ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើអាហារ​ណា​ខ្លះ​ជួយ​ឱ្យ​អ្នក​គេង​លក់​លឿន​ជាង​មុន?

6 ឆ្នាំ មុន

មនុស្ស​ជា​ច្រើន​គេង​លក់ ភ្លាម​ៗ​បន្ទាប់​ពី​ដាក់​ក្បាល​ដល់​ខ្នើយ ។ ទោះជា​យ៉ាងណា​ក្តី មាន​មនុស្ស​ជា​ច្រើន​មាន​បញ្ហា​គេង​មិន​លក់​រៀង​រាល់​យប់​។ ការ​គេង​បាន​គ្រប់គ្រាន់​មាន​សារសំខាន់​ខ្លាំង​ណាស់​សម្រាប់​

មនុស្ស​ជា​ច្រើន​គេង​លក់ ភ្លាម​ៗ​បន្ទាប់​ពី​ដាក់​ក្បាល​ដល់​ខ្នើយ ។ ទោះជា​យ៉ាងណា​ក្តី មាន​មនុស្ស​ជា​ច្រើន​មាន​បញ្ហា​គេង​មិន​លក់​រៀង​រាល់​យប់​។ ការ​គេង​បាន​គ្រប់គ្រាន់​មាន​សារសំខាន់​ខ្លាំង​ណាស់​សម្រាប់​សុខភាព​។ វា​ជួយ​ឲ្យ​អ្នកមាន​សុភមង្គល រក្សា​សុខភាព​ផ្លូវចិត្ត ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ ជួយ​ឱ្យ​អ្នកមាន​ចិត្ដគំនិត​វិជ្ជមាន​អំពី​ជីវិត ធ្វើ​ឱ្យ​ស្បែក​របស់​អ្នកមាន​ភាព​ភ្លឺ​ថ្លា និង​បន្ថយ​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​មាន​សម្ពាធ​ឈាម​ខ្ពស់​ដូច​ជា​បញ្ហា​បេះដូង ។

ប្រសិនបើ​អ្នកមាន​បញ្ហា​ក្នុង​ការ​គេង អាហារ​អាច​ជា​ដំណោះស្រាយ​ដ៏​សាមញ្ញ​សម្រាប់​អ្នក ។

ខាងក្រោម​នេះ​គឺជា​អាហារ​មួយ​ចំនួន​ដែល​ធ្វើ​ឲ្យ​អ្នក​គេង​លក់​បាន​លឿន​ជាង​មុន​។

១-​ទឹកដោះគោ​ក្តៅ
ការ​ទទួលទាន​ទឹកដោះគោ​ក្តៅ​មួយ​កែវ​មុន​ពេល​ចូល​គេង​អាច​ជួយ​ឲ្យ​អ្នក​គេង​លក់់​បាន​លឿន​។ ទឹកដោះគោ​មាន​សារជាតិ​អាស៊ីត​អា​មី​ណូ tryptophan ជា​ប្រភព​នៃ​សារធាតុ​គីមី serotonin របស់​ខួរក្បាល ។ tryptophan ព្រមទាំង serotonin ជួយ​ឲ្យ​អ្នក​គេង​បាន​លឿន​ក្នុង​ពេល​យប់ ។ ស្របគ្នា​នេះ​ដែរ ទឹកដោះគោ​គឺជា​ប្រភព​ដ៏​ល្អ​បំផុត​ដើម្បី​ទទួល​បាន​ជាតិ​កាល់ស្យូម ដែល​ជួយ​ក្នុង​ការ​ផលិត​ជាតិ​មេឡានីន​ដែល​សំខាន់​ចំពោះ​ការ​គេង​លក់ ។

២-​ត្រី​ធូ​ណា
យោង​តាម​អត្ថបទ​ចេញផ្សាយ​នៅ​ក្នុង Annals of the NY Academy of Sciences ត្រី​ធូ​ណា​សម្បូរ​ទៅ​ដោយ​វីតាមីន B6 ដែល​រាង​កាយ​ត្រូវការ​ចាំបាច់​ដើម្បី​បង្កើត​ជាតិ​មេឡានីន​ព្រមទាំង​សារធាតុ serotonin ។ Serotonin គឺជា​សារធាតុ​បញ្ជូន​សញ្ញា​សរសៃប្រសាទ​មួយ​ដែល​គាំទ្រ​ការ​សម្រាក ខណៈ​ជាតិ​មេឡានីន​គឺជា​អ័​៊​រ​ម៉ូ​ន​ក្នុង​ខ្លួន​ជ​ម្រុ​យ​ការ​គេង ។

៣-​អង្ករ​ផ្កាម្លិះ
អ្នក​ដែល​បាន​បរិភោគ​អង្ករ​ផ្កាម្លិះ​សម្រាប់​អាហារ​ពេល​ល្ងាច​នឹង​គេង​លក់​លឿន​ជាង​បើ​ប្រៀបធៀប​ទៅ​នឹង​ការ​បរិភោគ​អង្ករ​ប្រភេទ​ដទៃ​ទៀត ។ វា​ក៏​ជួយ​បង្កើន​ការ​ផលិត​សារជាតិ tryptophan ព្រមទាំង serotonin នៅ​ក្នុង​ឈាម ដូច្នេះ​អាច​ជំរុញ​ឲ្យ​អ្នក​គេង​បាន​លឿន​។

៤-​ផ្លែ​ចេក
ចេក​មាន​សារធាតុ​បន្ធូរ​សាច់ដុំ​ពី​ធម្មជាតិ ម៉ា​ញ៉េ​ស្យូ​ម ព្រមទាំង​ប៉ូ​តា​ស្យូ​ម​ដែល​ជួយ​ជំរុញ​ការ​គេង ។ វា​គឺជា​ប្រភព​វីតាមីន B6 ដែល​រាង​កាយ​ត្រូវការ​ចាំបាច់​ដើម្បី​បង្កើត​អ័​៊​រ​ម៉ូ​ន​ជំរុញ​គេង​មេ​ឡាំ​តូ​នីន ៕