ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​ខា​រា​អូ​ខេ​ជា​ច្រើន​នាក់​ភ័យ​តក់ស្លុត ក្រោយ​ពី​…

6 ឆ្នាំ មុន

ខេត្តក្រចេះ ៖ បន្ទាប់​ពី​ឃើញ​មាន​ផ្សេង​ឆេះ​ហុយ​ចេញពី​ហាង​ខា​រា​អូ​ខេ​មួយ នៅ​នឹង​ទីប្រជុំជន​ស្រុក​ស្នួល បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ភូមិ និង​នគរបាល​ពន្លត់អគ្គីភ័យ ពិសេស គឺ​នារី​ខា​រា​អូ​ខេ​ជា​ច្រើន​នាក់​ដែល​ស្នាក់​នៅ​បន្ទប់​ក្បែ​នោះ បាន​រត់​ចេញ​មក​ក្រៅ ទាំង​សភាព​ភ័យ​តក់ស្លុត ។

ហាង​ខា​រា​អូ​ខេ ដែល​រង​ការ​ឆេះ​បង្ក​ឲ្យ​ភ្ញាក់ផ្អើល​នៅ​ថ្ងៃ​ទី​២៤ ខែឧសភា ឆ្នាំ​២០១៧ នេះ តែ​មិន​បណ្តាល​ឲ្យ​ខូចខាត​ធ្ងន់ធ្ងរ​ទេ គឺ​មាន​យីហោ សប្បាយ​សប្បាយ មា​នទី​តាំងនៅ​ទល់មុខ​ទីប្រជុំជន​ស្រុក​ស្នួល ។ បន្ទាប់​ពី​មាន​អណ្តាតភ្លើង និង​ផ្សែង​បាន​ឆេះ​ចេញ​តាម​ដំបូល​ហាង​ខា​រា​អូ​ខេ បាន​បង្ក​ឲ្យ​អ្នក​ក្បែរ​ខាង​ផ្អើល​ឆោឡោ ម្នីម្នា​នាំ​គ្នា​ជួយ​ពន្លត់ និង​ជញ្ជូន​សម្ភារ​ចេញពី​ហាង ។ ពិសេស​នោះ គឺ​នារី​ខា​រា​អូ​ខេ​ជា​ច្រើន​នាក់ មាន​សក់​ក្រហម​សក់​ខៀវ ដែល​ស្នាក់ នៅ​តាម​បន្ទប់​ក្បែ​នោះ បាន​រត់​ចេញ​មក​ក្រៅ​ទាំង​សភាព​ភ័យ​តក់ស្លុត ។

អធិការ​នគរបាល​ស្រុក​ស្នួល លោក​វរសេនីយ៍ទោ ចាន់ សុខ​គី​ម បាន​ឲ្យ​ដឹង​ថា ក្នុង​ហេតុការណ៍​នេះ មិន​បាន​បង្ក​ឲ្យ​ខូចខាត​ធ្ងន់ធ្ងរ​នោះ​ទេ ខណៈ​ដែល​អគ្គី​ភ័យ​មិន​ទាន់​បាន ឆាបឆេះ​ធ្ងន់ធ្ងរ​ដោយ​គ្រាន់តែ​មាន​ផ្សែងហុយ​ចេញពី​ក្នុង​បន្ទប់ ក៏​ត្រូវ​បាន​ម្ចាស់​ហាង​យក បំពង់​ពន្លត់អគ្គីភ័យ និង​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​អធិការ​រ​ដ្ឋា​ន​ពន្លត់​ទាន់​ពេល ។ ដោយ​មូល ហេតុ​ត្រូវ​នគរបាល​កំណត់​ថា បណ្តាល​មក​ពី​ទុ​ស្សេ​ចរន្ត​អគ្គី​ស​នី ។