ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​ជប៉ុន​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញមាន​ជាង​40 ផ្តល់​ការងារ​ប្រមាណ​1​ម៉ឺន​នាក់

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤​ដែល​មាន​ចម្ងាយ​ប្រមាណ​ជាង​២០​គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ ។ តំបន់​សេដ្ឋកិច្ច​ពិសេស​មួយ​នេះ​ជា​ផ្នែក​មួយ​យ៉ាង​សំខាន់​ក្នុង​ការ​ទ្រទ្រង់

រាជធានី​ភ្នំពេញ ៖ តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤​ដែល​មាន​ចម្ងាយ​ប្រមាណ​ជាង​២០​គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ ។ តំបន់​សេដ្ឋកិច្ច​ពិសេស​មួយ​នេះ​ជា​ផ្នែក​មួយ​យ៉ាង​សំខាន់​ក្នុង​ការ​ទ្រទ្រង់​កំណើន​សេដ្ឋកិច្ចជាតិ និង​ផ្ដល់​ការងារ​ជូន​កូន​ខ្មែរ​រាប់​សែន​នាក់ ។

បើ​តាម​នាយក​ក្រុមហ៊ុន​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ លោក Uematsu Hiroshi ឲ្យ​ដឹង​ថា បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​សរុប​ប្រមាណ​៨០ កំពុង​ប្រតិបត្តិការ​អាជីវកម្ម​របស់​ខ្លួន​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​មួយ​នេះ ក្នុង​នោះ​ក្រុមហ៊ុន​ជប៉ុន​មាន​ចំនួន​៤៥ ដែល​អាច​ផ្តល់​ការងារ​ដល់​ពលរដ្ឋ​កម្ពុជា​ប្រមាណ​១​ម៉ឺន​នាក់ ។

តាម​ការ​បញ្ជាក់​ពី​លោកនាយក​ក្រុមហ៊ុន​តំបន់​សេដ្ឋកិច្ច​ឲ្យ​ដឹង​ថា ៖ « ការ​ទទួល​បានការ​ងារ​ធ្វើ​នៅ​ក្នុង​ក្រុមហ៊ុន​ជប៉ុន សម្រាប់​អ្នក​ដែល​គ្រាន់តែ​ចេះ​និយាយ​ភាសា​ជប៉ុន មិន​ទាន់​អាច​ធ្វើ​ជា​អ្នកគ្រប់គ្រង​បាន​ទេ គឺ​ទាមទារ​ឱ្យ​ចេះ​ជំនាញ​អ្វី​បន្ថែម​ទៀត ។ ប្រសិនបើ​ពលរដ្ឋ​ខ្មែរ​ចេះ​និយាយ​ភាសា​ជប៉ុន ហើយ​ចេះ​ទាំង​ជំនាញ​ផ្សេង​ៗ​ទៀត​នោះ ពួក​គេ​នឹង​ទទួល​បាន​ប្រាក់បៀវត្ស​ជា​មធ្យម​១​ពាន់​ដុល្លារ​ក្នុង​មួយ​ខែ » ។

ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា លោក ហូ​រី​ណូ​អ៊ុ​ជិ ហ៊ី​ដេ​ហ៊ី​សា មាន​ប្រសាសន៍​ថា ក្រោយ​ពី​ឆ្លងកាត់​ដំណើរការ​ស្វែងរក​សន្តិភាព​នៅ​កម្ពុជា រដ្ឋាភិបាល​ជប៉ុន និង​រាជរដ្ឋាភិបាល​កម្ពុជា បាន​កសាង​ទំនាក់ទំនង​យ៉ាង​រឹង​មាំ និង​មាន​អង្គការក្រៅរដ្ឋាភិបាល​ជប៉ុន​មួយ​ចំនួន​បាន​ធ្វើ​សកម្មភាព​ជួយ​ដល់​កម្ពុជា​ផង​ដែរ ។

លោក​ឯកអគ្គរាជទូត​បញ្ជាក់​ថា ៖ « ចាប់ពី​ឆ្នាំ​២០១០​មក ទំនាក់ទំនង​រវាង​ប្រទេស​យើង​ទាំង​ពីរ​បាន​ពង្រីក​ទៅ​ក្នុង​វិស័យ​ជា​ច្រើន​បន្ថែម​ទៀត ។ តួយ៉ាង អ្នក​ធ្វើ​ដំណើរ​ពី​កម្ពុជា​ទៅ​ជប៉ុន កើនឡើង​ពី​៣.៦៧៣​នៅ​ឆ្នាំ​២០១២ ទៅ​១២.២៣៥​នាក់​នៅ​ឆ្នាំ​២០១៦ ។ ទន្ទឹម​នឹង​នេះ ក្រុមហ៊ុន​ជប៉ុន​ជា​សមាជិកសមាគម​ពាណិជ្ជកម្ម​ជប៉ុន​នៅ​កម្ពុជា ក៏​បាន​កើនឡើង​ពី​១០​ក្រុមហ៊ុន​នៅ​ឆ្នាំ​១៩៩២ ដល់​២.៧០២​ក្រុមហ៊ុន គិត​មក​ដល់​ចុងខែ​មីនា ឆ្នាំ​២០១៧​នេះ » ។

លោក​បន្ត​ថា ក្រុមហ៊ុន​ជប៉ុន​ទាំងនោះ​បាន​វិនិយោគ​លើ​វិស័យ​ជា​ច្រើន​ដូច​ជា ពាណិជ្ជកម្ម  សេវាកម្ម សំណង់ កាត់ដេរ និង​ផលិតកម្ម ដូច​ជា​គ្រឿង​ប​ម្លា​ស់​រថយន្ត ផ្សារ​ទំនើប សណ្ឋាគារ និង​រមណីយដ្ឋាន​ជាដើម ហើយ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​ក៏​កើនឡើង​ដែរ ។

លោក​បញ្ជាក់​ថា ៖ « ទំហំ​ពាណិជ្ជកម្ម​រវាង​ជប៉ុន​-​កម្ពុជា នៅ​ឆ្នាំ​២០១៦​កន្លង​ទៅ មាន​១.៥១១​លាន​ដុល្លារ​អា​មេ​រិ​ក ក្នុង​នោះ​ទឹកប្រាក់​នាំ​ចេញពី​កម្ពុជា​ទៅ​ជប៉ុន មាន​រហូត​ទៅ​ដល់​១.២៤៥​លាន​ដុល្លារ កើនឡើង​៩៦៨​លាន​ដុល្លារ បើ​ធៀប​នឹង​ឆ្នាំ​២០១៥ » ៕