ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកស្រី​ សួន ច​ន្ថា កាក់កបធ្វើ​គណៈកម្មការជាង​អាជីព​ចម្រៀង

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អ្នកស្រី​សួន ច​ន្ថា តែងតែ​ឃើញ​ធ្វើ​ជា​គណៈកម្មការ​ក្នុង​កម្មវិធី​ប្រឡង​ចម្រៀង​តាម​ទូរទស្សន៍ ។ ដោយសារ​បែប​នោះ​ហើយ​ទើប​ខ្មែរ​នៅ​អា​មេ​រិ​ក​ចង់បាន​អ្នកស្រី​ទៅ​ធ្វើ​ជា​

រាជធានី​ភ្នំពេញ ៖ អ្នកស្រី​សួន ច​ន្ថា តែងតែ​ឃើញ​ធ្វើ​ជា​គណៈកម្មការ​ក្នុង​កម្មវិធី​ប្រឡង​ចម្រៀង​តាម​ទូរទស្សន៍ ។ ដោយសារ​បែប​នោះ​ហើយ​ទើប​ខ្មែរ​នៅ​អា​មេ​រិ​ក​ចង់បាន​អ្នកស្រី​ទៅ​ធ្វើ​ជា​មេ​ប្រយោគ​ប្រឡង​ចម្រៀង​ដែរ​។ ចំណុច​នេះ​ជា​មោទនភាព​មួយ​របស់​អ្នកស្រី​សួន ច​ន្ថា ។

ដើម្បី​កិច្ចការ​ដែល​យល់​ថា​មាន​សារសំខាន់ អ្នកស្រី​សួន ច​ន្ថា សុខចិត្ត​ចោល​កិច្ចការ​មួយ​ចំនួន​នៅ​អា​មេ​រិ​ក ហើយ​នៅ​បំពេញការងារ​ក្នុង​កម្មវិធី «​ចង់​ក្លាយជា​តារា​» ក្នុង​នាម​ជា​គណៈមេប្រយោគ។ ខណៈ​អ្នកស្រី​សួន ច​ន្ថា កំពុង​តែ​មាន​វត្តមាន​ដាក់​ពិន្ទុ​លើ​ទឹកដម​សំឡេង​របស់​បេក្ខជន​ប្រឡង​ចម្រៀង​ក្នុង​កម្មវិធី​«​ចង់​ក្លាយជា​តារា​» របស់​ទូរទស្សន៍​អប្សរា​នោះ អ្នកស្រី​បោះបង់​ឱកាស​ចេញ​ទៅ​បំពេញការងារ​នៅ​អា​មេ​រិ​ក តាម​សំណូមពរ​ជនរួមជាតិ​ខ្មែរ​នៅ​ទីនោះ ។ អ្នកស្រី​សួន ច​ន្ថា យកចិត្តទុកដាក់​លើ​ការ​ដាក់​ពិន្ទុ នៅ​ទូរទស្សន៍​អប្សរា​ដោយ​ម៉ត់ចត់​ដើម្បី​ចម្រាញ់​យក​អ្នកមាន​សំឡេង​ល្អ​និង​សមត្ថភាព ។

អ្នកស្រី​សួន ច​ន្ថា​និយាយ​នា​ពេល ថ្មី​ៗ​កន្លង​មក​ថា «​ខ្ញុំ​សូម​អរគុណ​ដល់​បណ្តា​ទស្សនិកជន​ទាំង​ក្នុង និង​ក្រៅ​ស្រុក​ដែល​បាន​ជួយ​គាំទ្រ​ការងារ​របស់ខ្ញុំ​ក្នុង​ការ​បំពេញ​តួនាទី​ក្នុង​នាម​ជា​គណៈកម្មការ​ដាក់​ពិន្ទុ​ប្រឡង​ចម្រៀង​កន្លង​មក​នៅ​ស្ថានីយទូរទស្សន៍​អប្សរា តាំងពី​កម្មវិធី​ប្រឡង​ចម្រៀង «​ផ្កាយ​រះ​ក្នុង​សួន​» រហូត​មក​ទល់​ពេល​នេះ ហើយ​នេះ​ក៏​ជា​ការ​ផ្តល់​កិត្តិយស​ដល់​ខ្ញុំ​រី​ពី​ទូរទស្សន៍​អប្សរា​ផង​ដែរ ។

