ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឪពុក​ម្តាយ​នៅ​រស់​នៅឡើយ​សោះ ចេះ​ឈ្លោះ​គ្នា​រឿង​ទ្រព្យ​ទៅ​កើត

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បងប្អូន​បង្កើត​៤​នាក់​បាន​ឈ្លោះ​គ្នា​ឡើង​ផ្អើល​ពេញ​ភូមិ និង​ផ្អើល​សមត្ថកិច្ច​ចុះ​មក​ដល់​ផ្ទះ ដោយសារ​តែ​រឿង​ទាមទារ​ឲ្យ​ចែកទ្រព្យ​សម្បត្តិ​គ្នា​ទាំង​ឪពុក​ម្តាយ​នៅ​រស់ ដែល​ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​០៩​យប់ ថ្ងៃ​ទី​២៤ ខែឧសភា ឆ្នាំ​២០១៧ តាម​បណ្តោយ​ផ្លូវ​លំនៅ​ចំណុច​ផ្ទះ​មួយ​កន្លែង​នៅ​ក្រោយ​ប៉ុស្តិ៍​វាលវង់ ស្ថិត​នៅ​ក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មក​រា ។

តាម​ប្រភព​ព័ត៌មាន​ពី​អ្នក​ជិតខាង​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ប្រាប់​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​មិនដឹង​ថា​ជា​មានរឿង​អី​នោះ​ទេ បានជា​បងប្អូន​គេ​ទាំង​៤​នាក់​ឈ្លោះប្រកែក​គ្នា​ឡើង​ផ្អើល​ពេញ​ភូមិ និង​ផ្អើល​ដល់​សមត្ថកិច្ច​ចុះ​មក​កន្លែង​កើតហេតុ​ស្មានថា​មានរឿង​អី សមត្ថកិច្ច​ចូល​ទៅ​សួរនាំ​ទើប​ដឹង​ថា​ឈ្លោះប្រកែក​រឿង​ចែកទ្រព្យសម្បត្តិ​គ្នា​អត់​ដាច់ស្រេច ទើប​សមត្ថកិច្ច​បាន​ណែនាំ​កុំ​ឲ្យ​ឈ្លោះប្រកែក​គ្នា​ក៏​នាំ​គ្នា​ចូល​ដេក ។ បើ​តាម​សំដី​របស់​បងស្រី​ធំ​របស់​គេ​ទាំង​៤​នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​គាត់​ប្រាប់​ឲ្យ​ដឹង​ថា​ប្អូនប្រុស​ទី​២​របស់​គាត់​បាន​ទាមទារ​ចែក​ទ្រព្យ​សម្បត្តិ ប៉ុន្តែ​គាត់​ប្រាប់​ថា​ឱ​ពុក​របស់​គាត់​នៅ​រស់​ទេ ហេតុ​អី​បានជា​ចង់​ចែក​ទ្រព្យ​សម្បត្តិ ហើយ​ប្អូនស្រី និង​ប្អូនប្រុស​ពៅ​គាត់​មិន​ព្រម​ចែក បាន​ហាម​គាត់​កុំ​ឲ្យ​ស្រែក​ឡូឡា ប៉ុន្តែ​ប្អូនប្រុស​ទី​២​មិន​ព្រម​ស្តាប់​ក៏​ហៅ​ឲ្យ​សមត្ថកិច្ច​ចាប់​គាត់​យក​ទៅ​ប៉ុស្តិ៍​វាលវង់ ដើម្បី​ពិនិត្យ​ទឹកនោម​មើល​ចង់​ដឹង​ថា​មាន​ប្រើប្រាស់​ថ្នាំ​ញៀន​អត់ បែរជា​មិន​ព្រមទៅ​ក៏​ស្រែក​ឡូឡា​ផ្អើល​គេឯង ។

ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​បាន​ជួយ​សម្របសម្រួល​បងប្អូន​គេ​ទាំង​៤​នាក់​ឲ្យ​ចូល​ទៅ​ដេកចាំ​ស្អែក​មានការ​អី​ចាំ​ឡើង​ទៅ​ប៉ុស្តិ៍​រក​ខុស​ត្រូវ​គ្នា​ទៀត​កុំ​ឲ្យ​រំខាន​អ្នក​ជិតខាង​ទាំង​យប់ ៕