ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អំណោយ​តាម​រយៈ​កោះសន្តិភាព​ជូន​លោកយាយ​ពិការ​ភ្នែក​និង​កូនស្រី​គ

6 ឆ្នាំ មុន

ខេត្តកំពត ៖ អំណោយ​សប្បុរសជន​ចំនួន​១៤​ម៉ឺន​រៀល ត្រូវ​បាន​ភ្នាក់ងារ​កោះសន្តិភាព​ពាំនាំ​ទៅ​ផ្តល់​ជូន​លោកយាយ​ងងឹតភ្នែក និង​កូនស្រី​គ រស់នៅ​ភូមិ​ព្រៃ​ទទឹង ឃុំ​អង្គ​សុរភី ស្រុក​កំពង់ត្រាច កាលពី​ព្រឹក​ថ្ងៃ​ទី​២៣ ខែឧសភា ។

លោកយាយ​ងងឹតភ្នែក​ឈ្មោះ អ៊ុ​ក អេ​ង អាយុ​៨៧​ឆ្នាំ ឯ​កូនស្រី​ដែល​គ​ឈ្មោះ​ឱម ពិ អាយុ​៤៥​ឆ្នាំ ។ ចំពោះ​ប្រាក់​ឧបត្ថម្ភ​ចំនួន​១៤​ម៉ឺន​រៀល បាន​មក​ពី​កញ្ញា ពេជ្រ នារី អនុប្រធាន​នាយកដ្ឋាន​លទ្ធកម្ម ក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម ព្រមទាំង​ក្រុម​គ្រួសារ និង​ប្រាក់​ចំនួន​១២​ម៉ឺន​រៀល និង​លោក ច្រឹ​ក សិលា អនុប្រធាន​នាយកដ្ឋាន​លទ្ធកម្ម​ចំនួន​២​ម៉ឺន​រៀល ។

លោកយាយ អ៊ុ​ក អេ​ង រួម​នឹង​អ្នក​ភូមិ​ព្រៃទទឹង បាន​ថ្លែងអំណរគុណ​ម្ចាស់​អំណោយទាន ដែល​បាន​ឧបត្ថម្ភ​ដល់​លោកយាយ​និង​កូនស្រី ។ លោកយាយ​មាន​តែ​ម្រាមដៃ​ដប់ បួងសួង​ដល់​ទេវតា​សូម​តាម​ជួយ​ថែរក្សា​ម្ចាស់​ទាន​ទៅ​ណា​មកណា​ជួប​ប្រទះ​តែ​សេចក្តីសុខ​គ្រប់ពេលវេលា ៕