ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ដឹក​អេ​ស្កា​វ៉ា​ទ័​របើក​កៀរ​រង្វង់មូល បែក​មាត់​គោ​ខ្ទេច

6 ឆ្នាំ មុន

ខេត្តស្វាយរៀង ៖ តៃកុង​ស្ទើរភ្លើង​បើករថយន្ត​ដឹក​អេ​ស្កា​វ៉ា​ទ័​រ បុក​រូបចម្លាក់​គោ​នៅ​រង្វង់​មូល​រូប​គោ​បណ្តាល​ឲ្យ​បែក​មាត់​គោ​ខ្ទេច ខូ​ចាត​យ៉ាងដំណំ​កាលពី​វេលា​ម៉ោង​១០​និង​៣៥​នាទី​ព្រឹក

ខេត្តស្វាយរៀង ៖ តៃកុង​ស្ទើរភ្លើង​បើករថយន្ត​ដឹក​អេ​ស្កា​វ៉ា​ទ័​រ បុក​រូបចម្លាក់​គោ​នៅ​រង្វង់​មូល​រូប​គោ​បណ្តាល​ឲ្យ​បែក​មាត់​គោ​ខ្ទេច ខូ​ចាត​យ៉ាងដំណំ​កាលពី​វេលា​ម៉ោង​១០​និង​៣៥​នាទី​ព្រឹក ថ្ងៃ​ទី​២៤ ឧសភា ២០១៧​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១ ស្ថិត​ក្នុងភូមិ​រូប​គោ សង្កាត់​ព្រៃ​ឆ្លាក់ ក្រុង​ស្វាយ​រៀង​។ បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា រថយន្ត​បើកបរ​ប៉ះ​នឹង​រូប​គោ​នោះ ម៉ាក​កា​ម៉ាស់ ពណ៌​ស ពាក់​ស្លាក​លេខ​១៤៥៨​។ បើកបរ​ដោយ​ឈ្មោះ ឡុ​ង សា​មឿ​ន អាយុ​៥០​ឆ្នាំ ភេទ​ប្រុស មុខរបរ​បើកបរ មាន​ទីលំនៅ​ភូមិ​ព្រុំ ឃុំ​ព្រៃ​ព្នៅ ស្រុក​ពារាំង ខេត្តព្រៃវែង​។

ប្រភព​ដដែល​បន្ត​ទៀត​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ត​បង្កហេតុ បើកបរ​ពីរ​ទិស​ខាងត្បូង​ឆ្ពោះទៅ​ទិស​ខាងជើង លុះ​មក​ដល់​ចំណុច​រង្វង់​រូប​គោ​ក៏​បើក​ឆ្លងថ្នល់​ជាប់​ខឿន​រង្វង់​មូល​ក្នុង​គោលបំណង​បត់​ឆ្វេង​ទៅ​ទិស​ខាងលិច ក៏​ប​ន្តែ​មិន​ទាន់​ផុត​រង្វង់​មូល​ផង​បាន​បត់ ទំនង​ស្មានថា​ផុត ក៏​បុក​កៀរ​ចំ​មាត់​គោ​បែក​ខូច​យ៉ាងដំណំ​តែ​ម្តង​។ ក្រោយ​ពី​បង្កហេតុ​សមត្ថកិច្ច​ក៏​បាន​យក​រថយន្ត​បង្ក​ទៅ​អធិការដ្ឋាន​នគ​បាល​ក្រុង​ស្វាយ​រៀង​ដោះស្រាយ​តាម​នីតិវិធី រហូត​ដល់​ម៉ោង​៣​រសៀល​ម្ចាស់​រថយន្ត​បាន​មក​ដោះស្រាយ ជួសជុល​រូប​គោ​ឡើង​វិញ សមត្ថកិច្ច​ក៏​បាន​ប្រគល់​រថយន្ត​ឲ្យ​ម្ចាស់​ទៅ​ប្រើប្រាស់​វិញ​៕