវុធ​ជាតិ​ផ្ទុះ​បាន​បញ្ជាក់​ថា គោលបំណង​នៃ​កា​ចុះ​ឆែកឆេរ​នេះ​ផង​ដែរ គឺ​ដើម្បី​ពង្រឹង​សេចក្តីសុខ​សុ​វត្តិភាព​ជូន​ដល់​ប្រជាពលរដ្ឋ​ក៏​ដូច​ជា ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​ដែល​បាន​មក​ទស្សនា​កម្សាន្ត​ក្នុង​ខេត្ត​ព្រះ​សីហ​នុ ហើយ​ការ​ចុះ​ឆែកឆេ​នេះ​ផង​ដែរ គឺ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​បាន​ចុះ​អនុវត្តន៍​ក្នុង​មួ​យស​ប្តា​ហ៍​២​ដង តាម​គោលដៅ​ផ្សេង​គ្នា​គ្រប់​ទីកន្លែង​ក្នុង​ខេត្ត​ដោយ​មិន​កំណត់​គោលដៅ​ទុកជា​មុន​ឡើយ ។

ក្នុង​ការ​ចុះ​ឆែកឆេ​កន្លង​មក​ក៏​ដូច​ជា​ឥឡូវនេះ គឺ​ពុំ​ទាន់​ជួប​ប្រទះ​រថយន្ត​ណាមួយ​គួរ​ឲ្យ​សង្ស័យ ឬ​មាន​ផ្ទុក​អាវុធ​ជាតិ​ផ្ទុះ​នៅឡើយ​ទេ ។ ប៉ុន្តែ​បើ​ទោះបីជា​បទល្មើស​ផ្តើម​ចេញពី​អាវុធ​ជាតិ​នេះ ពុំ​ត្រូវ​បាន​រក​ឃើញ​យ៉ាងណា​ក្តី ក៏​កម្លាំង​ចម្រុះ​របស់​លោក ត្រួតពិនិត្យ​ជា​ប្រចាំ​ដែរ ដើម្បី​ភាព​កក់ក្តៅ​ដល់​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ ។