ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្គាល់ឬនៅ? នេះ​ជា​មេខ្លោង​​ទិញ​ក្រលៀន​ម​នុស្ស

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សេ​ក្តី​រាយការណ៍​ឱ្យ​ដឹង​ថា ជនសង្ស័យ​ប្រុស​-​ស្រី​២​នាក់ (​ម្នាក់​ជា​មេខ្លោង និង​ម្នាក់​ទៀត​ជា​អ្នក​គួ​ក​ជេរ​) រក​មនុស្ស ក្នុង​ករណី​ជួញដូរ​ក្រលៀន ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អ​និ​តិ​ជន​រាជធានី​ភ្នំពេញ​ធ្វើការ​ស្រាវជ្រាវ រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន កាលពី​ថ្ងៃ​ទី​២៤ ឧសភា ។

ប្រភព​ឱ្យ​ដឹង​ថា ជនសង្ស័យ​ម្នាក់​ឈ្មោះ​ឡា​ច ម៉េ​ង​ហុង ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ (​ជា​មេខ្លោង​) មាន​ទីលំនៅ​ក្នុងភូមិ​ព្រែក​ឯក សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ និង​ម្នាក់​ទៀត​ឈ្មោះ​អើ ឡា​ត ភេទ​ស្រី អាយុ​៣៨​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល​ក្នុង​សង្កាត់​ចោម​ចៅ រាជធានី​ភ្នំពេញ ។

ទាក់ទិន​ការ​ឃាត់ខ្លួន​សង្ស័យ​ទាំង​២​នាក់​នេះ ដោយសារ​កន្លង​ទៅ ការិយាល័យ​ធ្លាប់​បាន​ទទួល​ពាក្យបណ្តឹង​ជា​ញឹកញាប់ ករណី​មាន​ជនល្មើស​មួយ​ក្រុម រកស៊ី​ជួញដូរ​ក្រលៀន ក្នុង​រូបភាព​នាំ​មនុស្ស​ពី​ស្រុក​ខ្មែរ ទៅ​ដោះ​ដូរ​នៅ​ប្រទេស​ឥណ្ឌា ។ ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​នេះ សមត្ថកិច្ច​បាន​ធ្វើការ​ស្រាវជ្រាវ រហូត​ដល់​រសៀល​ថ្ងៃ​ទី​២៤ ឧសភា ឃាត់ខ្លួន​ស្ត្រី​ម្នាក់ នៅ​ខាងក្រោយ​ផ្សារ​ឯករាជ្យ​២ តាម​ផ្លូវ​វេ​ង​ស្រេង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ លុះ​វេលា​ម៉ោង​ជា​៧​យប់​ថ្ងៃ​ដដែល ចាប់​បាន​ម្នាក់​ទៀត​ប្រុស​ជា​មេខ្លោង នៅ​ម្តុំ​ស្តុ​ប​បូកគោ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។ ក្រោយ​ពេល​ចាប់ខ្លួន ជនសង្ស័យ​បាន​សារភាព​ថា ពួក​គេ​គឺជា​អ្នក​ជួញដូរ​ក្រលៀន​ពិតប្រាកដ​មែន ។