ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទះ​ឃើញ​បុរស​ម្នាក់​ស្លា.ប់​ក្នុង​ទឹកអូរ​​​

1 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​ ៖ បុរស​ម្នាក់​ត្រូវ​គេ​ប្រទះ​ឃើញ​ស្លា.ប់​នៅ​ក្នុង​ទឹកអូរ​មួយ​កន្លែង ជាមួយនឹង​កែវឆ្លុះ​ភ្លឺ​ជាប់​នឹង​ក្បាល ថែម​ទាំង​មាន​ស្នាម​របួស​យ៉ាងធ្ងន់ធ្ងរ​លើ​ផ្ទៃមុខ​ទៀត​ផង កាលពី​វេលា​ម៉ោង​៥​ព្រឹក​ថ្ងៃ​ទី ០១ ធ្នូ នៅ​ក្ន​ង​ភូមិ​ស្រះ​ទឹក​ថ្មី ឃុំ​តា​ក្រី…

ខេត្តបាត់ដំបង​ ៖ បុរស​ម្នាក់​ត្រូវ​គេ​ប្រទះ​ឃើញ​ស្លា.ប់​នៅ​ក្នុង​ទឹកអូរ​មួយ​កន្លែង ជាមួយនឹង​កែវឆ្លុះ​ភ្លឺ​ជាប់​នឹង​ក្បាល ថែម​ទាំង​មាន​ស្នាម​របួស​យ៉ាងធ្ងន់ធ្ងរ​លើ​ផ្ទៃមុខ​ទៀត​ផង កាលពី​វេលា​ម៉ោង​៥​ព្រឹក​ថ្ងៃ​ទី ០១ ធ្នូ នៅ​ក្ន​ង​ភូមិ​ស្រះ​ទឹក​ថ្មី ឃុំ​តា​ក្រី ស្រុក​កំ​រៀង ដែល​គេ​សង្ស័យ​ជា​អំពើ​«​ឃា.ត.ក.ម្ម​»​។

មន្ត្រី​ជំនាញ​បាន​ចុះ​ទៅ​កាន់​កន្លែង​កើតហេតុ ដើម្បី​ពិនិត្យ​សា.ក.ស.ព​ជន​រង​គ្រោះ ក្រោយ​ពី​ទ​ទូល​ដំណឹង​នេះ​។ ប៉ុន្តែ​ភ្លាម​ៗ សមត្ថកិច្ច​ពុំ​ទាន់​ហ៊ាន​ផ្ដល់​ព័​ត៌​មាន​នេះ​ទេ គ្រាន់តែ​បង្ហើប​ឲ្យ​ដឹង​ជាបឋម​ថា បើ​យោង​លើ​ស្លាកស្នាម​របួស​លើ​ផ្ទៃមុខ​ជន​រង​គ្រោះ គេ​សង្ស័យ​ជា​អំពើ​«​ឃា.ត.ក.ម្ម​»​។ ប្រភព​ពី​សមត្ថកិច្ច​ដែរ​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ ខុន សុ​ខន ភេទប្រុស ​អាយុ​៤៤​ឆ្នាំ រស់នៅ​ភូមិ ឃុំ​កើតហេតុ​។ ជន​រង​គ្រោះ​មាន​ស្នាម​របួស​យ៉ាងធ្ងន់ធ្ងរ​លើ​ផ្ទៃមុខ ដែល​គេ​សង្ស័យ​ជន​ដៃដល់​វាយ​នឹង​វត្ថុ​រឹង ហើយ​បាន​ស្លា.ប់​នៅ​ក្នុង​ទឹកអូរ ដែល​មាន​កែវឆ្លុះ​ជាប់​នឹង​ក្បាល​ផង​។

ប្រភព​បាន​ឲ្យ​ដឹង​ទៀត​ថា អ្នក​ភូមិ​ដែល​ទៅ​មើល​អន្ទាក់​កណ្ដុរ ជា​អ្នក​ប្រទះ​ឃើញ​សា.ក.ស.ព​នេះ ហើយ​ក៏​បាន​រាយ​ការ​ណ៍​ប្រាប់​សមត្ថកិច្ច ដើម្បី​ចុះ​ពិនិត្យ​។ ពាក់ព័ន្ធ​នឹង​ជន​រង​គ្រោះ​នេះ បើ​តាម​ក្រុម​គ្រួ​សារបាន​ប្រាប់​សមត្ថកិច្ច​ថា នៅ​យប់​ថ្ងៃ​ទី ៣០ វិច្ឆិកា ឈ្មោះ ខន បាន​ចេញ​ទៅ​ដាក់​អន្ទាក់​កណ្ដុរ​នៅ​តាម​មាត់​អូរ​ខាងក្រោយ​ភូមិ ជាមួយ​អ្នក​ភូមិ​ប៉ុន្មាន​នាក់​ទៀត​។ សាច់ញាតិ​បាន​បញ្ជាក់​ថា ក្រោយ​ចេញ​ទៅ​ដាក់​អន្ទាក់​កណ្ដុរ​នា​យប់​នោះ ជន​រង​គ្រោះ​បាន​បាត់​ដំណឹង​ពេញ​មួយ​យប់ មិន​ឃើញ​​ត្រឡប់​មក​ផ្ទះ​វិញ​ទេ​។