ខ្ញុំ​គ្មាន​អ្វី​ក្រៅ​តែ​ការ​ព្យាយាម​ជា​បន្ត​ទៀត ដាក់​ការ​វិនិច្ឆ័យ​ឲ្យ​បាន​ល្អ​ក្នុង​នាម​ជា​មេ​ប្រយោគ​ប្រឡង​ចម្រៀង គ្រា​ដែល​កម្មវិធី​ថ្មី «​ចង់​ក្លាយជា​តារា​» របស់​ទូរទស្សន៍​អប្សរា​ទើប​បង្កើត​ថ្មី​នេះ​សុទ្ធតែ​មាន​បេក្ខជន ល្អ​ៗ និង ប្អូន​ៗ ក្មួយ​ៗ​ចូល​ចិត្ត និង​មក​ដាក់​ពាក្យ​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ផង​ដែរ ។

ដោយ​ទឹកចិត្ត​ស្រឡាញ់​ការងារ​ជា​គណៈមេប្រយោគ​នេះ​ហើយ ខ្ញុំ​មិន​បាន​ទៅ​អា​មេ​រិ​កតាម​សំណូមពរ​បងប្អូន​យើង​រស់នៅ​ឯនាយ​សមុទ្រ​នោះ​ទេ ព្រោះថា​មិន​ចង់​ចោលការ​ងារ​នៅ​អប្សរា​បាន ពិសេស​ការ​ប្រឡង​នេះ​ខ្ញុំ​ត្រូវ​តែ​នៅ​មើល​ការងារ​នេះ​ឲ្យ​ល្អជា​មួយ​គណៈមេប្រយោគ​ដទៃ​ទៀត​ផង​ដែរ ។

ចំពោះ​គម្រោង​ទៅ​អា​មេ​រិ​ក​ក៏​គ្មាន​អ្វី​ក្រៅពី​ការងារ​ដែល​បងប្អូន​ខ្មែរ​នៅ​ទីនោះ​ពឹង​ឲ្យ​ជួយ​ធ្វើ​ជា​មេ​ប្រយោគ​ប្រឡង​ចម្រៀង ក្នុង​ការ​ប្រឡង​ចម្រៀង​នៅ​ទីនោះ​ដែល​គេ​បាន​រៀបចំ  ឡើង ។ ដំណឹង​នេះ​ខ្ញុំ​ត្រេកអរ​នៅ​ពេល​ដែល​អ្នក​ក្រៅប្រទេស​ផ្តល់​តម្លៃ​បែប​នេះ និង​សោកស្តាយ​ដែល​មិន​អាច​បំពេញការងារ​ជូន ភ្លាម​ៗ​ស្រប​ពេល​ដែល​ការងារ​នៅ​អប្សរា​ទើបតែ​មក​ដល់ គឺ​មិន​អាច​ទៅ​បាន​គ្រា​ដែល​គេ​ឲ្យ​តម្លៃ​ថា ខ្ញុំ​ដាក់​ពិន្ទុ​ប្រឡង​ចម្រៀង​សម​ល្អ និង​លេចធ្លោ​ល្អ ។ ទោះបីជា​យ៉ាងណា​ក្តី​ខ្ញុំ​នៅ​តែ​ទទួលយក​សំណើ​នេះ ជា​បន្ត​ទៀត​ដើម្បី​បាន​ធ្វើ​ជា​មេ​ប្រយោគ​នៅ​អា​មេ​រិ​ក​ក្នុង​ការ ដាក់​ពិន្ទុ​ក្រោយ​ការងារ​នៅ​ក្នុងស្រុក​ស្បើយ ។

សម្រាប់​កម្មវិធី​ប្រឡង​ចម្រៀង​«​ចង់​ក្លាយជា​តារា​»​ក្រៅពី​អ្នកស្រី​សួន ច​ន្ថា ជា​គណៈមេប្រយោគ គឺ​មាន​គណៈកម្មការ ផ្សេង​ៗ​ទៀត​សុទ្ធតែ​ជា​អ្នកជំនាញ​ដូច​ជា​ឌី​ជេ​ណា​ណា​, លោក​ឌី​ជេ​ប៊ុ​ម​ប៊ុ​យ​, លោក​សុ​ភេ​ន អ្នក​រៀបចំ​កម្មវិធី ព្រមទាំង​កញ្ញា​នៅ សូ​នី​តា និង​លោក​រ៉ា​ស៊ី ជា​ពិធីករ ។ ការ​ប្រឡង​ចម្រៀង​របស់​កម្មវិធី​នោះ ពិសេស​ជាង​មុន គឺ​ដាក់​វិញ្ញាសា​ពិបាក​ក្នុង​បំណង​ចម្រាញ់​យក​បេក្ខជន​ល ឆ្លាត ពូកែ​និង​មាន​ទឹកដម​សំឡេង​ពីរោះ ៕