ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃ​បញ្ជូន​សព​ពលករ​ម្នាក់​ស្លា.ប់​ដោយ​ចង.ក ប្រគល់​ឲ្យ​សាច់ញាតិ

6 ឆ្នាំ មុន

ខេត្តបន្ទាយ​មាន​ជ័យ ៖ សព​ពលករ​ម្នាក់​ត្រូវ​បាន​ភាគី​ថៃ​ធ្វើការ​បញ្ជូន​ត្រលប់​ប្រគល់​ឲ្យ​សាច់ញាតិ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត នៅ​ម៉ោង​៦​ល្ងាច ថ្ងៃ​ទី​២៤ ឧសភា

ខេត្តបន្ទាយ​មាន​ជ័យ ៖ សព​ពលករ​ម្នាក់​ត្រូវ​បាន​ភាគី​ថៃ​ធ្វើការ​បញ្ជូន​ត្រលប់​ប្រគល់​ឲ្យ​សាច់ញាតិ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត នៅ​ម៉ោង​៦​ល្ងាច ថ្ងៃ​ទី​២៤ ឧសភា ២០១៧​នេះ ក្រោយ​ការ​ស្លាប់​ដោយ​ចងក​មិនដឹង​មូលហេតុ​នៅ​ខេត្ត​សាមុទ្រ​ប្រា​កាន ប្រទេស​ថៃ​។

ជន​រង​គ្រោះ​ឈ្មោះ វ៉ុ​ន វឿ​ន ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជា​កម្មករ​រោងចក្រ​នៅ​ខេត្ត​កើតហេតុ និង​មាន​ទីលំនៅ​ភូមិ​ត្រាង ឃុំ​អូរ​តា​គី ស្រុក​ថ្មគោល ខេត្តបាត់ដំបង​។​តាម​ស្ត្រី​ឈ្មោះ សា​ឡៅ យឿ​ន អាយុ​៣៣​ឆ្នាំ​ជា​ប្រពន្ធ​ជន​រង​គ្រោះ​បាន​ប្រាប់​កោះសន្តិភាព​ទាំង​ចុងមាត់ចុងក​ថា នាង​ក៏​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​ដែរ តែ​ធ្វើការ​នៅ​រោងចក្រ​ក្រណាត់​ខណៈ​ប្តី​នាង​ធ្វើការ​កន្លែង​ផ្សេង​។ នាង​រៀបរាប់​ទាំង​ទឹកភ្នែក​បន្ត​ថា មិនដឹង​ពី​មូលហេតុ​ទេ​គឺ​វិល​ត្រលប់​ពី​ធ្វើការ ស្រាប់តែ​ឃើញ​ប្តី​ចងក​ស្លាប់​បាត់​ទៅ​ហើយ​នៅ​ថ្ងៃ​ទី​២៣​ខែឧសភា ម្សិលមិញ​នេះ​។ សព​ត្រូវ​បាន​ស្ដ្រី​ជា​ប្រពន្ធ និង​សាច់ញាតិ​ជួល​រថយន្ត​ដឹក​បន្ត​ទៅ​លំនៅ​ដ្ឋា​ន​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​៕