លុះ​ព្រឹក​ឡើង ថ្ងៃ​ទី ០១ ធ្នូ ស្រាប់តែ​មាន​ដំណឹង​ថា មាន​គេ​ប្រទះ​ឃើញ​ឈ្មោះ ខន ស្លា.ប់​នៅ​ក្នុង​ទឹកអូរ ទើប​មានការ​ភ្ញាក់ផ្អើល​តែ​ម្ដង​។ មន្ត្រី​មូលដ្ឋាន​បាន​និយាយ​ថា អ្នក​ភូមិ​ដែល​ដើរ​ដាក់​អន្ទាក់​កណ្ដុរ​ដូច​គ្នា ជា​អ្នក​ប្រទះ​ឃើញ​សា.ក.ស.ព​ជន​រង​គ្រោះ ពេល​គាត់​ដើរទៅ​មើល​អន្ទាក់​របស់​គាត់​ពេល​ព្រឹក​នៅ​តាម​ដងអូរ រួច​ក៏​រាយ​ការ​ណ៍​ប្រាប់​សមត្ថកិច្ច​ ។ បើ​តាម​ការ​ស្រង់​សំដី​ពី​អ្នក​ឃើញ​ហេតុ​ការ​ណ៏​នោះ បាន​ប្រាប់​សមត្ថកិច្ច​ថា ដំបូង​គេ​ឃើញ​ភ្លើង​កែវ​ភ្លឺ​ជាប់​នឹង​ក្បាល​បា.ញ់​ទៅ​លើ​មេឃ ដល់​តែ​ដើរទៅ​ជិត​ស្រាប់តែ​ឃើញ​មនុស្ស​ស្លា.ប់មាន​កែវ​ជាប់​នឹង​ក្បាល ហើយ​ស្គាល់​ថា ជា​អ្នក​ភូមិ​ជាមួយ​គ្នា​។

សា.ក.ស.ព​ជន​រង​គ្រោះ បាន​ដេក​ស្លា.ប់​នៅ​ក្នុង​ទឹកអូរ មាន​ស្នាម​របួស​បែក​ឈាម ហើម​ពោរពេញ​ផ្ទៃមុខ​។ ពិតមែនតែ​គេ​មិន​ទាន់​ទម្លាយ​ព័​ត៌​មាន​ផ្លូវការ តែ​មន្ត្រី​មួយ​ចំនួន​បាន​បង្ហើប​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ ខុន សុ​ខន អាច​ត្រូវ​ឃា.ត.ករ​ស.ម្លា.ប់​ដោយសារ​គំនុំ ឬ ពាក់ព័ន្ធ​នឹង​ករណី​ផ្សេង​។ ជន​ដៃដល់​អាច​ជា​មនុស្ស​ស្គាល់គ្នា ធ្លាប់​ដើរ​ជាមួយ​គ្នា ហើយ​ក៏​មិនមែន​ជា​មនុស្ស​មក​ពី​ក្រៅ​ភូមិ​ដែរ​។

ប៉ុន្តែ​ប្រភព​ដដែល​នេះ​បាន​បញ្ជាក់​ថា ស្រប​ពេល​ដែល​មន្ត្រី​ជំនាញ​កំពុង​ចុះ​ពិនិត្យ​សាកសព​និង​ទីតាំង​កើតហេតុ គេ​បាន​នាំ​ខ្លួន​មនុស្ស​ពីរ​នាក់​ទៅ​សួរនាំ ដែល​គេ​សង្ស័យ​អាច​ជាប់​ពាក់ព័ន្ធ​នៅ​ក្នុង​សំណុំរឿង​នេះ​។ ជន​ទាំង​ពីរ​នាក់​ដែល​ត្រូវ​នាំ​យក​ទៅ​សួរនាំ​នោះ គឺ ជា​មនុស្ស​ដែល​តែង​ដើរ​ដាក់​អន្ទាក់​កណ្ដុរ​ជា​មួយ​ជន​រង​គ្រោះ ហើយ​ក៏​ជា​អ្នក​ចង្អុលបង្ហាញ និង ប្រទះ​ឃើញ​សា.ក.ស.ព​ជន​រង​គ្រោះ​ដំបូង​គេ​ដែរ​ ។

ជុំវិញ​ករណី​នេះ ស្នងការ​នគរបាល​ខេត្ត លោក សាត គី​ម​សាន បាន​ថ្លែង​ថា លោក​មិន​ទាន់​ធ្វើការ​សន្និដ្ឋាន​បែប​ណា​នៅឡើយ​ទេ ព្រោះ​ពេល​នេះ​មន្ត្រី​បច្ចេកទេស​កំពុង​ធ្វើ​កោសល្យវិច័យ​លើ​ស.ព​ជន​រង​គ្រោះ​នៅឡើយ​ ។ ចំពោះ​មនុស្ស​ពីរ​នាក់ ដែល​ត្រូវ​នាំ​យក​ទៅ​សួរនាំ​ជាបឋម​នោះ ក៏​យើង​មិន​ទាន់​ថា ពាក់ព័ន្ធ​ឬ​យ៉ាងណា​ដែរ សំខាន់​រង​ចាំ​ការ​វាយតំលៃ​របស់​មន្ត្រី​ជំនាញ​សិន​៕ ​

អត្ថបទសរសេរ ដោយ