ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ដាក់​ឱ្យ​ដំណើរការ​ប្រព័ន្ធ​ចុះបញ្ជី​ម៉ាក​តាម​អន​ឡាញ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ឧសភា បាន​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​ប្រព័ន្ធ​ស្នើ​សុំ​ចុះបញ្ជី​ម៉ាក​តាម​អេ​ឡិច​ត្រូ​និក​ជា​លើក​ដំបូង ដែល​ជា​យន្តការ​ថ្មី​មួយ​សម្រួលការ​ធ្វើ​ពាណិជ្ជកម្ម​នៅ​កម្ពុជា ។

រាជធានី​ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ឧសភា បាន​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​ប្រព័ន្ធ​ស្នើ​សុំ​ចុះបញ្ជី​ម៉ាក​តាម​អេ​ឡិច​ត្រូ​និក​ជា​លើក​ដំបូង ដែល​ជា​យន្តការ​ថ្មី​មួយ​សម្រួលការ​ធ្វើ​ពាណិជ្ជកម្ម​នៅ​កម្ពុជា ។

លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម មាន​ប្រសាសន៍​ថា នៅ​ក្នុង​ប្រទេស​កម្ពុជា ម៉ាក​គឺជា​ផ្នែក​មួយ​នៃ​កម្មសិទ្ធិបញ្ញា ដែល​ត្រូវ​បានការ​ពារ​ដោយ​ច្បាប់​ស្តី​ពី​ម៉ាក​ពាណិជ្ជ​នាម និង​ការ​ប្រកួតប្រជែង​មិន​ស្មោះត្រង់ ដែល​រដ្ឋ​សភាជាតិ​អនុម័ត​ឲ្យ​ប្រើប្រាស់​លើក​ដំបូង​នៅ​ក្នុង​ឆ្នាំ​២០០២ ។ បច្ចុប្បន្ន​នេះ ក្រសួងពាណិជ្ជកម្ម​បាន​ចុះបញ្ជី​ប្រមាណ​៧​ម៉ឺន​ម៉ាក​រួច​ហើយ ។ យ៉ាងណា​ក៏​ដោយ ការ​ទទួលស្គាល់​សារសំខាន់​នៃ​ម៉ាក​បាន​កើនឡើង​យ៉ាង​ខ្លាំង ក្រោយ​ពេល​ដែល​កម្ពុជា​ក្លាយជា​សមាជិក​ផ្លូវការ​នៃ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក WTO នៅ​ឆ្នាំ​២០០៤ ។

លោក​បន្ត​ថា ៖ « ការ​ចុះបញ្ជី​ម៉ាក​ផលិតផល​ណាមួយ មិន​ត្រឹមតែ​អាច​ការពារ​ផលប្រយោជន៍​អាជីវកម្ម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​បាន​ផ្តល់​លទ្ធភាព​សម្រាប់​សហគ្រាស​ធុន​តូច និង​មធ្យម ក្នុង​ការ​ពង្រីក​សក្តានុពល​អាជីវកម្ម តាម​រយៈ​ការ​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​ថែម​ទៀត​ផង​»​។ លោក​បន្ត​ថា ៖ « ដោយ​មើលឃើញ​ពីសារ​សំខាន់​នៃ​ការ​ចុះបញ្ជី​ម៉ាក​សម្រាប់​ការ​អភិវឌ្ឍ​វិស័យ​ឯកជន និង​ពង្រីក​កំណើនសេដ្ឋកិច្ច ក្រសួងពាណិជ្ជកម្ម​បាន​ប្រើប្រាស់​ថវិកា​របស់​កម្មវិធី​គាំទ្រ​កិច្ច​អភិវឌ្ឍន៍​ពាណិជ្ជកម្ម TDSP រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ស្វ័យប្រវត្តិកម្ម ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ការ​គ្រប់គ្រង​ការ​ចុះបញ្ជី​ម៉ាក » ៕